ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងអះអាងពី កិច្ចខ្នះខ្នែងរបស់ខ្លួន ក្នុងជំរុញនាំមកនូវកាលានុវត្តភាព ពាណិជ្ជកម្ម កាន់តែប្រសើររវាង ប្រទេសទាំងពីរ កម្ពុជា និងអាមេរិក។ តាមរយៈបណ្តាញសង្គម នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតអាមេរិក បានលើកឡើងថា បានផ្តើមខែស្តីពីពាណិជ្ជកម្ម និងការវិនិយោគជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅកម្ពុជា និងលោករដ្ឋមន្រ្តីក្រសួង...
(ភ្នំពេញ) ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០៖ កាន់តែពិសេស…!! រាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣០...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថាលោកបានត្រៀមខ្លួនធ្វើការជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារយ៉ាងរឹងមាំនូវជ័យជំនះនៃសង្គ្រាមលោកលើកទី ២ (WWII) ក៏ដូចជាយុត្តិធម៌អន្តរជាតិ។ នៅក្នុងការផ្លាស់ប្តូរសារជាមួយលោកពូទីន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានជ័យជំនះនៃសង្គ្រាមលោកលើកទី ២ លោកស៊ីបានរំលឹកថានៅថ្ងៃដដែលកាលពី ៧៥ ឆ្នាំមុនជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមរបស់សហភាពសូវៀតប្រឆាំងនឹងជប៉ុន បានកត់សម្គាល់នូវជ័យជំនះចុងក្រោយនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសថៃឡង់ដ៏ បានកត់សម្គាល់ឃើញថា មានរយៈពេល១០០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺក្នុងស្រុក ទោះបីជាយ៉ាងនេះក្តី សេដ្ឋកិច្ចនៅតែប្រឈម មុខខ្លាំងដោយសារឆ្លងជំងឺ ខណៈដែលប្រទេសថៃឡង់ដ៏ បានផ្អាកសម្រាប់វិស័យទេសចរណ៍ និងការនាំចេញ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ មិនបានកត់ត្រាថាមានអ្នកឆ្លងជំងឺជាសហគមន៍ណាមួយឡើយ...
ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ម្តងទៀតហើយ។ លោក សុន ឆ័យ អតីតអ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និងវ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែ កញ្ញានេះតាមសំណើរដែលពួកគេបានសុំ។នេះគឺជាការកំរើកជាថ្មីនៃចលនា សុំសិទ្ធិធ្វើនយោបាយឡើងវិញ រលកទី២បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈមកក្រោមគំនាប នយោបាយលាបពណ៌របស់មេបក្សជ្រុលនិយម។ ការកំរើកឡើងវិញលើកនេះទំនងជាអាចមានទ្រង់ទ្រាយធំពីព្រោះតាមប្រភពព័ត៌មានដែលអ្នកនយោបាយតុកាហ្វេទទួលបាន...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាមានព្រះបរមរាជឱង្ការថា ទន្ទឹម ការរីកចម្រើន របស់ពិភពលោកខាងផ្នែកសីលធម៌ និង អភិសមាចារ ( មារយា ទ ដ៏ ល្អ ក្រៃលែង ឬ ជ្រះថ្លា...
ភ្នំពេញ : មួយរយៈពេលចុងក្រោយនេះ មានករណីឃាតកម្មយ៉ាហាព្រៃផ្សៃ ព្រោះតែភ្លើងប្រចណ្ឌ ប្ដីសម្លាញ់ប្រពន្ធ កូន សង្សារសម្លាប់ កូនសម្លាប់ម្តាយ យ៉ាងសាហាវ គ្មានញញើតដៃ ។ យ៉ាងណានាយប់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២០ នេះមានពីរករណីប្ដីព្រោះតែប្រច័ណ្ឌ បុរសជាប្តីចាក់ប្រពន្ធ ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់និង អារកសម្លាប់ខ្លួនឯងស្ថិតនៅក្នុង សង្កាត់ដង្កោខណ្ឌដង្កោ...
ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវ ឃុំកំពង់ចក ស្រុកព្រៃកប្បាសខេត្តតាកែវ បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួស ម្នាក់ ។ គ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូ និងម៉ូតូដែលបានធ្វើដំណើរបញ្ច្រាស់ទិសគ្នា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចុះពិនិត្យរួច ក៏បាន ប្រគល់ឲ្យក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករបួស...
ភ្នំពេញ ៖ ករណីដ៏សាហាវទៀត ហើយចាក់សម្លាប់គ្នា នៅក្នុងបុរីលឹម ឆាងហាក់ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ តាមប្រភពព័ត៌មាន មានបានអោយដឹង ថាជាករណីប្រចណ្ឌ ប្តីបានចាក់ប្រពន្ធសម្លាប់ រួចអាករខ្លួនឯងតាមក្រោយ តែមិនស្លាប់ត្រូវបានបញ្ចូន ទៅមន្ទីរពេទ្យ៕
បរទេស៖ ប្រទេសចិននឹងនៅតែចិញ្ចឹមចិត្តចំពោះផ្លូវទឹកដ៏ធំ អចិន្ត្រៃយ៍នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលបិទជិតដោយ “ ភាពលំបាករបស់ច្រកម៉ាឡាកា” ។ ប្រទេសចិនមានការលំបាកពីគ្រប់តំបន់ទាំងអស់ នៅក្នុងសមុទ្រចិនខាងត្បូង ហើយយក៏គ្មានប្រទេសណាមួយ រួមទាំងមិត្តភក្តិរបស់ចិននៅក្នុងតំបន់ ឡើងមកជួយទីក្រុងប៉េកាំង ឱ្យក្លាយជាកងទ័ពជើងទឹកអាចប្រតិបត្តិការ ដែលអាចបញ្ចេញឥទ្ធិពលលើសពីតំបន់ជាប់ដែនទឹករបស់ខ្លួន។ ពេលនេះទីក្រុងប៉េកាំងបានរងនូវការវាយលុកយ៉ាងខ្លាំងពីរបបថៃ ដែលជាមិត្តចិន។ នេះបើយោងតាមការចេញផ្សាយរបស់ TFI Post ចេញផ្សាយនៅថ្ងៃទី០៣...