ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងប្រឆាំងចំពោះប្រទេស ដែលជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុក របស់ចិន 

បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងជំទាស់ដាច់ខាត ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ដែលបង្កឡើងដោយសហរដ្ឋអាមេរិក កាណាដា អង់គ្លេសនិងអូស្ត្រាលី ក្រោយប្រទេសទាំងនោះ បានថ្កោលទោសការចាប់ខ្លួនសកម្មជននៅហុងកុង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់យ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃអាទិត្យ ដែលអំពាវនាវឲ្យចិនគោរពសេរីភាពប្រជាជននៅហុងកុងនោះ រដ្ឋមន្ត្រីការបរទេស មកពីសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងអូស្ត្រាលី បានធ្វើការថ្កោលទោស ចំពោះការចាប់ខ្លួនសកម្មជនលទ្ធិប្រជាធិបតេយ្យជាង៥០នាក់នៅក្នុងទីក្រុងហុងកុង កាលពីសប្តាហ៍មុន។ ដោយប៉ាង កុង

To Top