ព័ត៌មានអន្តរជាតិ

ប្រធានាធីបតី ប្រទេសតង់ហ្សានី ទទួលមរណភាព ក្នុងវ័យ៦១ឆ្នាំ ក្រោយមានពាក្យចចាមអារ៉ាម ឆ្លងវីរុសកូវីដ១៩

បរទេស៖ ប្រធានាធិបតីនៃប្រទេសតង់ហ្សានី បានប្រកាសថា លោកប្រធានាធិបតី John Magufuli បានទទួលមរណភាពក្នុងអាយុ ៦១ ឆ្នាំ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Samia Suluhu Hassan អនុប្រធានាធិបតី បាននិយាយនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍ថា លោកបានទទួលមរណភាពកាលពីថ្ងៃពុធដោយសារជំងឺបេះដូងនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Dar es Salaam ។

លោក Magufuli មិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាងពីរសប្តាហ៍មកហើយ ហើយពាក្យចចាមអារាមកំពុងតែផ្សព្វផ្សាយអំពីសុខភាពរបស់គាត់។

អ្នកនយោបាយប្រឆាំងបាននិយាយកាលពីសប្តាហ៍មុនថា លោក John Magufuli បានឆ្លងមេរោគកូវីដ១៩ ប៉ុន្តែនេះមិនត្រូវបានបញ្ជាក់ទេ។

លោក Magufuli គឺជាមនុស្សម្នាក់ក្នុងចំនោមអ្នកដែលអ្នកដែលមានការសង្ស័យកើតមេរោគកូវីដ១៩ដ៏ល្បីល្បាញបំផុតរបស់ទ្វីបអាហ្វ្រិក ហើយបានអំពាវនាវអោយមានការអធិស្ឋាននិងការព្យាបាលដោយប្រើចំហាយទឹកដើម្បីប្រឆាំងវីរុស៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top