ប៉េកាំង៖ ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានរក្សាទំនាក់ទំនងធម្មតា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម (MOC) បើទោះបីជាប្រទេសទាំងពីរមានការតានតឹងដាក់គ្នាជុំវិញបញ្ហាធំៗជាច្រើនទៀតយ៉ាងណាក្ដី។ អ្នកនាំពាក្យ MOC លោក Gao Feng បានលើកឡើងថា ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទំនិញទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើង ៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ...
បរទេស៖ យ៉ាងហោចណាស់ទាហានអាមេរិក ១២ នាក់ ស្លាប់ និងជនជាតិអាហ្វហ្គានីស្ថានរាប់សិបនាក់ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកពីរគ្រាប់នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការព្រមានពីការព្រមានអំពីការវាយប្រហារ ដ៏ធំមួយបានកើតឡើងខណៈដែលអ្នកភៀសខ្លួនកំពុងសម្រុកចូល អាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលមានមនុស្សកកស្ទះរួចហើយក្នុងការប៉ុនប៉ង ភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប្រធានាធិបតីអាមេរិកលោក ចូបៃដិន បានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបង្ហាញ រូបភាពដ៏ស្រស់ស្អាត នៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជនៅលើសកលលោកចំនួន៤ប្រភេទ រួមមាន ៖ សត្វក្រៀល សត្វត្រយ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះបានថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ១៥៣៤ ករណីហើយ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ៕
បរទេស៖ ក្រសួងការបរទេសកាតា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកាតា កំពុងស្នើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ជនត្រូវជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន កំពុងតែស្នាក់នៅក្នុងប្រទេសកាតា ដែលកំពុងតែសម្របសម្រួលដល់កិច្ចប្រឹងប្រែងជម្លៀសសកល ចាប់តាំងពីពួកតាលីបង់ដណ្ដើមបានទីក្រុងកាប៊ុលមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា ប្រទេសកាតា ដែលមានមូលដ្ឋានយោធាអាមេរិកដ៏ធំបំផុតក្នុងតំបន់នោះ រហូតមកទល់ពេលនេះ បានជួយជម្លៀសមនុស្សជាង៤០.០០០នាក់ មកកាន់ទីក្រុងដូហា ហើយនឹងបន្តធ្វើការសម្របសម្រួលដល់កិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងការបរទេសកាតា តាមសេចក្តីរាយការណ៍ បានបន្តថា ជនជម្លៀស...
បរទេស៖ មន្ត្រីពួកតាលីបង់មួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា កងកម្លាំងការពារពួកតាលីបង់ នៅតែបន្តផ្តល់កិច្ចការពារដល់ជនស៊ីវិល នៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល និងបានបន្ថែមថា កងកម្លាំងលោកខាងលិច ត្រូវតែប្រកាន់ខ្ជាប់ នូវកាលផុតកំណត់នៃការបញ្ចប់ជម្លៀស ចេញពីអាហ្វហ្គានីស្ថាន នៅចុងខែនេះ។ មន្ត្រីរូបនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “កងកម្លាំងការពាររបស់យើង ក៏កំពុងតែប្រថុយជីវិតរបស់ពួកគេ នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយពួកគេប្រឈមមុខខ្លាំងហួស ចំពោះការគម្រាមកំហែងពីក្រុមរដ្ឋឥស្លាមជ្រុលនិយម”។...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌាលព័ត៌មានដេីមអម្ពិល និងជាសហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹងថាដំណើរទស្សនៈកិច្ចរបស់លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក មក សិង្ហបូរី និងវៀតណាម បានបញ្ជាក់ច្បាស់ថា អាមេរិកត្រូវការប្រទេស២នេះ ប្រឆាំងចិន។ លោកបន្ដថា ដូច្នេះ កង់ប្រវត្តិសាស្ត្រវិលត្រឡប់មកវិញដោយវៀតណាម និងចិន...
បរទេស៖សមាជិកសភាមកពីបក្សលទ្ធិប្រជាធិបតេយ្យ និងអ្នកគាំទ្រអន្តោប្រវេសន៍ បានជំរុញលោកប្រធានាធិបតី ចូ បៃដិន ឲ្យចាត់វិធានការថ្មីបញ្ចប់គោលនយោបាយអន្តោប្រវេសន៍ ដែលបានចាប់ផ្តើមដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយតុលាការកំពូលអាមេរិក បានបញ្ជាថា កម្មវិធី “បន្តនៅក្នុងប្រទេសម៉ិកស៊ិក” គួរតែបន្តឡើងជាថ្មី។ គោលនយោបាយ ដែលដាក់ឲ្យប្រើជាធរមានដោយលោក ត្រាំ នោះ បានបង្ខំឲ្យអ្នកសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ ស្នាក់នៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីរង់ចាំស្តាប់ដំណឹងពីអាមេរិក...
បរទេស៖ប្រទេសចិន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំពោះកិច្ចប្រឹងប្រែងនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការតាមរកប្រភពនៃមេរោគកូរ៉ូណា ដោយទាមទារឲ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍យោធាអាមេរិកមួយកន្លែង ភ្លាមៗមុនការចេញរបាយការណ៍សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីមេរោគនោះ។ របាយការណ៍សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ មានបំណងធ្វើការដោះស្រាយជម្លោះ នៅក្នុងចំណោមទីភ្នាក់ងារចារកម្ម ចំពោះទ្រឹស្តីផ្សេងៗគ្នា ស្តីពីរបៀបដែលមេរោគកូរ៉ូណាបង្ហាញខ្លួន ដែលរួមមានទាំងទ្រឹស្តីដែលគេច្រានចោលម្តងហើយ ស្តីពីឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ចិន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោក Jean Castex តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វិទ្យុ RTL radio ថា ប្រទេសបារាំង នឹងមិនអាចធ្វើការជម្លៀសប្រជាជន ចេញពីប្រទេសអាហ្វហ្គានីស្ថានទៀតទេ ចាប់ពីល្ងាចថ្ងៃសុក្រតទៅ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ...