បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងជំទាស់ដាច់ខាត ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ដែលបង្កឡើងដោយសហរដ្ឋអាមេរិក កាណាដា អង់គ្លេសនិងអូស្ត្រាលី ក្រោយប្រទេសទាំងនោះ បានថ្កោលទោសការចាប់ខ្លួនសកម្មជននៅហុងកុង។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានប្រកាសគម្រោងចាត់ទុកពួកឧទ្ទាមហូធី នៅប្រទេសយេម៉ែន ជាអង្គការភេរវកម្មអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ប្រគល់អំណាចគ្រប់គ្រងប្រទេស ឲ្យទៅរដ្ឋបាលលោក បៃដិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានប្រកាសថា ក្រសួងការបរទេសអាមេរិក នឹងជូនដំណឹងដល់រដ្ឋសភា អំពីបំណងរបស់លោកចង់ចាត់ទុកពួកហូធី ជាអង្គភាពភេរវកម្មពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំវា៣នាក់ផ្សេងទៀត។ Mike...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធបតីនៃប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើការលើកឡើងថាលោកកំពុង តែព្យាយាមក្នុងការបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹងកូរ៉េខាងជើងដើម្បីអាចផ្តល់វ៉ាក់សាំង ជូនពលរដ្ឋកូរ៉េខាងជើងដោយ សេរីនិងមិនមានចំណាយប្រាក់ឡើយ។ ថ្លែងទៅកាន់កម្មវិធីទូរទស្សន៍មួយនៅថ្ងៃចន្ទនេះលោក Moon បានបញ្ជាក់ទៀតថា៖បំណងរបស់យើងគឺដើម្បីជួបជាមួយ នឹងកូរ៉េខាងជើងឲ្យបានទោះបីជាក្នុងវិធីដែលធ្លាប់ធ្វើកន្លងមកមិនចាំបាច់ ជួបគ្នាដោយផ្ទាល់ក្តី។ លោកបន្តថាកម្លាំងដ៏ខ្លាំងក្លានៃ ឧបទ្វីបកូរ៉េទាំងពីរគឺជាដំណើរការកិច្ចពិភាក្សាដើម្បីសន្តិភាពហើយមកដល់ពេលនេះ ដើម្បីអាចបើកទ្វាឡើងវិញដាក់គ្នានោះកូរ៉េខាងត្បូងសង្ឃឹមថានឹងអាចដំណើរការផ្តល់ ជំនួយជាវ៉ាក់សាំងការពារកូវីដ១៩ជូនកូរ៉េខាងជើងបាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នាទីស្តីការក្រសួង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពជំនាញចំណុះក្រោមឱវាទក្រសួងផែនការ ចូលរួម។
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា គណបក្សកាន់អំណាច របស់កូរ៉េខាងជើង នឹងធ្វើសមាជរបស់ខ្លួនរៀងរាល់ ៥ ឆ្នាំម្តង ចាប់ពីពេលនេះតទៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រហូតមកដល់ពេលនេះ សមាជគណបក្សពលករកូរ៉េ បានធ្វើឡើងនៅចន្លោះពេលចៃដន្យ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានបង្ហាញពីឆន្ទៈ ក្នុងការកោះប្រជុំវាតាមកាលវិភាគទៀងទាត់មួយ...
វ៉ាស៊ីនតោន៖ ការថ្លែងសុន្ទរកថាដ៏ឃោរឃៅ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះសហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចសមាជបក្សសំខាន់ អាចបង្ហាញពីចេតនារបស់លោក ក្នុងការមិនបោះបង់ចោល នូវមហិច្ឆតានុយក្លេអ៊ែរ ប៉ុន្តែពួកគេក៏អាចត្រូវបានគេមើលឃើញថា មានគោលបំណងដាក់សម្ពាធក្រុងវ៉ាស៊ីនតោន ឱ្យផ្តល់សម្បទានបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ នាពេលអនាគត។ នៅក្នុងរបាយការណ៍របស់លោក ទៅកាន់សមាជលើកទី៨ ដែលកំពុងបន្តនៃគណបក្សពលករ កំពុងកាន់អំណាចនៅទីក្រុងព្យុងយ៉ាង លោក គីម...
សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ Choi Jong-kun បានចាកចេញទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ដើម្បីចរចាការដោះលែង នាវាដឹកប្រេងកូរ៉េខាងត្បូង និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ ក្រុមមន្ត្រីបានឲ្យដឹងថា លោក Choi បានឡើងយន្តហោះនៅព្រឹកថ្ងៃអាទិត្យ ហើយគ្រោងនឹងទៅដល់ប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសកាតា។ លោកត្រូវបានគេរំពឹងថា នឹងជួបសមភាគីរបស់លោក និងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៅឯក្រសួងការបរទេសអ៊ីរ៉ង់ ដែលចូលរួម...
នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា...
ភ្នំពេញ៖ ជាមួយទំនុកចិត្ត និងគុណភាពនៃការរចនាម៉ូតផ្ទះ ទំនើប ស៊ីវិល័យ ទាន់សម័យកាល របស់គម្រោង បុរី ប៊ុន លី ដែលទទួលបានការគាំទ្រ និងស្រឡាញ់ពេញចិត្ត ពីសំណាក់អតិថិជនជាច្រើន លើភាពជឿជាក់ កក់ផ្ទះ និងមានគម្រោងស្វែងរកកក់ផ្ទះ គ្រប់ប្រភេទ របស់ បុរី យើងខ្ញុំបានផ្តល់ជូននូវ ប្រម៉ូសិនជាពិសេស សម្រាប់កាដូឆ្នាំ...
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពសិក្សា សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃ៨ មករាបានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃ១១ មករា ដូច្នេះត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិ ភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOI) សម្រាប់ដំណើរការសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SO) ស្តីពីសេវារថយន្តដឹកសិស្ស សេវា បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា...