ដូចដែលលោកអ្នកបានដឹងរួចមកហើយគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងចុងក្រោយបង្អស់របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ដែលបានបើកសម្ពោធលក់ជាផ្លូវការកាលពីប៉ុន្មានខែមុននេះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ដើម្បីជាកម្មវិធីពិសេស ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ក្រុមហ៊ុនបានកំពុងបន្តផ្តល់ជូនយ៉ាងពិសេស សម្រាប់អតិថិជនដែលធ្វើការទិញ ឬកក់គេហដ្ឋានប្រភេទណាមួយក៏ដោយនឹងទទួលបានការបញ្ចុះតំលៃភ្លាមៗ។ អ្វីកាន់តែពិសេសនោះ លោកអ្នកអាចបងត្រឹមតែជាង 5ពាន់ដុល្លាតែប៉ុណ្ណោះក្នុង1ខែ ដោយគ្មានការប្រាក់ និងមិនចាំបាច់មានប្រាក់កក់ឡើយ។ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង មានជាប្រភេទប្រកបអាជីវកម្ម (Tulip) វីឡាភ្លោះ (Sun Flower) និង វីឡាទោល ( Marigold) ដែលសុទ្ធសឹងជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់លោកអ្នក ។ សូមអញ្ជើញមកសាកសួរព័ត៌មានពីគម្រោងបាននៅការិយាល័យលក់ របស់គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះចំងាយត្រឹមតែ3km រឺអាចខលមកឥឡូវនេះ តាមរយលេខទូរស័ព្ទ 098 733 333។
ភ្នំពេញ ៖ ប្រទះឃើញសពអណ្តែតទឹកទន្លេ សង្ស័យជាសពនារីស្រស់ស្អាត់ម្នាក់ ដែលបានលោតពីលើស្ពានជ្រោយចង្វា ដោយបន្សល់បាច់ផ្កា និងស្បែកជើងមួយគូ កាលពីថ្ងៃ១១ កន្លងទៅ ។ ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទន្លេ មុខព្រះបរមរាជវាំង៕
បរទេស៖ នៅថ្ងៃពុធនេះអំឡុង នៃដំណើរទស្សនកិច្ច នៅប្រទេសស៊ីប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា សកម្មភាពរបស់ អាមេរិកនៅភាគខាងកើតមេឌីទែរ៉ាណេ គឺបានត្រឹមតែកាន់ធ្វើឲ្យមានកំដៅ ដល់ជម្លោះក្នុងតំបន់ប៉ុណ្ណោះ ជំនួសឱ្យការជួយដោះស្រាយ ដោយសន្តិវិធី។ លោក Labrov បាននិយាយបែបនេះ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយ លោកប្រធានាធិបតី Nicos Anastasiades...
ភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជា ជាង ២០០នាក់ នឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅប្រទេសម៉ាលី ។ ជុំវិញករណីនេះ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព នៅពេលនេះបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ពិនិត្យ រកមេរោគ COVID-19 ចំនួន ២ កន្លែងធំៗរួចហើយ...
ភ្នំពេញ៖ លោក លោក ផាកទ្រីត ម៉ាហ្វី ( Patrick Murphy )ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក នឹងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២១ កញ្ញា ដើម្បី ពិភាក្សា លើប្រធានបទពាណិជ្ជកម្ម និងវិនិយោគ ។នេះបើយោងតាម...
បរទេស៖ កាលពីដើមខែកុម្ភៈ ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយថា ឱសថ Triazavirin ផលិតដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅប្រទេសចិន តាមសំណើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការធ្វើតេស្ត ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វា ជាការព្យាបាលសម្រាប់អ្នក ដែលឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់ លោក Valery...
បរទេស៖ ប្រទេសចិននិងឥណ្ឌានិយាយថា បានព្រមព្រៀងគ្នាបំបាត់ភាពតានតឹង ដែលបានកើតមានឡើងថ្មី នៅតព្រំដែនមានជម្លោះ តាមជួរភ្នំហិមាល័យ និងចាត់វិធានការស្តារឡើងវិញ នូវសន្តិភាពនិងភាពស្ងប់ស្ងាត់ ក្រោយមានកិច្ចប្រជុំការទូត កម្រិតខ្ពស់ក្នុងទីក្រុងមូស្គូ។ ទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានជួបគ្នា នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងបានឈានដល់ការយល់ស្របគ្នា...
បរទេស៖ របាយការណ៍ជាច្រើន ស្តីពីការធ្វើសមយុទ្ធយោធា និងការដាក់ពង្រាយថ្មី នៅភាគខាងលិចប្រទេសចិន ចង្អុលបង្ហាញចំពោះការត្រៀមខ្លួន របស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ជម្លោះនៅតាមព្រំដែន ជាមួយប្រទេសឥណ្ឌា ដើម្បីក្លាយជាជម្លោះ កាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលភាពតានតឹង នៅតាមព្រំដែនចិន – ឥណ្ឌា នៅជិត...
បរទេស៖ នាវាផ្ទុកយន្តហោះថ្មី របស់ប្រទេសអង់គ្លេស ឈ្មោះ HMS Queen Elizabeth នាពេលថ្មីៗនេះ បានធ្វើនាវាចរណ៍ ចាកចេញពីទីក្រុង Portsmouth ប្រទេសអង់គ្លេស សម្រាប់ការធ្វើដំណើររយៈពេលខ្លី ប្រមើលមើលសមយុទ្ធហ្វឹកហាត់ ជាមួយនឹងយន្តហោះចម្បាំង បំបាំងកាយ F-35B មកពីសហរដ្ឋអាមេរិក។ យោងតាមការឲ្យដឹង ពីកងទ័ពជើងទឹក របស់ប្រទេសអង់គ្លេស យន្តហោះចម្បាំងទាំងនោះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា កងទ័ពសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នឹងត្រូវកាត់បន្ថយមកនៅត្រឹម ៤.០០០ នាក់ និង ២០០០ នាក់រៀងៗខ្លួន។ លោក ត្រាំ បានឲ្យដឹងថា “មានការរីកចម្រើនជាច្រើនត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែយើងនឹងមានចំនួនទាហានរហូតដល់ ៤០០០ នាក់ក្នុងរយៈពេលខ្លីបំផុត។ ដូចគ្នានេះដែរនៅក្នុងប្រទេសអ៊ីរ៉ាក់ យើងនឹងត្រូវកាត់បន្ថយទាហានប្រហែលមកត្រឹម...