ភ្នំពេញ៖ នាយកប្រចាំតំបន់ លើការងារហេដ្ឋារចនាសម្ព័ន្ធ របស់ធនាគារពិភពលោក លោកស្រី Sudeshna Ghosh Banerjee ស្នើសុំឱកាសចូលរួមអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានមហិច្ឆតាបង្កើនថាមពលបៃតង និងពង្រីកវិសាលភាពការផ្គត់ផ្គង់អគ្គិសនី ទៅគ្រប់កន្លែងនៅជនបទ។ នេះបើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក កែវ...
ម៉ូស្គូ៖ អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់ដល់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងដាក់ចេញនូវបម្រាមរយៈពេល៦ខែ លើការនាំចេញប្រេងសាំង ដោយគិតចាប់ពីថ្ងៃទី១ ខែមីនា តទៅ ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការផ្លាស់ប្តូរនេះមានគោលបំណងបំពេញកង្វះខាតដល់កំណើននៃតម្រូវការនៅនិទាឃរដូវ និងរដូវក្តៅ ដោយបានបន្ថែមថា វិធានការដែលអាចកើតមានមួយទៀតគឺការបង្កើនអត្រាលក់ប្រេងម៉ាស៊ូតនៅលើផ្សារហ៊ុនដល់ទៅ១៦ភាគរយ ។ នៅក្នុងរបាយការណ៍បានដាក់ថា ការរឹតបន្តឹងនេះនឹងមិនអនុវត្តចំពោះប្រទេសដែលស្ថិតនៅក្នុងសហភាពសេដ្ឋកិច្ច EEC...
ញ៉ូវយ៉ក៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា បើគ្មានជំនួយយោធាថ្មីទេ ប្រទេសរបស់លោកនឹងមិនអាចការពារច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យក្រុង គៀវ នាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនទៅកាន់ទីផ្សារពិភពលោកបានឡើយ ។ គេបានដឹងថា អ៊ុយក្រែន បានបើកដំណើរការច្រករបៀងដឹកជញ្ជូនដែលនៅឆ្នេរសមុទ្រខ្មៅភាគខាងលិចរបស់ខ្លួននៅជិតប្រទេសរូម៉ានី និងប៊ុលហ្គារីនៅក្នុងខែសីហា រយៈពេល១ខែក្រោយពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់រយៈពេល១ឆ្នាំ ដែលមានអង្គការសហប្រជាជាតិ និងតួកគី ជាអ្នកសម្របសម្រួល...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុច។ នេះបើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ បង្ហាញថា យន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុចនេះ រួមមានទី១ ប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីកមុខងាររួមមានមុខងារតាមដានដំណើរការឯកសារ (Tracking...
ភ្នំពេញ៖ សាររំលែកទុក្ខរបស់ រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។
បរទេស៖ ប៉ូលីសថៃបាននិយាយថា ពួកគេបានរកឃើញភ័ស្តុតាងដែលថា បុរសតៃវ៉ាន់ ៤នាក់ និងស្ត្រីជនជាតិថៃម្នាក់ ត្រូវបានចោទប្រកាន់ថា បានសម្លាប់បុរសតៃវ៉ាន់ម្នាក់ទៀត ដែលសាកសពត្រូវបានរកឃើញនៅក្នុងតូបលក់ដូរមួយកន្លែងក្បែរអាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសបាននិយាយកាលពីម្សិលមិញថា ជនសង្ស័យទាំងអស់បានរត់មកកម្ពុជាកាលពីល្ងាចថ្ងៃអាទិត្យ។ លោកវីរៈសេនីយ៍ Napatpong...
ភាគីពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតមកពីទូទាំងប្រទេសកម្ពុជាបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១២ នៃសមា គមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នៅរាជធានីភ្នំពេញនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះផ្តល់ជាវាទិកាមួយដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន និងស្វែងរកដំណោះស្រាយនវានុវត្តន៍នានាក្នុងវិស័យទឹកស្អាតកម្ពុជា។ សន្និបាតប្រចាំឆ្នាំលើកទី១២នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ សភាហុងគ្រីបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីអនុញ្ញាតឱ្យស៊ុយអែតចូលរួមជាមួយអង្គការណាតូជិតពីរឆ្នាំបន្ទាប់ពីទីក្រុងស្តុកខមបានដាក់ពាក្យសុំចូលជាសមាជិកក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ ការបោះឆ្នោតនាំមកនូវការបិទជុំចុងក្រោយនៃការពង្រីកអង្គការណាតូ ដោយស៊ុយអែតជាសមាជិកទី ៣២ របស់កតិកាសញ្ញា។ការបោះឆ្នោតបានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានធ្វើដំណើរទៅកាន់ទីក្រុង Budapest កាលពីថ្ងៃសុក្រ ដើម្បីជួបជាមួយសមភាគីហុងគ្រី លោក Viktor Orban ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មេដឹកនាំទាំងពីរបាននិយាយថា ពួកគេបានទុកការខ្វែងគំនិតគ្នាដោយ Orban...
នាពេលថ្មីៗកន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិកបានចេញផ្សាយអ្វីដែលហៅថា «របាយការណ៍ប្រចាំឆ្នាំ២០២៣ស្តីពីការអនុវត្តពាក្យសន្យារបស់ចិនដែលបានធ្វើនៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» ក្នុងន័យបដិសេធចំពោះសមិទ្ធផលរបស់ចិនក្នុងការអនុវត្តពាក្យសន្យា ហើយមួលបង្កាច់ថា ប្រព័ន្ធនិងគោលនយោបាយខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ចិនបាននាំមកនូវបញ្ហាប្រឈមយ៉ាងខ្លាំងដល់ពាណិជ្ជកម្មសកល ។ ប៉ុន្តែ បើចង់យករបាយការណ៍ច្បាប់មួយមកបំភ្លៃការពិត នោះអាមេរិកគឺលេងកលល្បិចខុសឆ្គង ពីព្រោះកាពិតគឺច្បាស់លាស់ណាស់ ។ តើត្រូវវាយតម្លៃយ៉ាងម៉េចចំពោះសភាពការណ៍អនុវត្តពាក្យសន្យារបស់ចិនដែលបានធ្វើក្នុងពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ? អាមេរិកមិនមែនវាយតម្លៃប្រកបដោយសត្យានុម័តអនុលោមតាមក្បួនច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ហើយក៏មិនបានចាត់ទុក«ពិធីសារស្តីពីចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» និង«របាយការណ៍នៃក្រុមការងារចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ចិន»ជាស្តង់ដារ តែគឺបានកំណត់ស្តង់ដារដោយអញ្ញថាភាពរបស់ខ្លួន ។ ឥស្សរជនអ្នកវិភាគបានលើកឡើងថា បើមើលពីរបាយការណ៍របស់អាមេរិកអាចឃើញថា អាមេរិកបានកំណត់ស្តង់ដារគន្លឹះសម្រាប់វាយតម្លៃចំពោះការអនុវត្តពាក្យសន្យារបស់ចិន...
ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរិះគន់ចំពោះ “ជំងឺភ័យខ្លាចប្រទេសចិន”របស់ប្រទេសលោកខាងលិច លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២៦ ខែកុម្ភៈថា ការបង្ហាញអាកប្បកិរិយា របស់លោកនាយករដ្ឋមន្ត្រី Anwar បានឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនក្នុងការប្រកាន់ខ្ជាប់នូវភាពឯករាជ្យម្ចាស់ការ និងស្វែងរកការអភិវឌ្ឍ។ ការអភិវឌ្ឍរបស់ចិនគឺជាកាលានុវត្តភាពសម្រាប់ពិភពលោក មិនមែនជាការគំរាមកំហែងដល់នរណានោះទេ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាពប្រកបដោយភាពឯករាជ្យម្ចាស់ការ ហើយប្រឆាំងនឹងការប្រឈមមុខដាក់គ្នាជាក្រុម និងការជ្រើសរើសឈរនៅម្ខាងណា។លោកស្រី Mao...