រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់នៅថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀតពីរោគរាតត្បាត ក្នុងរយៈពេលត្រឹម ២៤ម៉ោង។ ក្នុងរយៈពេល ២៤ ម៉ោងមុនការធ្វើតេស្តក៏បានរកឃើញ ៧២,៧១៥ ករណីថ្មី នៃការឆ្លងមេរោគកូវីដ-១៩ ។ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការកែលម្អភាព ប្រកួតប្រជែងរបស់ខ្លួនដែលអាចសម្រេច បានតាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនរារាំងការអភិវឌ្ឍរបស់ ប្រទេសដទៃនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី ហួ ជុនយីង បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានថា“ ប្រសិនបើវាប្រឈមមុខ ឬថែមទាំងគាបសង្កត់ភាគីម្ខាងទៀត វារឹតតែធ្វើឱ្យអរិភាពកាន់តែខ្លាំងឡើង ហើយនៅទីបំផុតនាំឱ្យមានការខាតបង់ទាំងសងខាង” ។ លោកស្រីហួ បានធ្វើការកត់សម្គាល់បន្ទាប់ពីលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បុរសខាងលើ បានធ្វើដំណើរមកពីខេត្តកណ្ដាល កាលពីថ្ងៃទី២៧...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ១៥នាក់ ដែលទើបរកឃើញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកធ្វេីដំណេីរ មកពីរាជធានីភ្នំពេញថ្មីៗនេះ!។ ចំពោះ អ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។ គួររម្លឹកផងដែរថា...
ភ្នំពេញ៖ រយៈពេល១១ថ្ងៃ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅ តំបន់ក្រហមបានចំនួន ៤៩៦,៤០៧នាក់ (នារី ២៦៦,៦៤៣នាក់)។ នេះបើតាមការបញ្ជាក់ពី នាយឧត្ដមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ។ ដោយឡែកក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៧,០៩៥នាក់ ក្នុងនោះមាននារី ២៥,០៥៩នាក់ផងដែរ។ តាមផែនការ...
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺចំនួន ៩១នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា មេរោគបំប្លែងឥណ្ឌា ដែលគេហៅថា B-1617 ត្រូវបានរកឃើញ នៅប្រទេសកម្ពុជាជាករណីនាំចូល និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ មកទល់ ពេលនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧត្ថម្ភជូនគ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០.០០០រៀល និងបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ផងដែរ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» និង សម្រាប់គ្រួសារដែលមាន អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព...
រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រីម្នាក់ បានបង្ហើបឱ្យដឹងកាលពីថ្ងៃច័ន្ទថា មេដឹកនាំដែលត្រូវបាន ឃុំខ្លួនរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាពីបទនាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់នឹងបង្ហាញខ្លួន ដោយផ្ទាល់នៅក្នុងសវនាការនៅថ្ងៃទី២៤ ខែឧសភា នៅរដ្ឋធានីណៃពិដោរ។ ប្រសិនបើលោកស្រីស៊ូជី ពិតជាបង្ហាញខ្លួនជាសាធារណៈមែននោះវានឹងក្លាយជាលើកទីមួយ ហើយចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។ លោកស្រីបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ នៅឯគេហដ្ឋានរបស់លោកស្រី ហើយលោកស្រីបានចូលរួមក្នុងសវនាការដោយការធ្វើសន្និសីទតាមរយៈវីដេអូ។ ចាប់តាំងពីការឃុំខ្លួនលោកស្រីស៊ូជី បានប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៥...