យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានថ្កោលទោសប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ចំពោះការសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ លោក Katz បានចោទប្រកាន់លោក Petro នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាជា “អ្នកប្រឆាំងដ៏គួរឱ្យស្អប់ខ្ពើម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ហ្គាហ្សា៖ ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ បានឲ្យដឹងថា ការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែលវាយប្រហារទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប។ លោក Osama Hamdan មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ al-Manar ដែលមានមូលដ្ឋាននៅលីបង់ថា ក្រុមហាម៉ាស់ នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងរ៉ាហ្វា។ ដោយចោទប្រកាន់អ៊ីស្រាអែលថា កំពុងស្វែងរក “បង្ខូចគ្រប់ភាគីដោយការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារទីក្រុងរ៉ាហ្វា” មន្ត្រីហាម៉ាស់ បានសង្កត់ធ្ងន់ថា...
កង់បេរ៉ា៖ អតីតមេដឹកនាំយោធា និងចារកម្មបានព្រមានថា រដ្ឋាភិបាលអូស្ត្រាលី កំពុងខកខានក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវ សម្រាប់ហានិភ័យសន្តិសុខពីការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំសន្តិសុខអូស្ត្រាលី (ASLCG) បានឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធបានបរាជ័យជាមូលដ្ឋានក្នុងការទទួលយកទំហំ និងភាពបន្ទាន់នៃហានិភ័យអាកាសធាតុ។ ASLCG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយក្រុមអតីតមន្ត្រីយោធា និងសន្តិសុខជាន់ខ្ពស់ រួមទាំងអតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី Chris Barrie...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤កម្ពុជា អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ១០ទៅ១៥ភាគរយ។ តាមរយៈសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤បានឱ្យដឹងថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធី គោរពវិញ្ញាណក្ខន្ធ អ្នកកាសែតជាតិ-អន្តរជាតិ ដែលបានស្លាប់និងបាត់ខ្លួន ក្នុងសម័យសង្រ្គាមនៅកម្ពុជា (១៩៧០-១៩៧៥)។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វេីឡេីងក្រោមអធិបតីភាព លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងតំណាងទូតអន្តរជាតិប្រចាំកម្ពុជា ផងដែរ៕
កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន ដែលទៅកាន់មុខតំណែងថ្មី។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍សៅសុខាលេីកឡេីងថាយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ(ប្រមូលផ្តុំ រៀបរយ ទំនើបកម្មនិងប្រសិទ្ធភាព)៕ ដោយ៖សុខសុភ័ណ្ឌ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” និងប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី០១ ខែឧសភា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ”ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិកឯ.ក ឯខេត្តពោធិ៍សាត់ដោយមានការចូលរួមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់...
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ស្វាគមន៍ដំណើការឡើងវិញរបស់ក្រុមហ៊ុន Emirates នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានត្រឡប់មកទីក្រុងភ្នំពេញវិញជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១ ទីតាំងហើយសិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា គ្មានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីមានរោងចក្រដំឡើងរថយន្តនៅកម្ពុជា តួយ៉ាងរោងចក្រ ដំឡើងរថយន្តតូយ៉ូតាដែលជាក្រុមហ៊ុនជប៉ុន នឹងធ្វើឲ្យបាត់បង់ចំណូលផ្នែកគយ លើពន្ធនាំចូលក៏ពិតមែន ប៉ុន្តែកម្ពុជាបានផលចំណេញមកវិញ តាមរយៈការបង្កើនការងារជូនពលរដ្ឋ កម្មករកម្មការិនី ទទួលបានចំណេះជំនាញ លើបច្ចេកវិទ្យាថ្មីៗពីឧស្សាហកម្មរថយន្ត ហើយជាពិសេសបានចំណូលពន្ធដាវិញដដែល ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា...