ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញានេះ អ្នកនាំពាក្យរបស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើការថ្កោលទោសខ្លាំង ចំពោះការកើនឡើង នៃការវាយប្រហារប្រឆាំង នឹងក្រុមអ្នកសារព័ត៌មាន។ អ្នកនាំពាក្យដែលមានឈ្មោះថា លោក Stephane Dujarric នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានបញ្ជាក់ថា លោកអគ្គលេខាធិការ មានការភ្ញាក់ផ្អើលចំពោះការបន្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ករណីថ្មីចំនួនរហូតទៅដល់ ៣៨០៦នាក់ ដែលវាបានធ្វើឲ្យចំនួនឆ្លងទូទាំងប្រទេស មានប្រមាណជា២១៤៧៤៦នាក់ ខណៈដែលករណីស្លាប់ថ្មីបន្ថែមទៀត គឺ១០៦នាក់និងស្លាប់ សរុបទូទាំងប្រទេស៨៦៥០នាក់។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល ហើយក្នុងនោះ អ្នកដែលបានជាសះស្បើយ អាចចាកចេញពីមន្ទីរពេទ្យ បានមានប្រមាណជា២២៤១នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយ នៅទូទាំងប្រទេសកន្លងមក និងបច្ចុប្បន្នសរុបមាន...
បរទេស៖ មានតែក្រុមហ៊ុនអាមេរិក ជាក់លាក់មួយចំនួនប៉ុណ្ណោះ ដែលកំពុងផ្លាស់ប្តូររោងចក្រ ចេញពីប្រទេសចិន ខណៈក្រុមហ៊ុនអាមេរិក ជាច្រើនទៀត មិនត្រឡប់ទៅអាមេរិកវិញទេ ក្រុមហ៊ុនទាំងនោះ រួមទាំងមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផង ដែលកំពុងកែលម្អម៉ាស៊ីន ផលិតរបស់ពួកគេ នៅលើដីគោករបស់ចិន បើទោះបីជាសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មានគោលបំណង នាំការផលិតរបស់អាមេរិក ត្រឡប់មកវិញក៏ដោយ។...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសនៅថ្ងៃសុក្រថា ចារកម្មអាមេរិកម្នាក់ដែលបានកំណត់គោលដៅវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសនេះ ត្រូវបានចាប់ខ្លួន។ យោងតាមលោក ម៉ាឌូរ៉ូចារកម្មត្រូវបានគេចាប់បាននៅរដ្ឋ Falcón នៅលើឆ្នេរពាយព្យក្បែរ ព្រំដែនជាមួយប្រទេសកូឡុំប៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ចារកម្មនេះត្រូវបានគេរាយការណ៍ថា ជាអតីតទាហានម៉ារីនអាមេរិកម្នាក់ ដែលធ្វើការអោយ CIA...
បរទេស៖ យោងតាមមេបញ្ជាការនៃកងកំលាំងសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង (USFK) បានអោយដឹងថា អាជ្ញាធរកូរ៉េខាងជើងបានចេញបទបញ្ជាបាញ់សម្លាប់ ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា ចូលប្រទេសពីប្រទេសចិន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសក្រីក្រកូរ៉េខាងជើងដែលប្រព័ន្ធសុខាភិបាលដែលកំពុងលំបាកនឹងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះវីរុសដ៏ធំនៃវីរុស មិនបានបញ្ជាក់ពីករណីឆ្លងសូម្បីតែមួយនៃជំងឺ ដែលបានសាយភាយពេញពិភពលោកចាប់តាំងពីការផ្ទុះដំបូងនៅក្នុងប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន កាលពីខែមករាដើម្បីព្យាយាមការពារការចម្លងរោគ ហើយនៅក្នុងខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា...
ស្វាយរៀង៖លោកកែ រដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀងបានអំពាវនាវដល់សមាជិកសមាជិកាគណបក្សនិងអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ត្រូវធ្វើការបង្ការទប់ស្កាត់ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទោះបីប្រទេសកម្ពុជាយើងមានសភាពធូរស្រាលហើយក្តីតែមិនត្រូវធ្វេសប្រហែសនោះឡើយ។ ការថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងចែកសម្ភារអនាម័យជូនដល់សមាជិកសមាជិកាគណបក្សនិងកម្លាំងប្រជាការពារភូមិនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីសមាជិកបក្ស និងកងកម្លាំងប្រជាការពារភូមិជាច្រើនរូបផងដែរ។ នៅក្នុងឪកាសលោកកែ រដ្ឋាបានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសណាក់លោកស្រីគតិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងជូនដល់សមាជិកសមាជិកាគណបក្សនិងកម្លាំងប្រជាការពារភូមិផងដែរ។ លោកបានបន្តថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តខែលជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាវត្តទី៧ ហើយ ក្នុងកំឡុងពេលបុណកាន់បិណ្ឌ កន្លងទៅនេះ។ បន្ទាប់ពីធ្វើកិច្ចសមាទានសីលរួចមក គណៈកម្មការអាចារ្យវត្តខែជ័យ បានប្រកាសថា អភិបាលខេត្តកំពង់ចាម...
បរទេស៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានផ្សាយថា លោកគីម ជុនអ៊ុន បានទៅត្រួតពិនិត្យទីតាំងសាងសង់ឡើងវិញនៃតំបន់ Taechong-ri ដែលលិចទឹកដោយទឹកជំនន់ នៅក្នុងតំបន់ Unpha ហើយបានយល់អំពីវឌ្ឍនភាពនិងផែនការនៃការកសាងឡើងវិញ។ យោងតាមសារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទី ២ ក្នុងរយៈពេលប្រហែលមួយខែ ដែលគីមបានមកលេងភូមិរងគ្រោះដោយទឹកជំនន់។...
បរទេស៖ អតីតសមាជិកសភារបស់គណបក្សភឿថៃ គឺលោក Plodprasop Suraswadi និងលោក Yongyuth Wichaidit ត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រហើយ ប៉ុន្តែនឹងត្រូវឃុំនៅឯផ្ទះ ដោយបំពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនយោបាយទាំងពីរត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរកែតម្រូវតាមបញ្ជាដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Somsak Thepsutin ដែលអនុវត្តចំពោះទណ្ឌិតដែលមានអាកប្បកិរិយាល្អផ្សេងទៀត។...