បរទេស៖ អាជ្ញាធរថៃ នៅថ្ងៃព្រហស្បតិ៍បានចាប់ខ្លួនម្ចាស់ហាងមាសក្នុងស្រុកម្នាក់ ដោយចោទថា គាត់កំពុងលាងលុយកខ្វក់ ពីការជួញដូរគ្រឿងញៀនតាមព្រំដែន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសនិងទាហានបានវាយឆ្មក់ចូលហាងមាស Phet Thong Sap Thawee Lae Nalika Thong...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធព្រឹត្តិការសហគមន៍២០កុម្ភៈ និងមានករណីជាសះស្បើយ ចំនួន២៣នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តការផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល និង នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ពាក់ព័ន្ធ នឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០២នាក់ ស្រុកសាមគ្គីមានជ័យ ០៣នាក់ ស្រុករលាប្អៀរ ចំនួន ០៧នាក់ ក្រុងកំពង់ឆ្នាំង ១នាក់ និងស្រុកទឹកផុស ០៦នាក់...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវសូមកុំប្រហែសឲ្យសោះ ខណៈ មានករណីប្ដីប្រពន្ធនិងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩ ដែលមានប្ដី ជាបុគ្គលិកហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ៩ ថ្មីចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យកើនឡើង ៧ករណីគិតមកត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅថ្ងៃពុធម្សិលមិញនេះថា ការចោទប្រកាន់របស់លោកខាងលិច ចំពោះការជាប់ពាក់ព័ន្ធរបស់ រុស្ស៊ីនៅក្នុងឧប្បត្តិហេតុជើងហោះហើររបស់ ក្រុមហ៊ុនធាកាសចរ Ryanair គឺមិនមានមូលដ្ឋាន និងមិនពិតនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា ទោះបីជាការពិតដែលថាមានតែ ៣ ថ្ងៃបានកន្លងផុតទៅចាប់តាំងពីការចុះចត ហើយដោយគ្មានលទ្ធផលណាមួយទាក់ទងនឹងការស៊ើបអង្កេតក្នុងករណីនេះ មន្រ្តីលោកខាងលិចបានសន្និដ្ឋានយ៉ាងលឿននិងជាឯកច្ឆ័ន្ទ។ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងបានយកចិត្តទុកដាក់លើរបៀប ដែលដៃគូលោកខាងលិចរបស់យើង...
ព្រុចសែល៖ ជម្លោះរវាងសហព័ន្ធអឺរ៉ុបនិងក្រុមហ៊ុនឱសថ AstraZeneca ជុំវិញការរំលោភកិច្ចសន្យាដែលត្រូវបានចោទប្រកាន់នាពេលថ្មីៗនេះកំពុងត្រូវបានកាត់សេចក្តីនៅឯតុលាការក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធ។ សហភាពអ៊ឺរ៉ុប ស្វែងរកការពិន័យជាប្រាក់ ដែលបានចេញឱ្យក្រុមហ៊ុន AstraZeneca ជុំវិញការរំលោភកិច្ចសន្យា ដែលបានបញ្ចប់កាលពីរដូវក្តៅមុន ដែលក្នុងនោះការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលត្រូវបានសន្យាដល់រដ្ឋជាសមាជិកទាំង ២៧ បានខកខានក្នុងការផ្គត់ផ្គង់។ ក្នុងអំឡុងពេលសវនាការបន្ទាន់សហភាពអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុន AstraZeneca ថាបានពន្យារពេលការដឹកជញ្ជូន ដូច្នេះក្រុមហ៊ុនអង់គ្លេស – ស៊ុយអែតមួយនេះ អាចបម្រើចក្រភពអង់គ្លេសនិងប្រទេសដទៃទៀត។ ប្រសិនបើក្រុមហ៊ុន...
កំពង់ចាម ៖ អំណោយរបស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅព្រឹកថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២១នេះ តាមរយៈ លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...