វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្ម នៃក្រុមចំនួន ៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny និងបានអំពាវនាវ ឱ្យមានការដោះលែងមេដឹកនាំ និងអ្នកគាំទ្ររបស់លោក ដែលត្រូវបានឃុំខ្លួន សម្រាប់សកម្មភាពតវ៉ាដោយសន្ដិវិធី។ លោក Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោ របស់ប្រធានាធិបតីរុស្ស៊ីលោក...
ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ បានទទូចស្នើសុំយុត្តិធម៌ ក្រោយចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង ចំនួន៣នាក់រួមមាន លោក ម៉ុង មុនីសោភា, លោក សម ប៊ុនថុន និងលោក នៅ មុនីជោតបានស្នើសុំដោះលែង ជនជាប់ចោទពីបទឃាតកម្មគិតទុកជាមុនឲ្យមានសេរី ប៉ុន្តែព្រះរាជអាជ្ញា មិនយល់ព្រមនោះឡើយ ខណៈកាលពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២០...
បរទេស៖ ប្រទេសឡាវ បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ សម្រាប់បុគ្គលិកពេទ្យជាង ៦០០ នាក់ ដែលដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃនេះ។ យោងតាមរបាយការណ៍ របស់វិទ្យុជាតិឡាវ បានអោយដឹងថា បុគ្គលិកពេទ្យនិងបុគ្គលិកជួរមុខ ដែលប្រឈមនឹងហានិភ័យជាង ៦០០ នាក់ បានចាប់ផ្តើមទទួលថ្នាំបង្ការប្រឆាំងនឹង Covid-19 ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌាប្រចាំនៅកម្ពុជា បានអះអាងថា ឥណ្ឌាមានគម្រោងវិនិយោគ លើវិស័យសុខាភិបាល និងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយកម្ពុជា។ ក្នុងជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា លោកស្រី ដេវីយ៉ានី ឧត្តាំ...
បរទេស៖ រដ្ឋបាលលោក បៃដិន នឹងពិនិត្យដោយហ្មត់ចត់ឡើងវិញ នូវទណ្ឌកម្មអាមេរិក លើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវបានដាក់ ជុំវិញការស៊ើបអង្កេត ចំពោះកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាន នេះបើយោងតាម សម្តីមន្ត្រីនាំពាក្យក្រសួងការបរទេសមួយរូប ប្រាប់ឲ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសំណេរឆ្លើយតបមួយ មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “ដូចដែលយើងមិនយល់ស្រប នឹងសកម្មភាពរបស់អាយស៊ីស៊ី ពាក់ព័ន្ធនឹងស្ថានភាព នៅអាហ្វហ្គានីស្ថាន និងអ៊ីស្រាអែល ឬក៏ប៉ាឡេស្ទីនដែរនោះ ទណ្ឌកម្ម...
បរទេស៖ ប្រេសិតស្តីទី របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គាំទ្រដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងបដិសេធចោលទាំងស្រុង នូវការសម្រេចចិត្ត របស់រដ្ឋបាលលោក ត្រាំ។ ប្រេសិតអាមេរិកស្តីទី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Richard Mills បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងវ៉ាស៊ីនតោន...
ប៊ែរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ថា ពលរដ្ឋប្រមាណលើសពី៣៥នាក់ បានរងរបួស កាលពីថ្ងៃអង្គារ ដោយសារការតែប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ នៅក្នុងទ្រីប៉ូលី ស្ថិតនៅភាគខាងជើង នៃប្រទេសលីបង់ ។ ក្រុមអ្នកតវ៉ា បាននាំគ្នាដើរដង្ហែតាមដងផ្លូវនានា ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងក្រុមអាជ្ញាធរលីបង់ ទៅលើការស្នើ...
បរទេស៖ នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសចិននិងប្រទេសញូវសឺឡេន បានឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីបង្កើនប្រសិទ្ធភាព ទៅលើកិច្ចព្រមព្រៀងចាស់ ដែលមានស្រាប់និងអនុញ្ញាត ឲ្យការនាំចេញពីប្រទេស ក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ ចូលទៅប្រទេសមហាយក្សសេដ្ឋកិច្ចធំបំផុតទី២ កាន់តែងាយស្រួល។ លោកនាយករដ្ឋមន្ត្រីញូវសឺឡេន លោក Jacinda Ardern បានបញ្ជាក់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឡើង សម្រាប់ពង្រីកទំហំពាណិជ្ជកម្ម ជាមួយប្រទេសចិន និងបានកត់សម្គាល់ពីសារៈសំខាន់ របស់កិច្ចព្រមព្រៀងនេះ នៅក្នុងពេលមានជំងឺរាតត្បាត។...
បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សម្រាប់ជាលើកដំបូង យន្តហោះទម្លាក់គ្រាប់ផ្សេងគ្នា ចំនួន៣គ្រឿង នឹងធ្វើការសម្តែងការហោះហើរពីលើ នៅក្នុងព្រឹត្តិការណ៍ Super Bowl ឆ្នាំនេះ នាថ្ងៃទី០៧ ខែកុម្ភៈ។ យន្តហោះទម្លាក់គ្រាប់ B-1B Lancer មកពីមូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋដាកូតាខាងត្បូង...
បរទេស៖ ប្រទេសចិន និងប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាមួយ លើការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចព្រមព្រៀងជំនួញសេរី ដើម្បីផ្តល់ឲ្យការនាំចេញពីប្រទេស នៅតំបន់សមុទ្រប៉ាស៊ីហ្វិក នូវភាពកាន់តែទូលំទូលាយឡើង ក្នុងការចូលទៅក្នុងទីផ្សារ ប្រទេសមហាសេដ្ឋកិច្ចទីពីរពិភពលោក។ នាយរដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានមានប្រសាសន៍ ប្រាប់សន្និសីទកាសែតមួយដូច្នេះថា “ប្រទេសចិន នៅតែជាប្រទេសមួយ ក្នុងចំណោមដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់យើង...