កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ សូមបញ្ជាក់ថា...
ស្វាយរៀង : លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ បានទទួលយកអំណោយម៉ាស អាកុល និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកម៉ែន វិបុលបានថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា...
ភ្នំពេញ៖ នៅចំពោះមុខនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានស្នើទៅកាន់រដ្ឋាភិបាលចិនបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ឈ្មោះ ស៊ីណូហ្វាម បន្ថែមទៀត ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណាមួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន៦០ម៉ឺនដូលបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក សយ...
បរទេស៖ប្រទេសវៀតណាម បានប្រកាសដំណើរ ការចាក់វ៉ាក់សាំងកូវីដ កាលពីថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ហើយដោយដំបូងជាមួយ នឹងក្រុមការងារសុខាភិបាល នៅទូទាំងប្រទេសពោលគឺនៅក្រោយពេលដែល ខ្លួនបានគ្រប់គ្រងស្ថានភាពឡើងវិញ នៅក្នុងរលកវាយប្រហារលើកទី៤។ ប្រទេសវៀតណាម ត្រូវបានទទួលការសរសើរ ពីសំណាក់សកលលោកពាក់ព័ន្ទៅទៅនឹងសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ ជាពិសេសតាមរយៈការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនភ្លាមចាប់តាំងតែពីការវាយប្រហារដំបូង និងពង្រឹងកម្មវិធីនៃការធ្វើចត្តាឡីស័កនៅក្នុងប្រទេសផងដែលជាលទ្ធផលវាបានធ្វើឲ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ចតិចតួចបំផុត ធៀបទៅនឹងបណ្តា ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ប្រទេសវៀតណាមត្រូវបានគេដឹងថា បានធ្វើការគ្រប់គ្រងទៅលើ...
បរទេស៖ សារព័ត៌មាន Foreign Lobby បានផ្សាយដោយស្រង់សម្តី រដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ាលោក Mya Tun Ooថា យោធាមីយ៉ាន់ម៉ាបានជួលភ្នាក់ងារ PR ដើម្បីពន្យល់ពីស្ថានភាពដែលកំពុងកើតមាន នៅក្នុងប្រទេសនេះ ទៅកាន់ប្រទេសលោកខាងលិច។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Ari...
បរទេស៖ក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី Bio Farma កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនទើបតែទទួលបានវ៉ាក់សាំង ប្រមាណជា ១,១លានដូស នៃវ៉ាក់សាំង AstraZeneca គឺជាផ្នែកមួយនៃកម្មវិធីគាំទ្រ ដោយអង្គការសុខភាពពិភពលោក WHO ដែលត្រូវបានហៅឈ្មោះថា COVAX។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បាននិយាយទៀតថា តាមផែនការខ្លួននឹងទទួលបាន វ៉ាក់សាំងជំនួយពី COVAX ចន្លោះពី១៣,៧លានដូស ទៅ២៣,១លានដូស។ ហើយតាមការបញ្ជាក់...
បរទេស៖នៅថ្ងៃចន្ទនេះប្រទេសស្វីស ទើបតែបានបោះឆ្នោតគាំទ្រយ៉ាងប្រកៀកប្រកិត ដើម្បីសម្រេចថា នឹងដាក់បម្រាមមិនឲ្យមានការពាក់មុខ បិទជិតបែប burka ឬ niqab ដែលក្រុមនារីមូស្លីម និយមនោះនៅតាមទីសាធារណៈឡើយ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះដដែលបានអះអាងថា លទ្ធផលបោះឆ្នោត ដែលធ្វើឡើងក្នុងនោះជា៥១,២ភាគរយបានគាំទ្រទៅលើ បម្រាមនេះខណៈដែល៤៨,៨ភាគរយបន្តគាំទ្រ ឲ្យពួកគេពាក់ម៉ាសមុខនេះជាធម្មតា។ នេះមានន័យថាសំណើរស្នើសុំឲ្យមានបម្រាម នៃការពាក់ម៉ាសមុខបែបនេះ នៅតាមសាធារណៈនឹងចូលជាធរមានក្នុងពេលខាងមុខនេះ។ វាត្រូវបានគេមើលឃើញថា គឺជាកិច្ចខំប្រឹងប្រែងក្នុងការធ្វើយុទ្ធនាការ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតចំនួន២០នាក់ ដែលជាអ្នកឆ្លងវីរុសក្លាយពូជបង្កជំងឺកូវីដ១៩ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១៨២នាក់ ។ ក្នុងចំណោមអ្នកដេលបានបញ្ជាក់ថា មានករណីថ្មីនៃការ ឆ្លងវីរុសក្លាយពូជ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយ១១នាក់ គឺជាអ្នកនាំចូលពីខាងក្រៅ ទន្ទឹមនឹងនេះដែរ អ្នកនៅសេសសល់ចំនួន០៩នាក់...