បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីជឿជាក់ថា ដំណើរការនយោបាយនិងការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសលីប៊ី ក្រោយពីមេដឹកនាំយោធា មានមូលដ្ឋាននៅខាងកើតប្រទេស គឺលោក Khalifa Haftar បានដណ្ដើមអំណាចក្តោបក្តាប់ប្រទេស។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងទីក្រុងមូស្គូ យើងនៅតែមានជំនឿថា ដំណោះស្រាយ...
ភ្នំពេញ: កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរំលោភ ទៅលើកម្មការិនីរោងចក្ររួច និងបានវាយ យកកាំបិតចាក់កជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០ ។ ជនដៃដល់បានព្យាយាមរត់គេច ត្រូវកម្លាំងជំនាញ ក្រោមការបញ្ជាផ្ទាល់ របស់ស្នងការរាជធានីភ្នំពេញ តាមចាប់ខ្លួនជនសង្ស័យ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។...
ភ្នំពេញ៖ ជំងឺឆ្លង កូវីដ១៩ គឺជាជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន និងត្រូវបានគេដាក់ឈ្មោះពេញថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (ហៅកាត់ COVID-19) ដែលបានមកពីពាក្យ ៖ – “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) – “VI” តំណាងឱ្យពាក្យ virus (វីរុស)...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា លក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកា ប្រមាណ ១១,៦ លានដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះត្រួតពិនិត្យការងារគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រាកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី...
ភ្នំពេញ: មានករណីស្រីម្នាក់ស្លាប់ ទាំងអាក្រាតកាយសង្ស័យរំលោភសម្លាប់នៅក្នុងបន្ទប់ ជួលមួយកន្លែង នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុនPernod Ricard Cambodge ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ សម្ភារដែលក្រុមហ៊ុនផ្តល់ជូន ក្រសួងសុខភិបាល រួមមាន៖ ខ្សែវីដេអូអប់រំជំងឺកូវីដ១៩ចំនួន ពីរទាក់ទងនឹងរបៀបលាងដៃជាមួយទឹកអាល់កុល និងការបង្ការកូវីដ១៩ពេល ធ្វើដំណើរតាមមធ្យោបាយសាធារណៈ ម៉ាស់ចំនួន៥០០០ អាល់កុលលាងដៃ៥០០០ដប ។...
ទីក្រុងឡុង៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសទើបតែប្រកាសអំពីគ្រោងការណ៍ ខ្ចីប្រាក់ថ្មីមួយសម្រាប់ជូនដល់អាជីវកម្មខ្នាតតូចទាំងឡាយដែល រងប៉ះពាល់ដោយសារកូវីដ១៩។ យោងតាមគ្រោងការណ៍ ថ្មីដែលប្រកាសដោយអធិការបតីនៃគណកម្មាការExchequerលោក Rishi Sunak អាជីវកម្មខ្នាតតូចអាចដាក់ពាក្យ ស្នើសុំប្រាក់កម្ចីសាជាថ្មីក្នុងទំហំ អតិបរមាដល់ទៅ ៥ ម៉ឺនផោន ឬប្រហែលជា ៦២០៧៣ ដុល្លារអាមេរិកឬស្មើនឹង ២៥ ភាគរយនៃប្រាក់ចំណេញហើយដោយក្នុងនោះរដ្ឋាភិបាលជាអ្នកទទួល រ៉ាបរង់បង់ការប្រាក់ជំនួស សំរាប់ ១២...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិកត្រូវបានគេមើលឃើញ ថាបានបើកសេដ្ឋកិច្ចរបស់ខ្លួនបន្តិចម្តងៗឡើងវិញហើយ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារសេដ្ឋកិច្ច អាមេរិកពលរដ្ឋរបស់ខ្លួនស្លាប់ជាង៥៦០០០នាក់មនុស្សផ្ទុក កូវីដ១៩ដល់ទៅ៩៨៧០០០នាក់និងមនុស្សរាប់លាននាក់បាត់បង់ការងាររួចមក។ ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថាការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកាខាងមុខនេះនឹងប៉ះពាល់ទំហំណានោះទេ។រដ្ឋColorado, Minnesotaនិង Montanaមានផែនការបន្ថូរបន្ថយការ ដាក់បម្រាមប៉ុន្តែឲ្យដំបូន្មានដល់ពលរដ្ឋរបស់ខ្លួនថាបើមិនចាំបាច់ទេគួរតែបន្តស្នាក់នៅក្នុងផ្ទះខណៈដែលរដ្ឋLowaនឹងចាប់ផ្តើមដំណើរការផ្សារកសិកម្មដូចជាបន្លែសាច់ផ្លែឈើរបស់ខ្លួនវិញហើយកាលពីថ្ងៃចន្ទម្សិលមិញ។ នៅរដ្ឋTennesseeវិញភោជនីយដ្ឋាននិងហាងលក់វត្ថុប្រើប្រាស់តួចៗត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញប៉ុន្តែត្រឹមកម្រិតពាក់កណ្តាលប៉ុណ្ណោះហើយចាប់ពីថ្ងៃពុធ។រដ្ឋHawaiiបើកឲ្យមានដំណើរការឆ្នេរខ្សាច់ដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៍របស់ខ្លួននោះឡើងវិញផងដែរប៉ុន្តែលើកលែងតែការដេកអាំងថ្ងៃប៉ុណ្ណោះដែលមិនអាចឲ្យធ្វើបានចំណែកនៅរដ្ឋTexasវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនហាងលក់រាយនានាត្រូវបានអនុញ្ញាតិឲ្យដំណើរការផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត បាន ឲ្យដឹងថា ប្រសិនបើជំងឺ កូវីដ-១៩ អូសបន្លាយពេលយូរ គ្រីស្តបរិស័ទនៅកម្ពុជាទាំងអស់ នឹង មិនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្ដែពួកគាត់អាចរៀបចំពិធីបុណ្យណូអែល នៅតាមគេហដ្ឋាន បាន ជាលក្ខណៈគ្រួសារ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងការព្រួយបារម្ភ របស់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើ ឱ្យធ្វើអត្ថាធិប្បាយអំពីការពិតដែលថា...