ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌល ចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ម្ចាស់អាហារដ្ឋានខាងលើ នៅថ្ងៃទី២ មេសា បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩នាក់ទៀត និងជាសះស្បើយ ១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន ៦៨នាក់ និងអ្នកដំណើរពីបរទេស១នាក់។ ក្នុងចំណោមចំនួន៦៩នាក់នោះ ស្វាយរៀង ២៨នាក់ ភ្នំពេញ២៣នាក់ កណ្តាល១៣នាក់ និងព្រះសីហនុ៤នាក់។ គិតត្រឹមព្រឹកថ្ងៃ២ មេសា កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន២៥៤៦ នាក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបត្រូវបានគេដឹងថា បានបរាជ័យក្នុងការ សម្រេចតាមគោលដៅ របស់ខ្លួនទាំងការចាក់ ឲ្យបានវ៉ាក់សាំងចំពោះក្រុមការងារជួរមុខបាន៨០ភាគរយ និងឲ្យបាន៨០ភាគរយចំពោះ មនុស្សអាយុ ច្រើនជាង៨០ឆ្នាំផង នៅត្រឹមចុងខែមិនា។ តាមតួលេខដែលត្រូវបានបង្ហាញដោយមជ្ឈមណ្ឌល ត្រួតពិនិត្យនិងការពារជំងឺឆ្លង របស់អ៊ឺរ៉ុបហៅកាត់ថា ECDC កាលពីថ្ងៃពុធបានបង្ហាញ ថា មិនមានប្រទេសក្នុងតំបន់អ៊ឺរ៉ុប ណាមួយអាចទទួលបានតាមគោលដៅ ដែលបានកំណត់ទាំង២ខាងលើកនេះ នោះទេ។...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូនីសេហ្វ បានផ្ដល់ថវិកាជិត១លាន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនោះ បង្កើនសមត្ថភាពប្រព័ន្ធត្រជាក់សម្រាប់ទុកវ៉ាក់សាំង។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយបន្ទាន់ ក្នុងទឹកប្រាក់ ៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះបានសម្រេចចេញ បើកដំណើរការឲ្យមានការចេញ-ចូល ឡើងវិញក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយបាន ផ្អាកមួយរយៈមកដោយសារស្ថានភាពជំងឺកូវីដ១៩ ប៉ុន្តែទោះបីយ៉ាងណារដ្ឋបាលខេត្ត ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួម អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕
បរទេស៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានប្រកាស នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានព្រមព្រៀងគ្នាជាមួយ ក្រុមហ៊ុន ផលិតឱសថ TopRidge Pharma របស់ប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ Sputnik V របស់រុស្ស៊ីចំនួន ១០០ ដូស ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ ក្រោយកងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ចុះអប់រំណែនាំអំពីវិធានការបម្រាមគោចរដោយហាមឃាត់ការ ធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់៥ភ្លឺ កាលពីរាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រួចមក នាយប់ថ្ងៃ២ មេសានេះ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តបម្រាមគោចរ របស់សាលារាជធានីភ្នំពេញហើយ ដោយផ្អាកធ្វើដំណើរបណ្តោះអាសន្នលើកលែងតែ ចំណុចមួយចំនួន។ នេះបើតាមការឲ្យដឹងពីហ្វេសប៊ុករបស់ លោក ស ថេត ស្នងការរាជធានីភ្នំពេញ ។...
រ៉ង់ហ្គូ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស ថាខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែលើកលែង ចំពោះសកម្មភាព ដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាល ដែលបានរឹបអូសអំណាចកាលពីដើមខែកុម្ភៈកន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វាហាប់ជាមួយក្រុមឧទ្ទាមជនជាតិភាគតិចយ៉ាងតិចពីរក្រុម ដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន។ ក្រុមបែបនេះរាប់សិបក្រុមបានស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាល ពេលខ្លះតាមរយៈការតស៊ូប្រដាប់អាវុធ សូម្បីតែពេលមានសន្តិភាពក៏ដោយ ក៏ទំនាក់ទំនងមានភាពតានតឹងនិងបទឈប់បាញ់ហាក់មានភាពផុយស្រួយ។ ចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី ផ្តោតលើការមិនគោរពស៊ីវិល អំពាវនាវដល់និយោជិកក្នុងវិស័យសាធារណៈ និងឯកជនបញ្ឈប់ការងារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ធ្វេីការណែនាំដល់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីនីតិវិធីនៃការសុំច្បាប់អវត្តមាន ពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា សេចក្តីណែនាំស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ថា សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ ហៅកាត់ថា (IFRC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមបុគ្គលិកកាកបាទក្រហម ប្រចាំនៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដោយបំភិតបំភ័យ និងបង្ករងរបួសនៅជួរមុខ នៅពេលពួកគេព្យាយាមព្យាបាលជនស៊ីវិលដែលកំពុងកើនឡើង ។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងរយៈពេល០២ខែមកនេះ បន្ទាប់ពីកងទ័ពបានដណ្តើមយកអំណាច ។...