សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថាការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនឹងធានាសន្តិសុខជាតិជាអចិន្ត្រៃយ៍ ខណៈដែលលោកបានកត់សម្គាល់ខួបនៃការបញ្ចប់នៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថាលោកគីម បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅក្នុងសន្និសីទជាតិនៃអតីតយុទ្ធជនដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទដើម្បីរំលឹកខួបលើកទី ៦៧ នៃការបញ្ចប់ជម្លោះកូរ៉េរយៈពេល ៣ ឆ្នាំ។ សង្គ្រាមកូរ៉េបានបញ្ចប់ដោយបទឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ១៩៥៣ ដែលទុកបច្ចេកទេសខាងត្បួងខាងត្បូងនិងកូរ៉េខាងជើងនៅក្នុងស្ថានភាពនៃសង្គ្រាម។ កូរ៉េខាងជើងហៅសង្គ្រាមថាជាសង្គ្រាមរំដោះជាតិមាតុភូមិ និងបានកំណត់កាលបរិច្ឆេទចុះហត្ថលេខាលើបទឈប់បាញ់ជាថ្ងៃនៃជ័យជំនះ៕ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងពីប្រទេសកូរ៉េខាងត្បូងថាជាមិត្តមួយរបស់អាមេរិក ដែលជាមិត្តភក្តិប្រជាធិបតេយ្យដែលឲ្យតម្លៃសេរីភាព និងវិបុលភាពសេដ្ឋកិច្ចក្រោមច្បាប់ ពីព្រោះលោកបានរិះគន់ប្រទេសចិន ចំពោះការរំលោភតម្លៃបែបនេះ។ លោក Pompeo បានធ្វើការកត់សម្គាល់នៅថ្ងៃអង្គារនេះបន្ទាប់ពីលោក និងរដ្ឋមន្រ្តីការពារជាតិលោក Mark Esper បានធ្វើការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោន ជាមួយសមភាគីអូស្ត្រាលី ហើយប្រទេសចិនគឺជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំឆ្នាំនេះ។ លោកបញ្ជាក់ថា “ខ្ញុំជឿជាក់ថាដៃគូរបស់យើងទាំងអស់នៅអឺរ៉ុប និងនិយាយដោយត្រង់ទៅមិត្តភក្តិប្រជាធិបតេយ្យនៅទូទាំងពិភពលោកមិនថា ឥណ្ឌា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ និងផ្លូវក្នុងក្រុងព្រះសីហនុ នឹងយកធ្វើជាគំរូ សម្រាប់ការបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីចាប់យានយន្ត ដែលបើកបរលើសល្បឿនកំណត់ ទៅនឹងស្លាកសញ្ញា។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មពិធី ប្រគល់ និងទទួលរនាំង សម្រាប់គោលដៅត្រួតពិនិត្យ ចរាចរណ៍...
(ភ្នំពេញ) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០៖ ខ្ញុំគិតថា FHD, QHD, UHD, និង 4K លោកអ្នកប្រាកដជាធ្លាប់បានភ្លក្សនូវរសជាតិនូវការមើលឃើញកម្រិតភាពច្បាស់រួចមកហើយ…ត្រូវអត់? ចុះ 8K វិញ…? លោកអ្នកធ្លាប់បានសាកភ្លក្សហើយឬនៅ…? ខ្ញុំសូមឆ្លើយជំនួសចុះ…គឺប្រាកដជាមិនទាន់បាននៅឡើយទេ!! ឥឡូវនេះក្រុមហ៊ុន សាមសុង បាននាំយកនូវស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ក្នុងលោកប្រចាំប្រវត្តិសាស្ត្រ SAMSUNG QLED...
ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងការបរទេសរបស់ម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសម៉ុងហ្គោលី នឹងបញ្ជូនយន្តហោះដឹកអ្នកដំណើរតិចបំផុតចំនួន១៤គ្រឿងនៅក្នុងខែសីហា ដើម្បីធ្វើការជម្លៀសខ្លួនពលរដ្ឋរបស់ខ្លួន ដែលរស់នៅបរទេស ដោយសារប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ។ លោក Lkhanaajav Munkhtushig អគ្គនាយកនៃអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រទេសរបស់យើងកំពុងតែត្រៀមក្នុងការបញ្ជូនយន្តហោះចំនួន១៤គ្រឿងទៅកាន់បណ្តាប្រទេសដែលរងគ្រោះដោយជំងឺកូវីដ១៩ ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំស្តីពីការផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្តរបស់កងរាជអាវុធហត្ថ តាមរយៈ Video Conference នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី ស្នងការរង នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។ សមាសភាពចូលរួមប្រជុំ...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល បានធ្វើឲ្យបាត់បង់ការងារ ដល់ពលរដ្ឋចំនួន១.១៩៨.៣៦៣នាក់ គិតចាប់ពីដើមឆ្នាំ មកដល់ពាក់កណ្តាលឆ្នាំនេះ ។ តួលេខដែលជាលទ្ធផល នៃអ្នករកការងារថ្មី មានចំនួន៦.៧១៨.២៧៦នាក់ និងអ្នករកការងារធ្វើសរុប ក្នុងរយៈពេលជាង៦ខែមកនេះ មានចំនួន៧.៩១៦.៦៣៩នាក់ ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី កាលពីថ្ងៃអង្គារ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤៩.៨០០នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះ ចំនួន៩.២៤០នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១.៨៧៦នាក់ និងមានអ្នកជំងឺ៥៣នាក់ទៀត បានស្លាប់ ។ ក្រុមអាជ្ញាធរបាននិយាយថា...
ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរក្សាសន្ដិភាព និងសុវត្ថិភាពក្នុងសង្គម ព្រោះសន្ដិភាពមានសារសំខាន់ណាស់ ដើម្បីកសាង ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខទៀត។ ក្នុងប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី២៩ ខែកក្កដា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការផ្អាក ជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារនូវផលិតផលសម្រាប់ ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារឬមិនបានបំពេញ តាមលក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ក្រសួង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី២៨កក្កដា។ វិធានការរបស់ក្រសួងពាណិជ្ជបានធ្វើឡើងក្រោយពីសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ.បក...