តេអេរ៉ង់៖ សហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តំណាងប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ នឹងជួបគ្នា នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលអាចកើតមាន ទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយខ្លួនបានប្រកាស ការប្រជុំគណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួម...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនគាំទ្រយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរបៀបអាស៊ាន និងគាំទ្រឱ្យមានការប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន ដើម្បីសម្របសម្រួលស្ថានភាពរបស់មីយ៉ាន់ម៉ា នៅកាលបរិច្ឆេទដំបូង។ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះនៅពេលចូលរួមកិច្ចប្រជុំជាមួយសមភាគីម៉ាឡេស៊ីរបស់លោក គឺលោក Hishammuddin Hussein នៅទីក្រុងណានពីង ខេត្តហ្វូជាន។ លោកវ៉ាង យី បានលើកឡើងថា...
ភ្នំពេញ ៖ ក្នុងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានឲ្យប្រជាពលរដ្ឋ ដែលត្រូវទៅវត្តត្រូវពាក់ម៉ាស់ជាចាំបាច់ និងជាប្រចាំ ហើយត្រូវរៀបចំ ឲ្យមានកន្លែងលាងដៃ នៅស្រុកចេញ-ចូល និងរក្សាការលាងដៃឲ្យបានញឹកញាប់។ ក្រៅពីវិធានការខាងលើនេះ គឺត្រូវវាស់កំដៅ និងបាញ់អាល់កុលលាងដៃ ឬទឹកហ្សែលលាងដៃ សម្រាប់ពុទ្ធបរិស័ទកុំឲ្យមានធ្វេសប្រហែស។ កំណត់ចំនួនពុទ្ធបរិស័ទដែលត្រូវអនុញ្ញាតឲ្យចូលវត្ត និងត្រូវរក្សាគម្លាត៕
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេដឹកនាំជាង ២៥ នាក់មកពីក្រុមប្រទេស G20 និង G7 និងមកពីគ្រប់តំបន់ទាំងអស់ បានរួបរួមគ្នាអំពាវនាវជាបន្ទាន់ឲ្យមានសន្ធិសញ្ញាអន្តរជាតិ សម្រាប់ការត្រៀមបង្ការ និងការឆ្លើយតបរាតត្បាតរាតត្បាត។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងថា សន្ធិសញ្ញារាតត្បាតនេះ គឺជាការប្តេជ្ញាចិត្តជំនាន់មួយ ដើម្បីរក្សាពិភពលោកឱ្យមានសុវត្ថិភាពពីធាតុបង្កជំងឺថ្មី...
ស្វាយរៀង ៖ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្តស្វាយរៀងមិនទាន់ថមថយ នៅឡើយទេ ដែលនាំអោយអាជ្ញាធរក៏ដូចប្រជាពលរដ្ឋក្នុងខេត្តនេះ មានការព្រួយបារម្ភនិងជំរុញឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនមិនឲ្យឆ្លងជំងឺនេះដោយត្រូវធ្វើអនាម័យ ជាប្រចាំលាងដៃជាមួយសាប៊ូ អាកុល ជែលនៅគម្លាតគ្នា បើមិនចាំបាច់កុំចេញក្រៅផ្ទះ។ លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះថាខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយ២នាក់។ ក្នុងនោះអាជ្ញាធរបានរកទីតាំងទី២សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀតដើម្បីត្រៀមទុក សម្រាប់មានអ្នកជំងឺដែលឆ្លងជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាខេត្តស្វាយរៀងបានបិទទីតាំងជាច្រើនកន្លែងដែលមាន មនុស្សពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលជាច្រើនរយនាក់ ដែលកំពុងធ្វើចត្តាឡីស័កនឹងយកសំណាក ទៅពិនិត្យ...
អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានចូលរួមប្រជុំត្រួតពិនិត្យការ អនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ...
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការ ជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកស្រី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកអំណោយ ជាគ្រឿងឧបភោគ និងបរិភោគ និងម៉ាស់ ប្រគល់ជូន សាលាទ័ពជើងទឹក សម្រាប់ប្រើប្រាស់...
ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបិទកាណូតចម្លងចាប់ពីវេលាម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងរយៈពេល១៤ថ្ ងៃដោយអនុវត្តតាមសេចក្តីណែ នាំរបស់រដ្ឋបាលរាជ ធានីភ្នំពេញ។ ក្នុងនោះករណីលើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាតពីអាជ្ញាធរ។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងរដ្ឋនិងឯកជន មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ រថយន្ត...
ភ្នំពេញ: អ្នកតំណាងរាស្រ្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ទាំងអស់ដែលបានខិតខំ ប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ និងប្រយុទ្ធជាមួយជំងឺកូវីដ ១៩។ តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែ ពួកគេគិតថាមុខងារនេះគឺមិនមានសារៈសំខាន់ ហើយនាំឲ្យរញ៉េរញ៉ៃក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឲ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។ បន្ទាប់ពីក្រុមហ៊ុនបានដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែង...