រ៉ងហ្គូន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១១៩.៧៨៨នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះត្រូវបានគេ រាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន៩១៩នាក់ និងមានអ្នកស្លាប់ចំនួន២៥នាក់ បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់២.៥៣២នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។មានអ្នកជំងឺចំនួន៩៩.៩២៧នាក់ បានជាសះស្បើយពីជំងឺ ដែលបានចាកចេញពីមន្ទីរពេទ្យនានា...
សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន៧៦២នាក់ដោយសារវីរុសកូរ៉ូណា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយជំងឺសរុបចំនួន១៨៩.៩៨២នាក់ ។ នៅក្នុងរបាយការណ៍ជំងឺឆ្លងប្រចាំថ្ងៃ ក្រសួងសុខាភិបាលក៏បានរាយការណ៍ថា មានករណីនៃអ្នកឆ្លងជំងឺថ្មីចំនួន៥៨.៤២៨នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ សរុបមានអ្នកឆ្លងជំងឺចំនួន៧.៤២៣.៩៤៥នាក់ គិតចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ នៅគ្រាដែលប្រទេសនៅអាមេរិកឡាទីន បានឆ្លងរកឃើញជាលើកដំបូង...
ភ្នំពេញ៖ កម្ពុជា-កូរ៉េនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។ កិច្ចប្រជុំនឹងធ្វើឲ្យថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េបានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងការបរទេសចិន បានផ្ដល់ជំនួយឧបករណ៍សម្ភារៈការិយាល័យ ដែលមានទឹកប្រាក់ ចំនួន២លានយ័ន ស្មើនឹង៣០៦៣៥៩ដុល្លារ ប្រគល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ការងារខាងគណៈកម្មាការ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធឡើង។ ក្នុងពិធីប្រគល់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួល...
ភ្នំពេញ ៖ ដើម្បីជាការស្វាគមន៏ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន បុរីអាម៉ូរី7មករា បានដាក់លក់នូវប្រភេទវីឡាទោលម៉ូតថ្មី 2 ប្រភេទ មាន វីឡាឃ្វីន និង វីឡាឃ្វីន មេរ៉ា ដែលមានតម្លៃត្រឹមតែ ១៥ម៉ឺនដុល្លារ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ ។...
ហុងកុង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រវាយប្រហារនៅ ភាគអាគ្នេយ៏នៃប្រទេសហ្វីលីពីន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួន នៅចម្ងាយ២គីឡូម៉ែត្រភាគអាគ្នេយ៏នៃក្រុង Calatagan ប្រទេសហ្វីលីពីន នៅវេលាម៉ោង២៣និង៤៣នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ ១១៣.៩៦គីឡូម៉ែត្រ...
ឡុងដ៏៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា តូលេខផ្លូវការបានប្រកាស់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន៣៩.០៣៦នាក់ នៅចក្រភពអង់គ្លេស ដែលគេបានរកឃើញតាមរយៈ ការធ្វើតេស្តលទ្ធផលវិជ្ជមាននៃមេរោគកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណា សរុបកើនឡើងដល់២.១៨៨.៥៨៧នាក់ ។ ទិន្នន័យបានបង្ហាញថា ពលរដ្ឋចំនួន៥៧៤នាក់បន្ថែមទៀតបានស្លាប់ក្នុងថ្ងៃដូចគ្នានៃការធ្វើតេស្តរកមេរោគ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាសរុបនៅអង់គ្លេសកើនឡើងដល់៦៩.៦២៥នាក់ ។ តួលេខបានមកពីក្រុម សេវាកម្មសុខាភិបាលជាតិ (NHS) បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៧៣.៨៧៥នាក់ បានទទួលលទ្ធផលថា...
កម្មវិធីប្រូម៉ូសសិនមហារង្វាន់ នៅតែបន្តចែករង្វាន់ជារៀងរាល់ខែ ជាច្រើនសម្រាប់លោកអ្នក រង្វាន់ធំមានដូចជា រថយន្ត Ford Eco sports 2020 ម៉ូតូ ទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក ម៉ាស៊ីនត្រជាក់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួល បានឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះដល់ទៅ៥ដងជារៀងរាល់ខែ អតិថិជនដែល ទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន...
ដូចរៀងរាល់ឆ្នាំដែរមុនឱកាសបិទបញ្ចប់ពេលវេលាដំណាច់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល សូមឆ្លៀតពេលនេះរម្លឹកប្រិយមិត្ត អំពីព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតឡើងក្នុងឆ្នាំ២០២០នេះ។ ដូចប្រិយមិត្តអ្នកតាមដានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជ្រាបហើយថាព្រឹត្តការណ៍ ដែលកំពុងអង្រួនពិភពលោកក្នុងឆ្នាំ២០២០ គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ។ ចង់ដឹងថា នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើអ្វីខ្លះ? *បង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន៖ នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រទេសក្នុងគ្រាអាសន្នយ៉ាងបន្ទាន់។ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយផ្អែកតាមមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែងថា...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មានប្រជាពលរដ្ឋក្រីក្រទទួល បានថវិកាឧបត្ថម្ភពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៣ លើកទី២ ចំនួន ៦៨១,៩៩៩ គ្រួសារ។នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០៕