ណារីតា៖ ការធ្វើដំណើរពីប្រទេសជប៉ុន ទៅកាន់ប្រទេសវៀតណាម បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំហានដំបូង បន្ទាប់ពីការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ជើងហោះហើរពិសេស ដែលដឹកអ្នកដំណើរ ១៥០ នាក់ភាគច្រើនជាអ្នកជំនួញ បានចាកចេញពី អាកាសយានដ្ឋានណារីតា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលឆ្លងជំងឺ កូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មី ទៀតឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយឧត្តម សេនីយ៍ ឈុំ សុជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យសមាជិកអាស៊ាន ត្រូវរួមគ្នាប្រយុទ្ធទៅនឹងជំងឺ កូវីដ-១៩ ហើយថា នេះមិនមែនជាពេល សម្រាប់ចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នាឡើយ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវិដេអូ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប »...
ញូដេលី៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលមានជម្លោះ នៅលើតំបន់ Jammu និង Kashmir ចាប់តាំងពីទទួលបានឯករាជ្យ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបទឈប់បាញ់គ្នា ឥតឈប់ឈរ នៅលើបន្ទាត់នៃការគ្រប់គ្រង (LoC) ។ ស្របពេល ដែលឥណ្ឌាអះអាងថា ប៉ាគីស្ថានបានរំលោភ បទឈប់បាញ់ជាង ២.០០០ ដងក្នុងឆ្នាំ ២០២០...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានគំរាមដាក់ពន្ធលើគ្រឿងសមុទ្រដែលនាំចូលពីប្រទេសចិនប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំង មិនបំពេញតាមការប្តេជ្ញាចិត្តជាក់លាក់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នោះទេ។ នេះបើតាមកំណត់ហេតុដែលចេញដោយសេតវិមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងកំណត់ហេតុមួយកាលពីថ្ងៃពុធ ទៅកាន់រដ្ឋមន្រ្តីកសិកម្ម ពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាក្នុងករណីដែលអ្នកតំណាងពាណិជ្ជកម្មកំណត់ថា ប្រទេសចិនមិនបំពេញតាមការសន្យាទិញរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដំណាក់កាលទី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀន បាន៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម។ ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន...
បរទេស៖ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ក្រុមជនបរទេសដំបូងដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃ រួមមានតំណាងអ្នកជំនួញ កម្មករជំនាញ អ្នកជំនាញ អ្នកដែលមានគ្រួសារនៅថៃ គ្រូបង្រៀន សិស្ស និងអ្នកជំងឺ ដែលពួកគេយល់ព្រមផ្តាច់ខ្លួន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថាក្នុងគ្រាមានការគំរាមកំហែងពីមេរោគកូវីដ១៩ ជាពេលវេលាដែលយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជម្នះឱ្យបាននូវគ្រោះដ៏កាចសាហាវនេះ។ តាមរយៈបណ្ដាញសង្គមហ្វេសសប៊ុកនៅថ្ងៃទី២៦មិថុនានេះ សម្ដេច ទៀ បាញ់ បានសរសរបន្ថែមថា”សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយឧបសគ្គនានាដែលយើងកំពុងប្រឈម ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា”៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញដុតបំផ្លាញ គ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូជម្រាបថា ពិធីនេះនឹងធ្វើឡើងនៅ កោះពេជ្រ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី កែ...