រ៉ាម៉ាឡា៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប៉ាឡេស្ទីន បានលើកឡើងថា វិធានការរបស់អ៊ីស្រាអែលក្នុងការប្រមូលពន្ធ និងគយប៉ាឡេស្ទីន រឹតបន្តឹងសមត្ថភាពរបស់រដ្ឋាភិបាលប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងចំណូលសាធារណៈ ៦០ ភាគរយ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញបន្ទាប់ពីលោកបានជួបនៅទីក្រុងរ៉ាម៉ាឡានៃរដ្ឋវេសប៊ែងជាមួយរដ្ឋលេខាធិការអង់គ្លេស សម្រាប់ពាណិជ្ជកម្មអន្តរជាតិអេលីហ្សាបែតត្រាស។ លោក Bishara បានលើកឡើងថា“ អ៊ីស្រាអែលរក្សាការគ្រប់គ្រងរបស់ខ្លួន លើព្រំដែន ចំណុចឆ្លងកាត់ និងតំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់យោធាអ៊ីស្រាអែល នៅតំបន់ West Bank”...
រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,២២៩ នាក់ពីគ្រោះមហន្តរាយជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥២០,០៩៥នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបាមឲ្យដឹងថា ការឆ្លងថ្មីចំនួន ៦៥,១៦៣ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនសរុបកើនឡើងដល់ ១៨,៦២២,៣០៤ នាក់។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ៖ ជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើករណីអំពើឃាតកម្ម (វាយនិងយកជង្គង់អុកលើ ដើមទ្រូងបណ្តាលឲ្យស្លាប់) ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១ ២៦៩នាក់...
ថ្ងៃទី ១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនថា ក្នុងរយៈពេល១០០ឆ្នាំ បក្សកុម្មុយនិស្តចិនបានត្រួសត្រាយផ្លូវដ៏មហិមា បង្កើតបុព្វហេតុដ៏មហិមា និងទទួលបានសមិទ្ធផលដ៏មហិមា ប្រការនេះពិតជានឹងចារឹត ក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍របស់ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ នៃអរិយធម៌របស់មនុស្សជាតិជាមិនខាន ។ លោកបានថ្លែងថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតឡើងមក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រទេសចិនបានចាប់ផ្តើមសាងសង់ប្រព័ន្ធកាំជ្រួចមីស៊ីលផ្លោងថ្មីបាញ់ចេញពីក្រោមដី ចំនួនជាង ១០០ ទីតាំង នៅក្បែរទីក្រុង Yumen ក្នុងខេត្ត Gansu។ យោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Washington Postបានផ្សាយដោយដកស្រង់រូបភាពពីផ្កាយរណបពាណិជ្ជកម្ម ដែលទទួលបានដោយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin...
បរទេស៖ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាហ្សង់ទីនបានបង្ហាញថា ការប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី បណ្តាលឱ្យមានការផលិតអង្គបដិប្រាណប្រឆាំងនឹង ហ្គាម៉ា (ប្រេស៊ីល) , វីរុសបំលែងថ្មី អាល់ហ្វា (ចក្រភពអង់គ្លេស) និង វីរុស ឡាំដា (អាមេរិកខាងត្បូង) ដែលជាទូទៅនៅក្នុងអាហ្សង់ទីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវសារជាថ្មីដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងសាធារណជនទាំងអស់ ត្រូវតែចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ឲ្យបានពេញលេញ តាមរយៈការដាក់ឲ្យមានមនុស្សនៅរង់ចាំត្រួតពិនិត្យការស្កេន QR Code នៅច្រកទ្វារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះ បានបន្តទទួលអំណោយពីសប្បុរសជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាម មានដូចជា ភេសជ្ជៈកូកាកូឡាចំនួន ១០០ កេស និងទឹកបរិសុទ្ធចំនួន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំក្រោយ គឺជាព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ឃុំ-សង្កាត់ដែលអ្នកនយោបាយផ្សេងៗអាចយកបញ្ហាប្រឈម និងទំនាស់នានា ក្នុងមូលដ្ឋាន ឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះ អាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋពីបច្ចុប្បន្ននេះទៅ ។ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ឆ្នាំងថ្មី នាថ្ងៃទី១ ខែមិថុនា...