ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញឲ្យអ៊ីរ៉ង់ ធានាឲ្យបាននូវសេរីភាពនាវាចរណ៍ នៅឈូងសមុទ្រព៊ែក

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានជំរុញរដ្ឋមន្ត្រីការបរទេសបន្ទាប់របស់ប្រទេសអ៊ីរ៉ង់ គឺលោក Hossein Amir Abdollahian ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅឈូងសមុទ្រព៊ែក និងដែនទឹកជុំវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Abdollahian ដែលនឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជំនួតំណែងលោក Mohammad Javad Zarif ក្រោមរដ្ឋបាលថ្មីនៃការប្រឆាំងអាមេរិក ប្រធានាធិបតីលោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានប្រាប់លោក Motegi នៅក្នុងកិច្ចប្រជុំរបស់អ្នកទាំងពីរ នៅទីក្រុងតេអេរ៉ង់ថា ប្រទេសរបស់លោកនឹងមិនខិតខំប្រឹងប្រែង ដើម្បីសុវត្ថិភាពនាវាចរណ៍ឡើយ។

ការស្នើសុំរបស់លោក Motegi កើតឡើងបន្ទាប់ពីនាវាដឹកប្រេង ដែលជាកម្មសិទ្ធិរបស់ជនជាតិជប៉ុន ដែលប្រតិបត្តិការដោយក្រុមហ៊ុនអ៊ីស្រាអែលមួយ ត្រូវបានវាយប្រហារនៅឆ្នេរសមុទ្រអូម៉ង់ កាលពីខែកក្កដា។ ក្នុងនោះសហរដ្ឋអាមេរិក និងអង់គ្លេសសង្ស័យថា អ៊ីរ៉ង់ ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ដែលបានសម្លាប់សមាជិកនាវិក ៣នាក់។

ជុំវិញការជំរុញរបស់ជប៉ុនខាងលើនេះ មានន័យថា ការរក្សាផ្លូវដឹកជញ្ជូនឱ្យមានសុវត្ថិភាពនៅក្នុងតំបន់គឺមានសារៈសំខាន់ សម្រាប់ប្រទេសជប៉ុន ដែលពឹងផ្អែកលើមជ្ឈឹមបូព៌ា ប្រហែល ៩០ ភាគរយនៃប្រេងឆៅរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីជប៉ុនក៏បានអំពាវនាវឱ្យអ៊ីរ៉ង់ ឆាប់វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ពហុភាគីវិញ ដូចដែលលោក បានធ្វើនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យជាមួយប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់។ ក្រោមកិច្ចព្រមព្រៀងអ៊ីរ៉ង់ និងប្រទេសមហាអំណាចចំនួន ៦ បានយល់ព្រមកំណត់សកម្មភាពនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។

រដ្ឋបាលរបស់លោក រ៉ាស៊ី កំពុងអំពាវនាវឱ្យមានការដកទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានពង្រឹងចាប់តាំងពីឆ្នាំ២០១៨ នៅពេលនោះប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកប្រទេសរបស់លោក ចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ។

នៅថ្ងៃច័ន្ទម្សិលមិញនេះដែរលោក Motegi បានធ្វើដំណើរទៅទីក្រុងដូហា ជាកន្លែងដែលលោក និងសមភាគីកាតារបស់លោក គឺលោក Sheikh Mohammed bin Abdulrahman al-Thani បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើសពីវិស័យថាមពល និងពិភាក្សាអំពីវិបត្តិនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាចនៅក្នុងប្រទេសវិញ៕

ដោយ ឈូក បូរ៉ា

To Top