ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៣នាក់បន្ថែមទៀត ក្នុងចំណោមសំណាក ៦៧៤នាក់ ។
បរទេស៖ ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកបានពង្រីកការផ្សះផ្សារជាមួយប្រទេសកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទដោយនិយាយថា ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការប្រជុំជាមួយរបបផ្តាច់ការមួយនេះ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ចំពេលកិច្ចពិភាក្សានុយក្លេអ៊ែរដែលជាប់គាំងរវាងប្រទេសទាំងពីរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ជូនអ្វីដើម្បីទាក់ទាញព្យុងយ៉ាងឱ្យចរចាឡើងវិញនោះឡើយ។ យោងតាមសារព័ត៌មាន Korean times ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស៊ុងគីមតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង នៅមុនកិច្ចប្រជុំ ៣ ផ្លូវ ជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុនរបស់គាត់គឺ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃ២១ មិថុនាបានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ក្នុងនោះ...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងវ៉ាក់សាំងអុតក្តាម ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ យោងទៅលើភាពចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅ រដ្ឋាភិបាលចិន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ ក្រោយពីផ្អាកមួយរយៈ ដោយសារឥណ្ឌាផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។ កាលពីថ្ងៃទី១ ឧសភា កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ន ការនាំចូលចំពោះសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីឥណ្ឌា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឥណ្ឌា។ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ ចុះហត្ថលេខាដោយលោក គុណ ញឹម...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃចន្ទនេះថា អាទិភាពគោលនយោបាយបរទេសរបស់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព ជាមួយប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ស្របពេលអំពាវនាវឲ្យសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់កិច្ចអន្តរាគន៍ក្នុងប្រទេសយេម៉ែនភ្លាម។ លោក Ebrahim Raisi មានវ័យ៦០ឆ្នាំ នឹងឡើងកាន់តំណែងបន្តពីលោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងខែសីហាខាងមុខនេះ ស្របពេលដែលអ៊ីរ៉ង់ស្វះស្វែងធ្វើការដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងបំបាត់នូវទណ្ឌកម្មសហរដ្ឋអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះជាខ្លាំង។...
តេរ៉ង៖ ប្រធានាធិបតីអ៊ីរ៉ង់ ទេីបជាប់ឆ្នោត លោក អេបារ៉ាម រ៉ាសៀ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងមិនអនុញ្ញាតឱ្យមានការចរចានុយក្លេអ៊ែរ “សម្រាប់តែការចរចារ” ទេ ហើយថែមទាំងបានបដិសេធ ចំពោះការជួបជាមួយប្រធានាធិបតីអាមេរិក លោកចូប៊ីដិន ទៀតផង។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រធានាធិបតីអ៊ីរ៉ង់ ទេីបជាប់ឆ្នោត អេបារ៉ាម រ៉ាសៀ បានថ្លែងនៅក្នុង...
ភ្នំពេញ៖លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានអំពាវនាវដល់ម្ចាស់អាជីវកម្មក៏ដូចជាអាជីវករក្នុងនិងក្រៅប្រព័ន្ធក្ដី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពោលគឺកុំភ្លេចនូវការអនុវត្តវិធានការ៣កុំ និង៣ការពារ ឲ្យសោះ បើពុំដូច្នោះទេ អត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នឹងមិនមានការថមថយឡើយ។ លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានប្រាប់មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបងប្អូន...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រោងចក្រចម្រាញ់រ៉ែមាស មានសមត្ថភាពជីកយករ៉ែឆៅ ជិត២លានតោន ក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាស ៩០% ហេីយចំណូលថវិកា ជាតិពីសួយសារ និងសារពើពន្ធផ្ទាល់ ប្រមាណ៤០ លានដុល្លារ។ នេះបេីយោងគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន...