ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជា ឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ត្រូវឈរជើងការពារ ក្នុងករណីចាំបាច់ ដើម្បីធ្វើការតាមដាន ទប់ស្កាត់ រាល់សកម្មភាពកំសាន្តបែបប្រពៃណី ពិធីជប់លៀងកំសាន្ត នៅតាមទីសាធារណៈ និងតាមសហគម៍ននានាជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបញ្ជៀសការរីករាលដាល ពីវីរុសកូវីដ១៩ ។ យោងតាមសេចក្ដីណែនាំ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវ ឱ្យប្រទេសកូរ៉េខាងជើង និងប្រទេសដទៃទៀត ដោះលែងអ្នកទោសសាសនា ចំពេលមានការឆ្លងរាលដាល នៃវីរុសឆ្លងកូវីដ-១៩។ លោក Sam Brownback ឯកអគ្គរដ្ឋទូត នៃនាយកដ្ឋានទទួលបន្ទុកសេរីភាព ខាងជំនឿសាសនាអន្តរជាតិ បានលើកឡើងថា លោកកំពុងសម្លឹងមើល អ្នកទោសសាសនារាប់លាននាក់ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី និងប្រទេសដទៃទៀត។...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ជំរុញឲ្យ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមាន ឃ្លាំងស្ដុកស្រូវ ត្រូវបន្ដការទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យទៅតាមតម្លៃទីផ្សារ។ យោងតាមសេចក្ដីជូនដំណឹងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់សាជាថ្មី ដល់សមាជិក សមាជិកា ទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ...
ប្រជាជនបណ្តាប្រទេស ជាសមាជិក អាស៊ាន បានឆ្លងវីរុសកូវិដ១៩ ៖ ១១,០៧៦នាក់ អ្នកជាសះស្បើយ៖ ១,៩៤១នាក់ អ្នកស្លាប់៖ ៣៥៣នាក់ (១) នៅប្រទេស ម៉ាឡេស៊ី (Malaysia) អ្នកឆ្លងវីរុសកូវិដ១៩ សរុបចំនួន ៣,១១៦នាក់ អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៧៦៧នាក់ អ្នកស្លាប់ សរុបចំនួន...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឲ្យដឹងថាវេជ្ជបណ្ឌិតជនជាតិ កូរ៉េខាងត្បូងម្នាក់ បានឆ្លងវីរុសរាតត្បាតកូវីដ-១៩ ហើយបានស្លាប់នៅថ្ងៃសុក្រនេះ ដែលជាការស្លាប់ដំបូងរបស់បុគ្គលិកពេទ្យ ដោយសារជំងឺ COVID-១៩ ។ យោងតាមអាជ្ញាធរសុខាភិបាលទីក្រុងបានឱ្យដឹងថា គ្រូពេទ្យជំនាញអាយុ ៥៩ ឆ្នាំនៅទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ត្រូវបានបញ្ជាក់ថាមានវីរុសនេះកាលពីថ្ងៃទី១៩ ខែមីនា ហើយបានទទួលការព្យាបាលនៅមន្ទីរពេទ្យនៅទីនោះ។ គេមិនបានដឹងថា...
សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង នឹងប្រើប្រាស់ទុនបម្រុងប្តូរប្រាក់បរទេសរបស់ខ្លួនយ៉ាងសកម្មដើម្បីផ្តល់នូវសាច់ប្រាក់ងាយស្រួលដល់ទីផ្សារ។ លោក Kim Yong-beom បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំប្រចាំសប្តាហ៍នៅទីក្រុងសេអ៊ូលថា “បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវកាលវិភាគបំណុល និងការវិវឌ្ឍន៍ផ្សេងទៀតនៅក្នុងទីផ្សារប្រាក់រយៈពេលខ្លី និងទីផ្សារមូលបត្របំណុលសាជីវកម្ម” ។ លោកបានទទូចថា ការព្រួយបារម្ភអំពីទីផ្សារចំពោះវិបត្តិសាច់ប្រាក់ងាយនឹង កើតមានស្ទើរតែត្រូវ បានដកចេញដោយវិធានការណ៍របស់រដ្ឋាភិបាលដែលរួមមានការកាត់បន្ថយបណ្តោះអាសន្ននៃសមាមាត្រគ្របដណ្ដប់ សាច់ប្រាក់ងាយស្រួលសម្រាប់ធនាគារ៕ដោយ ឈូក បូរ៉ា
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ និងជួយដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការយកឈ្នះលើបញ្ហាប្រឈមបច្ចុប្បន្ន នៃការរីករាលដាលនៃវីរុសកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌូណេស៊ីគឺលោកចូកូ វីដូដូ, លោកស៊ីបានកត់សម្គាល់ថា ជំងឺនេះគឺកំពុងផ្ទុះឡើងនៅក្នុងប្រទេស និងតំបន់ជាច្រើន រួមទាំងឥណ្ឌូណេស៊ីផងដែរ។ ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិន...
កោះកុង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចុះពិនិត្យតាមដាន នៅតាមបណ្ដាឱសថស្ថាន ហាងលក់ទំនិញ និងម៉ាតជុំវិញ ផ្សារដងទង់ ក្រុងខេមរភូមិន្ទ ដើម្បីស្វែងរកឧបករណ៍ ធ្វើតេស្ដCovid 19 និងតាមដានតម្លៃកសរលក់ម៉ាស់និងទឹកលាងដៃសម្រាប់សម្លាប់មេរោគ(ជែល និងអាល់កុល) មន្រ្តីយេីងបានធ្វេីតេស្តអាល់កុលបានចំនួន៥គំរូតែ ជាលទ្ធផលតាមការចុះត្រួតពិនិត្យគ្មានទីតាំងឱសថស្ថានណាមួយលក់អាល់កុលនិងជែលក្លែងក្លាយឡើយ។ លោក ហ៑ុយភារម្យ ប្រធានសាខាកាំកុងត្រូលបសនឲ្យដឹងថា តាមបណ្ដាឱសថស្ថាន...
បន្ទាយមានជ័យ៖ សត្វគោចំនួន២៧ក្បាល បានងាប់ ក្រោយពីមានភ្លៀងធ្លាក់កក់ខែយ៉ាងខ្លាំង បង្កជាផ្គរនិងរន្ទះបាញ់ កាលពី វេលាម៉ោង១៧ ០៩នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិគោកធ្យូង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមនិងភូមិព្រៃចាន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ។ សមត្ថកិច្ចកិច្ចតាមព្រំដែន នៅថ្ងៃទី៣ មេសា...