អត្ថបទ

យុទ្ធនាការការពារ សុវត្ថិភាព កំឡុងពេលមាន ជំងឺរាតត្បាត COVID-19 ជាមួយការប្រើប្រាស់ការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless

ភ្នំពេញ៖ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយបានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួនបើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។

យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless កំពុងមានកំណើន ក្នុងប្រទេសកម្ពុជាអតិថិជន២នាក់ក្នុងចំណោម៣នាក់(ស្មើរនឹង ៧១ ភាគរយ) បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless របស់ Visa។ ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃគុណតម្លៃរបស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចមានការកើនឡើង៤ដងបើគិតចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១។

តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជនបានបង្ហាញសញ្ញាណនៃនិន្នាការថ្មីបញ្ជាក់ថា ពេលនេះគឺជាពេលវេលាដ៏សាកសមបំផុតសម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។ បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួមមានការកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងមេរោគ (រហូតដល់ទៅ ៣៤ ភាគរយ) ការជំរុញឲ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ ភាគរយ សម្រាប់២កត្តាចុងក្រោយ) ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្រ្តដើម្បីអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស ខណៈសាច់ប្រាក់សុទ្ធនៅតែបន្តជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ។

សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធត្រូវបានជំរុញដោយការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់កាតនៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ ការកើនឡើងទាំងនេះ គឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងជម្រើសនៃការទូទាត់ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ។

ការកើនឡើងទាំងនេះស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងពីជម្រើសនៃការទូទាត់ ចំណែកការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងចំណោមអតិថិជនដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេសការទូទាត់វិក្កយបត្រនៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ ភាគរយ)។ ហើយសូចនាករនៅពីក្រោយការកើនឡើងនេះ គឺដោយសារតម្រូវការប្រជាជនមានការកើនឡើងក្នុងការការការពារសុវត្ថិភាពពីជំងឺរាតត្បាត COVID-19 កំពុងតែរីករាលដាល ក្នុងនោះចំនួនប្រជាជនប្រើសាច់ប្រាក់សុទ្ធក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ៨ ភាគរយ បើប្រៀបធៀបនឹងការកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់បានជ្រើសរើសប្រើបច្ចេកវិទ្យា QR កូដ ដើម្បីធ្វើការទូទាត់មានរហូតដល់ទៅ ៤៤ ភាគរយ។

អ្នកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា យើងដឹងថាអតិថិជនរំពឹងចង់បានការទូទាត់ប្រាក់មានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតុដែលការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់លើប្រតិបត្តិការមានទំហំតូច និងការចំណាយប្រចាំថ្ងៃ។ នៅពេល ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ត្រូវបានដាក់ឲ្យប្រើប្រាស់នៅតាមទីកន្លែងមានប្រជាជនទៅទិញទំនិញជាប្រចាំ ដូចជាបណ្តារផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ប្រក្រតីភាពមួយយ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការទូទាត់ដែលតម្រូវឲ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។ នេះគឺជាឱកាសមួយសម្រាប់ Visa ដើម្បីសហការជាមួយដៃគូរបស់យើងដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា Contactless នៅទូទាំងប្រទេស ៕

To Top