វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (២០ ធ្នូ) ជាថ្មីម្តងទៀតថា ខ្លួននឹងស្នើសុំឱ្យតុលាការកំពូលអាមេរិក ដើម្បីលុបចោលលទ្ធផល ពីការបោះឆ្នោត នៅថ្ងៃទី០៣ ខែវិច្ឆិកា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)ថាគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ អង្រួននៅខេត្ត Aomori នៅភាគឦសានប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ។ គ្រោះរញ្ជួយដីបានកើតឡើង នៅម៉ោងប្រមាណ២.២៣ព្រឹកម៉ោងក្នុងស្រុក ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានរង្វាស់៤០.៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤២.៧ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ១០គីឡូម៉ែត្រ ។...
បរទេស៖ ការឆ្លងមេរោគកូរ៉ូណា នៅលើពិភពលោក គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានកើនឡើងលើសចំនួន ៧៥លានករណី ស្របពេលដែលប្រទេសមួយចំនួន នៅជុំវិញពិភពលោក ចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារប្រឆាំងនឹងមេរោគថ្មីនេះ។ នៅក្នុងខែនេះ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិចទីមួយ ដែលបានចាប់ផ្តើម ចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដែលអភិវឌ្ឍផលិតឡើង ដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNtech ហើយបន្ទាប់មក...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតទាពីប្រទេសជិតខាង ចូលមកកម្ពុជាឡើយ ក្រោយពីសាធារណជនមួយចំនួនលើកឡើងថា ស៊ុតទាចុះថោក មកពីបណ្តាលនាំចូលស៊ុតពីប្រទេសជិតខាង។ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា សាធារណជន...
ភ្នំពេញ: តាមការបញ្ជាក់ពីម្ចាស់ផ្ទះ បានឲ្យដឹងថា ផ្ទះនិងសម្ភារៈប្រើប្រាស់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងបានរាលដាល ដល់ផ្ទះជិតខាងអស់មួយចំហៀងទៀត រងការខូចខាត ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៩និង០០នាទី ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី១៥...
(ភ្នំពេញ) ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៖ ស្ថានភាពបច្ចុប្បន្ននេះ ការដើរហើរ និងការប្រកបរបរកទទួលទានមិនសាមញ្ញដូចមុនទៀតទេ ហើយបញ្ហា មេរោគ បាក់តេរី និងការឆ្លងជំងឺ កំពុងក្លាយជាបញ្ហាដ៏រសើបសម្រាប់ជីវិតប្រចាំថ្ងៃ និងសុខភាពយើងទាំងអស់គ្នាផងដែរ! សួរថាតើមានអ្នកណាខ្លះដែលមិនស្រឡាញ់ និងយកចិត្តទុកដាក់ពីសុខភាពនោះ! លុយយើងអាចរកបាន…តែសុខភាពល្អយើងមិនអាចស្វែងរក បានទេលុះត្រាតែ លោកអ្នកដឹង និងចេះជ្រើសរើសយករបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ និងភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក! ម៉្យាងទៀតថាខាងក្រៅទៅលោកអ្នកបារម្ភពីបញ្ហាមេរោគ បាក់តេរី...
ភ្នំពេញ : ក្មេងៗ៦នាក់ បាននំាគ្នាទៅលេងទឹក មានក្មេងបីនាក់ បានធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ ព្រឹក នៅចំណុចវាលល្វែងទោង ខាងត្បូងស្ពានភ្លោះ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅខាងកើតភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ករណីលុងទឹកខាងលើ ជនរងគ្រោះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានការកើនឡើងជាង ៤០០,០០០ករណី ក្នុងរយៈពេលតែមួយថ្ងៃ កាលពីថ្ងៃសុក្រ ដោយបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ដែលអាប់អួរបំផុត ខណៈដែលប្រទេសនេះកំពុងត្រៀមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ លើកទី ២ ដល់រដ្ឋនានា។ សរុបចំនួន ៤០៣,៣៥៩ ករណីថ្មី និងការស្លាប់ ២,៧៥៦ នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស កាលពីថ្ងៃសុក្រ...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមដំណើរជាមួយដោយលោក ជុំ ឈាង និង លោក...