អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ប្រភពបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធបាលីបង់ចំនួន២៤នាក់ត្រូវបានសម្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាក្នុងក្រុង Kunduz នៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលយប់ថ្ងៃសុក្រ ។ លោក Khalid Amiri មកពីកងកម្លាំងប្រតិបត្តិការពិសេស បានប្រាប់ដល់ស៊ិនហួថា ក្រុមសកម្មប្រយុទ្ធចំនួន៦០នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋបាលក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៨នាក់បានស្លាប់ និង១៦នាក់ទៀតបានរងរបួស នៅគ្រាដែលមានអគ្គីភ័យឆាបឆេះឡើងនៅឯអគារសាលាក្បាច់គុនចិន ចំនួន១កន្លែងនៅភាគកណ្តាល ប្រទេសចិន កាលពីប៉ុន្មានម៉ោងមុនកាលពីថ្ងៃសុក្រ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ បានរាយការណ៍ថា ក្រុមជនរងគ្រោះទាំងអស់ គឹជាក្រុមសិស្សសាលាតូចៗ ទន្ទឹមនឹងនេះដែរ...
ភ្នំពេញ៖ដោយមានការណែនាំពីលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧ ) សាខាខេត្តបន្ទាយមានជ័យ លោក អ៊ុង សុខម៉ៅ អគ្គលេខាធិការសមាគម លោក តឹក សុភក្តិ ប្រធានរដ្ឋបាលសមាគមសាខាខេត្ត និងលោក គង់ រិទ្ធាប្រធានសមាគមចលនាយុវជន(ក្រុម១៥៧) ក្រុងប៉ោយប៉ែត រួមទាំងសមាជិកជាច្រើនរូបទៀត នៅថ្ងៃទី២៦...
ចិននឹងប្រឈមមុខ នឹងភាពឯកោរក្នុងសហគមន៍ អន្តរជាតិ បើសិនមិនសហការស្វែងរក ប្រភពដើមកូវីដ បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់ Fox News ក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រឈមមុខនឹងភាពឯកោនៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើប្រទេសនេះ មិនសហការជាមួយការស៊ើបអង្កេត ទៅលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ នោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១...
ភំពេញ៖ លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមិថុនានេះ បានប្រកាសស្វែងរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន ខណកាលពីឆ្នាំ២០១១ លោកបានប្តូរទីតាំងផ្ទះចាស់ដែលជាផ្ទះជួលនៅអូឬស្សី រាជធានីភ្នំពេញទៅរស់នៅស្ទឹងមានជ័យវិញ លោក ទិត្យ សំបូរ ជាម្ចាស់កម្មសិទ្ធផ្ទះនោះបានលើកឡើងថា លោកមានការសោកស្តាយណាស់ ចំពោះការបាត់បណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនេះ ហើយនៅសល់តែឯកសារថតចម្លង មិនដឹងថា...
កម្ពុជាបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុនអូស្ត្រាលីឈ្មោះថា Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ។ កាលពីថ្ងៃ១០ មិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦១នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៣នាក់ និងកំពុងសម្រាកព្យាបាល ១០៧នាក់៕
ភ្នំពេញ៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «កូវីតពូជឥណ្ឌា ២នាក់ មកពីថៃតាមច្រកអូរស្មាច់ មកដល់ខេត្តសៀមរាប ទៀតហើយ»។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះខេត្តសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បម្លែងខ្លួនប្រភេទថ្មីនេះ ៤ករណីហើយ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១៤នាក់ និងជាពលករមកពីប្រទេសថៃចំនួន១២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤០៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៦នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