បរទេស៖ ក្រសួងការពារជាតិអាមេរិក បានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើរ៉ែកម្រនៅលើផែនដីរបស់ចិន ចាប់តាំងពីឆ្នាំ ២០១៩ ចំពេលមានភាពតានតឹង រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់កាសែត The Financial Times ថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើការដាក់កម្រិត លើរ៉ែកម្រនៅលើផែនដី...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់សាឡាង ឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ខណៈសព្វថ្ងៃនេះ កំពុងជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ខ្លាំង ត្រង់ចំណុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ )។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភំ្នពេញ ក៏គ្រោងនឹងស្ថាបនា ស្ពានបេតុងមួយខ្សែបន្ថែមទៀត ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឲ្យលំហូរចរាចរណ៍ ក្នុងតំបន់នេះល្អប្រសើរ ។នេះបើតាមការចុះផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក ឃួង ស្រេង...
បរទេស៖ នៅព្រឹកថ្ងៃចន្ទ កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ពួកគេគ្មានជំរើសក្រៅពីការ ដណ្តើមអំណាចនៅក្នុងប្រទេស ដោយទទូចថាវាមិនមែនជារដ្ឋប្រហារទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមែនជាអ្វីដែលចិន ចង់ឃើញនោះទេ។...
បរទេស៖ ការវាយប្រហារដោយគ្រាប់រ៉ុកកែតមួយ ទៅលើកងកម្លាំងដឹក នាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង បានសម្លាប់ អ្នកម៉ៅការស៊ីវិលមួយរូប នៅថ្ងៃចន្ទសប្ដាហ៍នេះ និងធ្វើឲ្យរបួសសមាជិក សេវាកម្មសហរដ្ឋអាមេរិកមួយរូប នេះបើតាមសម្តីកងកម្លាំង ចម្រុះអាមេរិកប្រចាំនៅអ៊ីរ៉ាក់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា គ្រាប់រ៉ុកកែតទាំងនោះ បានធ្លាក់នៅ...
បរទេស៖ អាជ្ញាធរឱសថរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានអនុម័តឲ្យ ប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University ស្របពេលដែលប្រទេសគ្រោង ចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន ប្រឆំាងមេរោគកូរ៉ូណា នៅសប្ដាហ៍ក្រោយ។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលផ្នែកឱសថបានចេញសេចក្តីប្រកាសនៅថ្ងៃអង្គារនេះថា...
បរទេស៖ កាសែតបាងកកប៉ុស្តី៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេស សិង្ហបុរីបានបង្ហាញ ជំហមិនគាំទ្រឡើយទៅរាល់ចំណាត់ ការណាមួយ ដែលនឹងអាចឈានទៅដល់ការដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមីយ៉ាន់ម៉ា នៅក្នុងពេលនេះ។ លោករដ្ឋមន្រ្តីក្រសួងការបទេស របស់ប្រទេសសិង្ហបុរីនៅថ្ងៃនេះ បាននិយាយថា ស្ថានភាពបច្ចុប្បន្នរបស់មីយ់ាន់ម៉ា ពិតជាគួរឲ្យព្រួយបារម្ភពិតមែន នៅក្រោយការធ្វើ រដ្ឋប្រហារប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក មិនបានគាំទ្រដល់ការដាក់ទណ្ឌកម្មណា មួយប្រឆាំងនឹងមីយ៉ាន់ម៉ា ឡើយពីព្រោះថាវា នឹងអាចធ្វើឲ្យប៉ះពាល់ និងឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទៅច្រើនជាង។...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា គ ប ម កើតចេញពីក្រុមបញ្ញវន្ត បានធ្វើការទស្សន៍ទាយពីជោគវាសនារបស់អតីតមេដឹកនាំ បក្សសង្គ្រោះជាតិ(គសជ) គឺលោក សម រង្ស៊ី និងលោក កឹម សុខា ថា នឹងប្រកាសបែកបាក់គ្នាជាចំហរមុន ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខនេះ។ លោក សម រង្ស៊ី និងលោក...
ភ្នំពេញ៖តំណាងមន្ត្រីរាជកានៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិនបាននាំគ្នាផ្ដិតមេដៃ ប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ និង លោក កែវ សុវត្ថិ អនុប្រធានមន្ទីរទៅកាន់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោកទាំងពីរ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ...
បរទេស៖ រដ្ឋាភិបាលថៃ បានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៧២នាក់ នៅថ្ងៃអង្គារ ដោយបង្កើនចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះដល់ ២៤ ៧៨៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតកាលពីខែមករាឆ្នាំមុន និងមិនមានសេចក្តីរាយការណ៍ពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៨២ នាក់ដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីចំនួន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ។ ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេស...