ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១២នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២នាក់ ផងដែរ។
ភ្នំពេញ៖ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយបានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួនបើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។ យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless កំពុងមានកំណើន ក្នុងប្រទេសកម្ពុជាអតិថិជន២នាក់ក្នុងចំណោម៣នាក់(ស្មើរនឹង ៧១ ភាគរយ)...
បាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសនៅល្ងាចថ្ងៃច័ន្ទនេះ ដើម្បីពន្យាពេលការសម្រេចចិត្តរបស់អាជ្ញាធរក្នុងទីក្រុងបាងកករបស់ខ្លួន ដើម្បីបន្ធូរបន្ថយបម្រាមខ្លះលើជំងឺកូវីដ-១៩ នៅក្នុងកន្លែងដូចជាសារមន្ទីរ ឧទ្យាន និងកន្លែងម៉ាស្សាជាដើម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ- ១៩ ដែលជាកម្លាំងការពារជំងឺឆ្លងថ្នាក់ជាតិបានបដិសេធសេចក្តីសម្រេចរបស់រដ្ឋបាលក្រុងបាងកក (BMA) ដើម្បីអនុញ្ញាតឱ្យមានកន្លែងដូចជាសារមន្ទីរ ឧទ្យាន និងកន្លែងម៉ាស្សា ដើម្បីបើកដំណើរការឡើងវិញចាប់ពីថ្ងៃអង្គារនេះ។ សេចក្តីថ្លែងការណ៍មិនបានផ្តល់ហេតុផលនោះទេ ប៉ុន្តែបានឲ្យដឹងថា កន្លែងទាំងនេះ នឹងត្រូវបិទរហូតដល់ថ្ងៃទី១៤ ខែមិថុនា។...
ម៉ូស្គូ៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃប្រទេសរុស្ស៊ីលោក Nikolai Patrushev បានលើកឡើងថា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសនេះកំពុងត្រូវបានផ្លាស់ប្តូរថ្មី ដោយសារការផ្លាស់ប្តូរធម្មជាតិនៃការគំរាមកំហែងសន្តិសុខ។ លោក Patrushev បានប្រាប់កាសែតផ្លូវការរបស់រដ្ឋាភិបាល Rossiyskaya Gazeta ថា “សម្ពាធនយោបាយ និងសេដ្ឋកិច្ច កំពុងត្រូវបានប្រើប្រាស់ ដើម្បីទប់ប្រទេសរុស្ស៊ី ហើយការប៉ុនប៉ងកំពុងត្រូវបានធ្វើឱ្យមានស្ថេរភាពដល់សង្គមនយោបាយរបស់យើង ញុះញង់ និងធ្វើបាតុកម្មប្រឆាំងរ៉ាឌីកាល់ និងបំផ្លាញតម្លៃខាងវិញ្ញាណ...
ភ្នំពេញ ៖ ក្នុងបរិបទប្រទេសកម្ពុជា កំពុងទទួលរងនូវវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានារបស់ក្រសួងបរិស្ថាន។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធីនេះ មានគោល បំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ...
ភ្នំពេញ ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលជាជនបរទេសចំនួន៦នាក់ ក្នុងបទល្មើសជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀន ជិត១០០គីឡូក្រាម ផងដែរ។ យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានចែកបន្ថែម នូវភេសជ្ជៈ ដែលជាអំណោយរបស់សប្បុរសជន ដល់តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីដើម្បី ជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង...
ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២១៖ ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ ទី 07 ខែមិថុនា ឆ្នាំ 2021 នេះ នឹងទទួលបានការថែមជូនស្រោមកាច់បញ្ឈរ...
ភ្នំពេញ ៖ លោក សយ សុភាព បានថ្លែងដោយអះអាងតាមភូមិសាស្រ្តនយោបាយថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី វីនឌី ស៊ើមែន អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជា បង្ហាញឲ្យឃើញកាន់តែច្បាស់ ១០០ភាគរយថា លោក សម រង្ស៊ីនិងលោក កឹម សុខា ពិតជាបានដើរដល់ផ្លូវបំបែកពិតប្រាកដហើយ ពោលគ្មានទេ ឈ្មោះគណបក្សសង្រ្គោះជាតិ ។ លោក...