បរទេស៖ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងឈានចូលដល់ខែទីប្រាំពីររបស់ខ្លួនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានយុត្តាធិការលើមន្ត្រីអ៊ីស្រាអែលទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក Vedant Patel បានធ្វើតាមរបាយការណ៍ដែលតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ អាចនឹងចេញដីកាចាប់ខ្លួនសម្រាប់ការដឹកនាំរបស់អ៊ីស្រាអែលជុំវិញការប្រព្រឹត្តរបស់កងកម្លាំងការពារអ៊ីស្រាអែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Warsaw កាលពីថ្ងៃពុធដោយជំរុញឱ្យអាជ្ញាធរប៉ូឡូញបញ្ឈប់ការគាំទ្រអ៊ុយក្រែនដោយលើកហេតុផលថាជំហររបស់រដ្ឋាភិបាលនៅទីបំផុតប្រថុយនឹងអូសទាញប្រទេសខ្លួនឯងឱ្យធ្លាក់ក្នុងសង្រ្គាមទៅវិញនោះទេ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយការប្រមូលផ្តុំបន្ទាប់មក ក្រុមបាតុករបានដើរកាត់ទីក្រុងដោយកាន់ទង់ជាតិប៉ូឡូញធំ និងបដាប្រឆាំងសង្គ្រាម។ ការប្រមូលផ្តុំនេះត្រូវបានគេដាក់ឈ្មោះថា “Peace March” ត្រូវបានរៀបចំឡើងដោយក្រុមប្រឆាំងសង្គ្រាមក្នុងតំបន់មួយចំនួនហើយហ្វូង បាតុករត្រូវបាននាំគ្នាស្រែកពាក្យស្លោកថា ៖មិនមែនជាសង្រ្គាមរបស់យើងក៏ដូចជាកាន់បដា ជាច្រើនដែលមានពាក្យស្លោកដូចជា “ថ្ងៃនេះរថក្រោះរបស់យើង ថ្ងៃស្អែកកូនរបស់យើង” “បញ្ឈប់អាមេរិចភាវូបនីយកម្មមកលើប្រទេសប៉ូឡូញ”។ អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិប៉ូឡូញ Leszek Sykulski ដែលជាឥស្សរជនសំខាន់ម្នាក់នៅពីក្រោយការហែក្បួននេះបាននិយាយថា៖យើងមិនយល់ស្របនឹងការអូសទាញចូលទៅក្នុងសង្រ្គាមរបស់អ្នកផ្សេងទេ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានជួបជាមួយមន្ត្រីយោធាកំពូល ដើម្បីពិភាក្សាអំពីស្ថានភាពសមរភូមិក្នុងជម្លោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ជាពិសេសលើការផលិតអាវុធនិងការត្រួតពិនិត្យគុណភាពផងដែរ។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា Shoigu បានស្តាប់រួចរាល់នូវរបាយការណ៍យោធានៅទីស្នាក់ការកណ្តាលនៃ United Group of Forces នៅក្នុងទីតាំងដែលមិនត្រូវបាន បង្ហាញហើយ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាបានផ្តោតជាសំខាន់មួយផ្នែកលើយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ ក្នុងនោះផងដែរលោកShoigu ក៏បានត្រួតពិនិត្យអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើបផងដែរ ដោយវីដេអូដែលចេញផ្សាយដោយក្រសួងបង្ហាញគាត់ឈរនៅជិតកាំភ្លើងយន្តធុនធ្ងន់ពីរដើម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងថា ការប្រកួតបាល់ទាត់មនុស្សធម៌ បានបង្ហាញនូវសមិទ្ធផល សន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាព ក្នុងចំណោមជនរួមជាតិ។ ក្រោយបញ្ចប់ការប្រកួតបាល់ទាត់មនុស្សធម៌ នាល្ងាចថ្ងៃ១ ឧសភា សម្តេចបានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាព ក្នុងចំណោមជនរួមជាតិយើង»។...
