ព័ត៌មានជាតិ

លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា ប្រកាសរកបណ្ណសំគាល់សិទ្ធកាន់ កាប់អចលនវត្ថុ (ប្លង់ស្លាបមាន់) ដែលបានបាត់កាលពី១០ឆ្នាំមុន

ភំពេញ៖ លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមិថុនានេះ បានប្រកាសស្វែងរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន ខណកាលពីឆ្នាំ២០១១ លោកបានប្តូរទីតាំងផ្ទះចាស់ដែលជាផ្ទះជួលនៅអូឬស្សី រាជធានីភ្នំពេញទៅរស់នៅស្ទឹងមានជ័យវិញ

លោក ទិត្យ សំបូរ ជាម្ចាស់កម្មសិទ្ធផ្ទះនោះបានលើកឡើងថា លោកមានការសោកស្តាយណាស់ ចំពោះការបាត់បណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនេះ ហើយនៅសល់តែឯកសារថតចម្លង មិនដឹងថា ច្បាប់ដើមនោះរុះបាត់នៅកន្លែងណានោះទេ កាលពីចន្លោះឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១នេះ ។

លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០ ០៤ ខាងមន្ទីសុរិយោដីក្រុង បានរៀបចំធ្វើប្លង់កម្មសិទ្ធអចលនវត្ថុទម្រង់ថ្មី(ប្លង់អាល់ម៉ាត)ជូនពលរដ្ឋ និងរូបលោកផង ដោយឲ្យថតចម្លងប្លង់កម្មសិទ្ធកាន់កាប់នោះ ទៅប្រគល់ឲ្យខាងមន្ទីសុរិយោដី រួចរក្សាទុកច្បាប់ដើមវិញដដែល ដើម្បីបានប្លង់គំរូថ្មី។

រហូតដល់ឆ្នាំ២០០៦ មន្ទីសុរិយោដីក្រុងភ្នំ ពេញបានប្រកាសឲ្យរូបលោក ទៅយកប្លង់រឹងគំរូថ្មីជាប្រព័ន្ធ(ប្លង់រឹង អាល់ម៉ាត់) ប៉ុន្តែខាងមន្ទីមិន បានទាមទារយកប្លង់កម្មសិទ្ធចាស់នោះទេ គ្រាន់តែយកបង្កាន់ដៃទៅអាចយកប្លង់ជាប្រព័ន្ធបាន ។

លោក ទិត្យ សំបូរ បានបន្ថែមថា ដោយសារថ្មីៗនេះលោកបានលក់ផ្ទះនៅផ្លូវ៣៥៥ សង្កាត់បឹងកក់១ខ ណ្ឌទួល គោករាជធានីភ្នំពេញ រួចផ្ទេរឈ្មោះទៅអ្នកថ្មី ពេលរៀបចំឯកសារ ខាងមន្ទីសុរិយោដីបានទាមទារយកឯកសារបណ្ណកម្មសិទ្ធកាន់កាប់ច្បាប់ដើម ប៉ុន្តែលោករកមិន ឃើញមិនដឹងបាត់ទៅណានោះទេ។

ហេតុដូច្នោះហើយ បានជា លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា សូមប្រកាសស្វែករងបណ្ណកម្មសិទ្ធកាន់កាប់អចលវត្ថុដែលបានបាត់នោះ បើសិនជាបងប្អូនណារើសបានរកឃើញនិងបានរក្សាទុក សូមជួយទាក់ទង តាមលេខទូរស័ព្ទចំនួនពីរខ្សែ
0812288810/012922182 យើងខ្ញុំនឹងមានជូនសាគុណ ជាទីគាប់ចិត្ត៕

To Top