ព័ត៌មានជាតិ

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបិទកាណូតចម្លង

ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបិទកាណូតចម្លងចាប់ពីវេលាម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងរយៈពេល១៤ថ្ ងៃដោយអនុវត្តតាមសេចក្តីណែ នាំរបស់រដ្ឋបាលរាជ ធានីភ្នំពេញ។

ក្នុងនោះករណីលើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាតពីអាជ្ញាធរ។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងរដ្ឋនិងឯកជន មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ រថយន្ត យានយន្តដឹកនាំអ្នកដំណើរសង្រ្គោះបន្ទាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការធ្វើដំណើរចាំបាច់ផ្សេង៕

To Top