ស្វាយរៀង ៖ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះលក់ផ្កាស្រស់មួយកន្លែង ក្នុង ក្រុងស្វាយរៀង ត្រូវបានភ្លើងឆាប់ឆេះហុយផ្សែងទ្រលោម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ហើយត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល មិនបណ្ដាលអោយមានរងរបួស ដល់មនុស្សនោះទេ គ្រាន់តែខូចខាតសម្ភារៈ មួយចំនួនប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅហាងយីហោ...
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំង ដល់យោធាកូរ៉េខាងត្បូង ដែលបានតាមដានយ៉ាងដិតដល់ នូវក្បួនដង្ហែយោធារបស់ខ្លួន ដែលត្រូវបានគេជឿថា បានកើតឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសមាជគណបក្សដ៏កម្រមួយ។ នៅថ្ងៃច័ន្ទមន្រ្តីយោធាក្រុងសេអ៊ូល បានឲ្យដឹងថា សញ្ញាត្រូវបានគេរកឃើញថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅកណ្តាលទីក្រុងព្យុងយ៉ាង នាយប់ថ្ងៃអាទិត្យ នៅក្នុងពេលវេលាសម្រាប់សមាជលើកទី៨ របស់គណបក្សពលករ...
ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់លោក និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសុន្ទរកថាបិទរបស់លោក នៅឯសមាជគណបក្សពលករ កំពុងកាន់អំណាច។ ការលើកឡើងរបស់លោកគីម ត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសមាជបក្សរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមករា ដែលត្រូវបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេលជិត ៥...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃ១២ មករា បានធ្វើការព្រមាន ដល់ក្រុមហ៊ុនធ្វើរ៉ែមាស រុង ឈិន ដោយលុបអាជ្ញាប័ណ្ណ នឹងដាក់ដេញថ្លៃ បន្តឲ្យក្រុមហ៊ុនថ្មីចូលធ្វើជំនួស ត្រឹមដំណាច់ឆ្នាំ២០២១ បើនៅបន្តមិនធ្វើសកម្មភាព ប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រោយទទួលបានអាជ្ញាប័ណ្ណជាច្រើនឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងការជឿជាក់ថា កូនខ្មែរជំនា ន់ក្រោយ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាង ផ្លូវ ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ឲ្យមានគុណភាពល្អ។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានជនបរទេសជាជនជាតិវៀតណាម ៨នាក់ បានឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាដោយមានការឯកភាពពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច មានលទ្ធផលអវិជ្ជមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនអន្តោប្រវេសន៍ ចាត់មន្រ្តីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ភ្នំពេញ ៖ គេហទំព័រប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីខែធ្នូ ឆ្នាំ២០២០ បានទទួលមតិយោបល់ និងសំណូមពររបស់មហាជនដែលបានខមមិន និងផ្ញើសារ ចំនួន១៦៧ករណី ដោយបានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន៦៧ករណី។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ករណីចំនួន២៨០ទៀត គឺអង្គភាពពាក់ព័ន្ធចំណុះឲ្យក្រសួងមហាផ្ទៃ បាននឹងកំពុងដោះស្រាយ។...
កាន់តែមានអារម្មណ៍កក់ក្ដៅ ជាមួយនឹងបរិយាកាសថ្មី នៃការរៀបចំជាលក្ខណៈស្តង់ដា ពិតជាពិសេសសម្រាប់បងៗ ជួបពិភាក្សាការងារ និងសម្រាប់សិស្ស-និស្សិត ដែលមានតម្រូវការ ធ្វើកិច្ចការសាលា ឬកិច្ចការផ្សេងៗ ចាំកាលទៀត សូមតាមរយៈលេខទូរស័ព្ទ ទំនាក់ទំនងៈ087 333 489 ដែលមាននៅសាខា BrewHouse ព្រះបរមរាជរាំង ។ BrewHouse មានសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជាតំណាងដែលមានលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង សហការី បាន នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានសម្តែងការព្រួយបារម្ភ ចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ជាងមួយលាននាក់ទាំងស្របច្បាប់ និងមិនស្របច្បាប់ ខណៈប្រទេសភូមិផងរបងតែមួយនេះ កំពុងផ្ទុះរីករាលដាលខ្លាំងនូវ ជំងឺរាតត្បាតមេរោគកូវិដ១៩នោះ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីបើកកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីរបាយការណ៍សូចនាករ...