ព័ត៌មានអន្តរជាតិ

កាកបាទក្រហម៖ ក្រុមបុគ្គលិកជំនួយ ប្រចាំនៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន និងបំផិតបំភ័យ បង្ករបួស្នាមថែមទៀត

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ថា 
សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ ហៅកាត់ថា (IFRC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមបុគ្គលិកកាកបាទក្រហម ប្រចាំនៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដោយបំភិតបំភ័យ និងបង្ករងរបួសនៅជួរមុខ នៅពេលពួកគេព្យាយាមព្យាបាលជនស៊ីវិលដែលកំពុងកើនឡើង ។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងរយៈពេល០២ខែមកនេះ បន្ទាប់ពីកងទ័ពបានដណ្តើមយកអំណាច ។

គួរបញ្ជាក់ថា ជនស៊ីវិលជាង៥០០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារកងកម្លាំងរបស់យោធាបានព្យាយាមបង្ក្រាបការតវ៉ាប្រចាំថ្ងៃ ។

សេចក្តីថ្លែងការណ៍មួយបានដាក់ថា ក្រុមកាកបាទក្រហមមីយ៉ាន់ម៉ា បានផ្តល់ការថែទាំដល់មនុស្សជាង២.០០០នាក់ ។ ពួកគេក៏ត្រូវបានគេកំណត់គោលដៅផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top