ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបួងសួងដល់ទេវតា សូមជួយបីបាច់ថែរក្សាបឹង ធម្មជាតិដ៏ស្រស់ត្រកាល របស់រាជធានីភ្នំពេញ គឺបឹងតាមោកដែលជាបឹងធំចុងក្រោយ ឲ្យរួចចាកផុតពីមច្ចុរាជ ដែលចាំតែរកឱកាសបញ្ចប់សេចក្តីសុខ ព្រោះបឹងនេះបានដើរតួនាទីសំខាន់ណាស់ ជួយទប់ទឹកជំនន់ មិនឲ្យជន់លិចទីក្រុងភ្នំពេញ កាលពីពេលកន្លងមក។ លោក សយ សុភាព បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៦ ខែមករា...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ភាពតានតឹងនៅឈូងសមុទ្រពែក្ស បានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃពុធ ទី៦ ខែមករានេះ ក្រោយពីកងកម្លាំងឆ្នាំបដិវត្តន៍ របស់ប្រទេសអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងមួយគ្រឿង របស់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារថា នាវាពិឃាតប្រភេទ Choi Yong ទម្ងន់៥ពាន់តោន រួមទាំងកងកម្លាំងពិសេសកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់ចក្រសមុទ្រ...
ភ្នំពេញ៖ករណីអគ្គិភ័យឆេះរោងចក្រ នាវេលាម៉ោង៥.២០នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅផ្សែងអួលអាប់ពេញមេឃ ខណៈក្រុមជំនាញពន្លត់អគ្គិភ័យតាមបណ្ដាខណ្ឌបាននិងកំពុងចេញអន្តរាគមន៍ពន្លត់។
ស្វាយរៀង៖ ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់បុក និងកិនយ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប...
ឥឡូវនេះកាន់តែងាយស្រួលចំពោះអតិថិជន ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានសេវាកម្មជួយទិញអីវ៉ាន់ពីវេបសាយផ្សេងៗ របស់ប្រទេសចិននិងថៃ (គិតតម្លៃត្រឹមតែ 4-6 ភាគរយនៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ) និងសេវាកម្មបញ្ញេីអីវ៉ាន់លក្ខណៈផ្ទាល់ខ្លួន ឬ ក៏អាជីវកម្មតូច និងធំជាមួយបណ្ដាប្រទេសថៃ និងចិន។ សម្រាប់ព័ត៌មានបន្ថែមដើម្បីទិញ រឺផ្ញើរទំនិញពីប្រទេសចិន និងថៃ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 015 633 633 ឬគ្រាន់តែចូលមើលក្នុងវេបសាយថៃ...
សេអ៊ូល៖ អតីតអ្នកចរចានុយក្លេអ៊ែរអាមេរិក បានលើកឡើងថា រដ្ឋបាលលោក ចូ បៃដិន របស់អាមេរិក ដែលគ្រោងនឹងចូលកាន់តំណែង គួរតែទទួលស្គាល់វឌ្ឍនភាពដែលបានធ្វើជាមួយប្រទេសកូរ៉េខាងជើង រហូតមកដល់ពេលនេះហើយបានធ្វើការតបស្នងដល់កូរ៉េខាងជើងវិញនៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ ដើម្បីកសាងវឌ្ឍនភាពបែបនេះ។ លោក Joseph DeTrani ក៏បានអះអាងដែរថាប្រទេសកូរ៉េខាងជើង នឹងមានឆន្ទៈក្នុងការវិលត្រឡប់មកតុចរចាវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងកិច្ចប្រជុំកំពូលទាំង ២...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា អង្គភាពប្រឆាំងការលួចចម្លងរបស់កូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការភ្លាមៗនៅច្រកសមុទ្រ Hormuz ដើម្បីឆ្លើយតបនឹងភាពតានតឹង ដែលកើនឡើងបន្ទាប់ពីអ៊ីរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង។ កាលពីថ្ងៃច័ន្ទអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បានដណ្តើមកាន់កាប់នាវាដឹកប្រេងនោះឈ្មោះថា MT Hankuk Chemi ដោយសារតែអ្វីដែលទីក្រុងតេអេរ៉ង់ អះអាងថាជាការបំពុលបរិស្ថាន និងគីមីដោយកប៉ាល់។ គួរបញ្ជាក់ថា នាវាដែលធ្វើដំណើរពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់អារ៉ាប់រួម បានដឹកនាវិក ២០ នាក់ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ៥...
សេអ៊ូល៖ មន្ត្រីក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងអ៊ីរ៉ង់ បានយល់ព្រមកាលពីថ្ងៃអង្គារ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយការទូតមួយ សម្រាប់ការរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បូង នៅច្រកសមុទ្រ Hormuz ។ ក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានគេរាយការណ៍ថា ភាពតានតឹងថ្មីៗបានផ្ទុះឡើងរវាងប្រទេសទាំងពីរបន្ទាប់ពីនាវាឈ្មោះ MT Hankuk Chemi ត្រូវបានឃាត់ទុក កាលពីថ្ងៃច័ន្ទដោយកងសន្តិសុខបដិវត្តអ៊ីស្លាម (IRGC) ។ នាវាដែលមានជនជាតិកូរ៉េខាងត្បូង ៥...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ បានច្រានចោលសំណើ ដើម្បីបិទខេត្តចំនួន ៥ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ១៩ ចំពេលមានករណីឆ្លងថ្មីៗកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានថ្លែងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ថា រដ្ឋាភិបាលមិនមានផែនការ...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ការរឹបអូសនាវាដឹកប្រេង របស់កូរ៉េខាងត្បូង ដោយក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីព្រឹកថ្ងៃចន្ទ គឺជានីតិវិធីធម្មតាមួយ ជុំវិញបញ្ហាបច្ចេកទេស។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រាប់អ្នកយកព័ត៌មានថា“ ដូចប្រទេសដទៃទៀតដែរអ៊ីរ៉ង់ ប្រកាន់ខ្ជាប់នូវការរំលោភបំពានបែបនេះ ជាពិសេសការបំពុលបរិស្ថាន សមុទ្រ និងដោះស្រាយវានៅក្នុងក្របខ័ណ្ឌនៃច្បាប់”។ យោងតាមរបាយការណ៍ដំបូង...