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HoSE: VJC) បានរៀបចំកិច្ចប្រជុំទូទៅជាមួយម្ចាស់ភាគហ៊ុន (GMS) ឆ្នាំ ២០២៤ របស់ខ្លួន និងបានអនុម័តផែនការអាជីវកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៤។ គោលបំណងរបស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញ៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បង្ហាញពីចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាដែលបានថ្លែងក្នុងការប្រមូលផ្តុំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។ ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ...
ករណីក្ដៅខ្លាំងលើស៤០អង្សា ! សម្ដេចធិបតី ឲ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់https://dap-news.com/?p=411594 ក្រសួង៣ ដាក់ចេញធានការបន្ទាន់ ដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹក ជូនពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃhttps://dap-news.com/?p=411606 រាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសទាហានថ្មីជិត២ពាន់នាក់https://dap-news.com/?p=411621 សម្ដេចធិបតី ប្ដេជ្ញាធ្វើឲ្យព្រែកជីកហ្វូណន ចេញរូបរាងឲ្យបានhttps://dap-news.com/?p=411633 ពី១-១០ ឧសភា សាំងមានតម្លៃ ៤.៤៥០រៀល ចុះថ្លៃ ៥០រៀលhttps://dap-news.com/?p=411653...
បរទេស៖ ចៅក្រមដែលមើលការខុសត្រូវលើការកាត់ទោសករណីព្រហ្មទណ្ឌសូកប៉ាន់របស់លោក Donald Trump គឺបានពិន័យអតីតប្រធានាធិបតីអាមេរិករូបនេះ ចំនួន ៩.០០០ ដុល្លារ ចំពោះការមើលងាយតុលាការកាលពីថ្ងៃអង្គារ ហើយបាននិយាយថា លោកនឹងពិចារណាដាក់គុកគាត់ ប្រសិនបើគាត់បន្តបំពានលើបទបញ្ជាទៀត។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទបញ្ជាជាលាយលក្ខណ៍អក្សរ ចៅក្រម Juan Merchan...
ភ្នំពេញ៖លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយនៅកម្ពុជានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានគាំទ្រចំពោះការដាក់ចេញប្រធានបទស្តីពីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរំលឹកខួបលើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបណ្ឌិតយង់ ពៅ ក៏បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនត្រូវវង្វេងអ្វីដែលជាប្រយោជន៍របស់កម្មករដោយពិតប្រាកដនោះឡើយ ឬជាអ្វីដែលលោកហៅថា ឆ្នាំងបាយរបស់កម្មករ។ សម្រាប់លោក សហជីពនៅកម្ពុជា គួរតែមកគិតពីសុខដុមវិជ្ជាជីវៈក្នុងការបំពេញការងារដើម្បីភាពចម្រុងចម្រើនទាំងកម្មករ និងនិយោជកដែលជាការរក្សាបានឆ្នាំងបាយ ហើយក៏មិនគួរធ្វើជាឈ្នាន់នយោបាយដើរទៅតាមខ្សែញាក់ពីបរទេសនោះឡើយ។ចំពោះអ្នកវិភាគរូបនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញ បានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជកដោយឈរលើគោលការច្បាប់ក្នុងការរក្សាសុខដុមនីយកម្ម...
បរទេស៖ ហ្វីលីពីន នៅថ្ងៃពុធនេះ បានចោទប្រកាន់ទៅលើឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន ពីបទបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាពីរគ្រឿងបានរងការខូចខាតដោយសារការប្រើប្រាស់កាណុងបាញ់ទឹកដោយទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីហ្វីលីពីនបាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រ និងកប៉ាល់នេសាទរបស់ខ្លួន បានរងការខូចខាត នៅពេលដែលនាវាឆ្មាំសមុទ្រចិន បានបាញ់កាណុងបាញ់ទឹកមកលើពួកគេ ខណៈកំពុងធ្វើដំណើរទៅកាន់ដែនទឹក Scarborough ដែលមានជម្លោះ កាលពីថ្ងៃអង្គារដើម្បីជួយអ្នកនេសាទហ្វីលីពីននៅសមុទ្រ។...