ព័ត៌មានអន្តរជាតិ

អឺរ៉ុប ប្ដឹងក្រុមហ៊ុន Astrazeneca ឡើងតុលាការ ក្រុងព្រុចសែល ពីបទរំលោភលើកិច្ចសន្យា ផ្គត់ផ្គង់វ៉ាក់សាំង

ព្រុចសែល៖ ជម្លោះរវាងសហព័ន្ធអឺរ៉ុបនិងក្រុមហ៊ុនឱសថ AstraZeneca ជុំវិញការរំលោភកិច្ចសន្យាដែលត្រូវបានចោទប្រកាន់នាពេលថ្មីៗនេះកំពុងត្រូវបានកាត់សេចក្តីនៅឯតុលាការក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធ។

សហភាពអ៊ឺរ៉ុប ស្វែងរកការពិន័យជាប្រាក់ ដែលបានចេញឱ្យក្រុមហ៊ុន AstraZeneca ជុំវិញការរំលោភកិច្ចសន្យា ដែលបានបញ្ចប់កាលពីរដូវក្តៅមុន ដែលក្នុងនោះការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលត្រូវបានសន្យាដល់រដ្ឋជាសមាជិកទាំង ២៧ បានខកខានក្នុងការផ្គត់ផ្គង់។

ក្នុងអំឡុងពេលសវនាការបន្ទាន់សហភាពអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុន AstraZeneca ថាបានពន្យារពេលការដឹកជញ្ជូន ដូច្នេះក្រុមហ៊ុនអង់គ្លេស – ស៊ុយអែតមួយនេះ អាចបម្រើចក្រភពអង់គ្លេសនិងប្រទេសដទៃទៀត។

ប្រសិនបើក្រុមហ៊ុន ត្រូវបានរកឃើញថា មានកំហុសវានឹងត្រូវបង្ខំឱ្យចាត់វិធានការជាក់លាក់ដើម្បីពន្យារពេលក្នុងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ប្លុកនេះ។

ជាពិសេសសហគមន៍អ៊ឺរ៉ុប បានអះអាងថាលក្ខខណ្ឌដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យាមិនត្រូវបានគោរពនោះទេ ហើយក្រុមហ៊ុន AstraZeneca មិនបានអនុវត្តយុទ្ធសាស្រ្ត ដែលអាចអនុវត្តបាន ដើម្បីធានាថាការផ្គត់ផ្គង់វ៉ាក់សាំងត្រូវបានបញ្ជូនឱ្យទាន់ពេលវេលានោះឡើយ។

យោងតាមសហភាពអ៊ឺរ៉ុប ក្រុមហ៊ុន AstraZeneca បានចែកចាយតែ ៣០ លានដូសទៅកានលប្លុកនេះ ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ទោះបីជាសន្យាថា នឹងផ្តល់ជូន ៣០០ លានដូសក្នុងកំឡុងឆ្នាំ២០២១ ក៏ដោយ។

មេធាវីរបស់សហភាពអឺរ៉ុបលោក Rafael Jafferali បានប្រាប់តុលាការក្រុងប្រ៊ុចសែលថាក្រុមហ៊ុន AstraZeneca រំពឹងថា នឹងផ្តល់នូវចំនួនដូសនៃកិច្ចសន្យាសរុប នៅដំណាច់ខែធ្នូ ប៉ុន្តែបានបន្ថែមថា “ជាមួយនឹងការពន្យាពេល ៦ ខែវាប្រាកដជាបរាជ័យហើយ”៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top