ព័ត៌មានអន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់» កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោក Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង

កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះបាននាំមកជូនលោកអ្នកនូវកិច្ចសម្ភាសន៍ជាមួយលោក Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង ។
លោក Raffarin បានថ្លែងថា ៖ ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង គឺជាជ័យជម្នះដ៏អស្ចារ្យសម្រាប់មេដឹកនាំដែលបានបង្កើតទំនាក់ទំនងនេះកាលពី ៦០ ឆ្នាំមុន ។ ឧត្តមសេនីយ ដឺហ្គោល និងលោកប្រធាន ម៉ៅ សេទុង បានសង្កេតច្បាស់ពីសភាពការណ៍បច្ចុប្បន្ននិងនិន្នាការប្រែប្រួល ហើយដឹងយ៉ាងច្បាស់ថា ប្រទេសចិននិងបារាំងបានដើរតួនាទីមិនអាចខ្វះបានក្នុងការរក្សាតុល្យភាពពិភពលោក ។ ពួកគាត់បានមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសចិន ហើយបានដឹងពីសារៈសំខាន់របស់អឺរ៉ុបនិងភាពចាំបាច់នៃការអភិវឌ្ឍទំនាក់ទំនងសន្តិភាពរវាងចិននិងបារាំង រវាងចិននិងអឺរ៉ុប ។ ដូច្នេះហើយ យើងមានការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះចក្ខុវិស័យរបស់មេដឹកនាំទាំងពីររូបនេះ ។

ទាក់ទងនឹងអនាគតនៃទំនាក់ទំនងចិន-បារាំង ខ្ញុំគិតថា កង្វល់ចម្បងគឺសន្តិភាពពិភពលោក ។ប្រសិនបើមានប្រទេសមួយនៅលើពិភពលោកដែលយកចិត្តទុកដាក់នឹងសន្តិភាពយ៉ាងប្រាកដប្រជា ប្រទេសនោះគឺជាប្រទេសចិនហើយ។

ប្រទេសចិនមិនដែលបង្កសង្រ្គាមជាមួយប្រទេសដទៃទេ មានតែវាយបកវិញនៅពេលដែលខ្លួនត្រូវបានគេឈ្លានពាន ។ ប្រទេសចិននិងប្រជាជនចិនបានបង្ហាញពីការស្រឡាញ់សន្តិភាព ចំណែកឯប្រទេសបារាំងដែលសម្រេចបាននូវការផ្សះផ្សាជាមួយប្រទេសអាល្លឺម៉ង់ក៏ស្រឡាញ់សន្តិភាពដែរ ។

ដូច្នេះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងបារាំងនាពេលអនាគតគួរតែផ្តោតលើការរក្សាសន្តិភាព និងតុល្យភាពពិភពលោក៕

To Top