ភ្នំពេញ៖ អាហារសម្រន់ ផ្លែឈើ និង ភេសជ្ជៈ ប្រចាំថ្ងៃ ជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA)...
ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២១នេះ អ្នកចិញ្ចឹមត្រីដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាលក់ត្រីចេញមិនដល់២០ភាគរយ ពោលត្រី១ម៉ឺនតោនលក់ចេញ មិនដល់២ពាន់តោន ខណៈតម្លៃលក់មិនទាន់បានរួចថ្លៃដើមផលិតនៅឡើយ ជាហេតុធ្វើឲ្យជួបហានិភ័យ ហើយត្រូវបង្ខំចិត្តផ្អាកចិញ្ចឹមដើម្បីយកថវិកាពីការលក់ត្រីសងធនាគារ ។ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាថ្លែងថា អ្នកចិញ្ចឹមត្រីកំពុងជួបហានិភ័យដោយសារត្រីនាំចូលពីវៀតណាមនៅតែមានចំនួនច្រើនផង និងពេលកំពុងជួបវិបត្តិកូវីដ១៩ផងមិនមានអ្នកមកទិញត្រីដើម្បីយកទៅធ្វើម្ហូបក្នុងពិធីរៀបការ និងកម្មវិធីផ្សេង ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជានាថ្ងៃ២ មិថុនា បានឲ្យដឹងថា ក្នុងចំណោមលក់ត្រីចេញមិនដល់២០ភាគរយសម្រាប់ខែឧសភានេះ គឺរាប់ទាំងត្រីដែលនៅសល់ក្នុងខែមេសា និងត្រីល្មមចាប់លក់ក្នុងខែឧសភា។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេ ញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការ ប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនក្នុងភូមិសាស្រ្ត ភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យបើកដំណើរការ អាជីកម្មផ្សារបែកចានឡើងវិញ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ទៅលើឈ្មោះ មាស ម៉ៅ ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវជាប្អូនរបស់ឈ្មោះ នួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លើអ្នកធ្វើដំណើរមកពីកាស៊ីណូ សុខ គឹមម៉េង(ច្រកតន់ហន់) ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នកប៉ះពាល់ផ្ទាល់។
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញ លោក ឡោ ជុនធី មេធាវីការពារសិទ្ធឱ្យលោក រ៉ុង ឈុន ឱ្យចូលទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវរងបទចោទ ករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ០៦នាក់និងជាសះស្បើយចំនួន ០១នាក់ ។
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួននឹងបញ្ជូននូវអ្វីដែលខ្លួនពិពណ៌នាថា ជាសញ្ញាមិនស្រួលដល់សហរដ្ឋអាមេរិក នៅមុនជំនួបកំពូលមួយ រវាងមេដឹកនាំរបស់ប្រទេសទាំងពីរនាខែក្រោយ និងបានប្រកាសថា ខ្លួនកំពុងតែពង្រឹងកម្លាំងយោធា ការពារព្រំដែនខាងលិចរបស់ខ្លួន។ ការនិយាយបែបនេះរបស់រុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយពេលមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានមានប្រសាសន៍ថា លោកនឹងជំរុញលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យគោរពសិទ្ធិមនុស្ស នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា...
យេរ៉ូសាឡឹម៖ ក្រសួងបានឲ្យដឹងថា ក្រុមអ្នកជំនាញដែលត្រូវបានតែងតាំងដោយ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរកឃើញថាមានប្រូបាប៊ីលីតេ (ភាពដែលអាចទៅរួច) នៃការផ្សារភ្ជាប់គ្នារវាងការចាក់វ៉ាក់សាំង Pfizer និងការរលាកសាច់ដុំបេះដូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រុមសិក្សាពីការរីករាលដាលផ្នែករោគសាស្ត្រ ត្រូវបានបង្កើតឡើងបន្ទាប់ពីមាន របាយការណ៍អំពីករណីជំងឺ myocarditis ឬរលាកសាច់ដុំបេះដូង ក្នុងចំណោមប្រជាជនអ៊ីស្រាអែលមួយ ចំនួនក្នុងរយៈពេលខ្លីបន្ទាប់ពីទទួលបានវ៉ាក់សាំង នេះលើកទី ២ ។ ក្នុងចំណោម...