ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តស្នើសុំដល់មន្ទីកសិកម្មខេត្ត បន្តជួយរៀបចំបច្ចេកទេស ឬបើកវគ្គសិក្សាជូន ដល់បងប្អូនសហគមន៍ ក៏ដូចជា ជួយផ្តល់ព័ត៌មានទីផ្សារ ទៅកាន់បងប្អូនអោយបានជាអតិបរមា។ លោក កៅ ថាច បានឡើងក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ...
ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា ខ្លាឃ្មុំឈ្មោលមួយក្បាល នៅដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានដោះលែង ក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានរៀបរាប់ ថា «កាលពីថ្ងៃទី ២២ មករា មន្ត្រីឧទ្យានុរក្ស នៃស្នាក់ការល្បាតឆាយអារ៉ែងរបស់យើង បានប្រទះឃើញខ្លាឃ្មុំឈ្មោលមួយក្បាល...
បរទេស៖យោងាតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថាសហភាពអារ៉ាប់បានចុះហត្ថលេខាជផ្លូវការ ក្នុងបញ្ជាទិញយកយន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿងនិង យន្តហោះដ្រូនបែបយោធា ចំនួន១៨គ្រឿងផងដែរ។ ទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងមុន បន្តិចការឡើងធ្វើសច្ចាប្រណិធាននៃប្រធានាធិបតីថ្មីលោក Joe Biden ក្តីប៉ុន្តែលោក បានបញ្ជាក់ថានឹងធ្វើការពិនិត្យឡើងវិញទៅលើកិច្ចព្រមព្រៀងនេះ។ គួរឲ្យដឹងដែរសហភាពអារ៉ាប់រួម ដែលត្រូវបាន គេមើលឃើញថា គឺជាដៃគូសម្ព័ន្ធមិត្តរបស់អាមេរិកជាយូរណាស់មកហើយនោះ គឺតែងតែមានបំណងចង់ធ្វើ ការបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះរហូតមកប៉ុន្តែ ទើបតែបានជោគជ័យ ក្រោយខ្លួន...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិការចំនួនពីរ ដែលមានគោលដៅពន្លឿនប្រាក់ជំនួយលើបញ្ហាជម្ងឺរាតត្បាត ដល់ក្រុមគ្រួសារ ដែលត្រូវការជំនួយខ្លាំងបំផុត និងបង្កើនជំនួញចំណីអាហារសម្រាប់កុមារ ដែលពឹងផ្អែកលើអាហារនៅសាលា ជាប្រភពអាហារូបត្ថម្ភចម្បង។ តាមសេចក្តីរាយការណ៍ លោក ចូ បៃដិន ដែលបានស្នើកញ្ចប់ថវិកាជំនួយ១,៩ពាន់ពាន់លានដុល្លារ គឺនឹងប្រើប្រាស់បទបញ្ជាពីរ ដើម្បីបន្ធូរបន្ថយបន្ទុកលើប្រជាជន ទន្ទឹងនឹងច្បាប់នោះ ស្ថិតក្នុងការពិភាក្សាចរចានៅសភានៅឡើយ ដោយលោកចាត់ទុកការប្រយុទ្ធនឹងជម្ងឺកូវីដ១៩...
បរទេស៖ បារាំងអាចដាក់ពិន័យទៅលើក្រុមហ៊ុន Pfizer និង BioNTech ជាមួយនឹងការដាក់ទណ្ឌកម្មចំពោះការកាត់បន្ថយការបញ្ជូនវ៉ាក់សាំង ទៅប្រទេសនេះ។ នេះបើតាមរដ្ឋមន្រ្តីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបលោក Clement Beaune បានថ្លែងប្រាប់សារព័ត៌ាន Europe 1 កាលពីថ្ងៃសុក្រ ដោយបន្ថែមថា កាលវិភាគនៃការចែកចាយ ត្រូវបានគេរំពឹងថា នឹងវិលមករកភាពធម្មតាវិញដោយចាប់ផ្តើមនៅថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្តេជ្ញាធ្វើការសងសឹកវិញ ចំពោះប្រទេសអាល់បានី ពីបទបណ្ដេញមន្ត្រីការទូតរុស្ស៊ីមួយចេញ ហើយនេះជាទង្វើមួយដែលរុស្ស៊ីនិយាយថា មានបំណងធ្វើឲ្យប៉ះពាល់ ដល់ចំណងមិត្តភាពទ្វេភាគី។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារ សារព័ត៌មានរបស់ប្រទេសរុស្ស៊ី ឈ្មោះ RIA ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីការទូតរុស្ស៊ី ត្រូវបានបញ្ជាឲ្យធ្វើដំណើរចេញពីប្រទេសអាល់បានី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីបទបំពានបទបញ្ជាទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍មួយ...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងស្វះស្វែងបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START រយៈពេល៥ឆ្នាំទៀត ជាមួយប្រទេសរុស្ស៊ី នេះបើតាមសម្តីរបស់សេតវិមាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនេះជាការសម្រេចចិត្តមួយ ក្នុងចំណោមការសម្រេចចិត្តគោលនយោបាយបរទេស ដ៏ចម្បងដំបូងនៃរដ្ឋបាលថ្មី នៅមុនពេលសន្ធិសញ្ញានោះផុតកំណត់ក្នុងដើមខែកុម្ភៈ។ នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន សេតវិមាន លោកស្រី Jen Psaki បាននិយាយថា “លោកប្រធានាធិបតី...
សៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កីឡាទោចក្រយាន កម្រិតមូលដ្ឋាន ត្រូវបានបញ្ជប់ដោយជោគជ័យប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ ការលើកឡើងនេះ បានធ្វើឡើងនៅពេលដែល លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានអញ្ញើញចូលរួមជាអធិបតីក្នុងពិធី “បិទ” វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កម្រិតមូលដ្ឋាន ដែលបានរៀបចំឡើងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកអភិបាលរងខេត្ត...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលមានក្នុងកំណត់ត្រាខ្ពស់បំផុត ជាង៤.៣០០នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលរដ្ឋបាលថ្មីចូលកាន់មុខតំណែង ។ សរុបទៅមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨៨.១៥៦នាក់ និងមានអ្នកស្លាប់ចំនួន៤.៣៨៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ករោគសហរដ្ឋអាមេរិក...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខ និងក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា បំផ្ទុះគ្រាប់បែកអត្តឃាត ដោយកម្រកើតមានឡើង បានបំផ្ទុះ២ដងផ្ទួនៗគ្នា នៅភាគកណ្តាលនៃក្រុងបាដាដ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់៣២នាក់ និងបង្កឲ្យមានរបួសចំនួន១១០នាក់ ។ ប្រភពពីក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ស៊ិនហួថា គ្រាប់បែកអត្តឃាតមួយ បានបំផ្ទុះឡើងចេញ...