ព័ត៌មានជាតិ

បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមលើកទី១ ប្រចាំខែកក្កដា ជូនគ្រួសារអតីតយុទ្ធជន

ភ្នំពេញ ៖ បេឡាអតីតយុទ្ធជន នឹងបើកផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែកក្កដា ឆ្នាំ២០២១ លើកទី១ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅថ្ងៃទី១៤ ខែកក្កដា វេលាម៉ោង ២រសៀលនៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស ។

ចំពោះការបើកប្រាក់ របបសន្តិសុខសង្គមខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអ៊ឹម នៅតាមទូរអេធីអ៊ឹម របស់ធនាគារខាងលើ នៅទូទាំងប្រទេស ៕

To Top