ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី ផ្ទះនិងសម្ភារៈប្រើប្រាស់ ឆេះអស់ទាំងស្រុង

ភ្នំពេញ: តាមការបញ្ជាក់ពីម្ចាស់ផ្ទះ បានឲ្យដឹងថា ផ្ទះនិងសម្ភារៈប្រើប្រាស់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងបានរាលដាល ដល់ផ្ទះជិតខាងអស់មួយចំហៀងទៀត រងការខូចខាត ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៩និង០០នាទី ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មា្ចស់ទីតាំងឈោះ ឡាំង អ៊ាបខេង ជនជាតិ ខែ្មរ ភេទ ស្រីអាយុ ៤៩ ឆ្នាំ ។
មុខរបរ មេផ្ទះ
ប្រភេទសំណង់:ឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ
ខូចខាតសម្ភារ: ឆេះផ្ទះឈើប្រក់សង្ក័សី រួមជាមួយសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ អស់ទាំងស្រុង ទំហំ ៥ម៉ែត្រx១៦ម៉ែត្រ. និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង អស់០១ចំហៀងផ្ទះ ។
ស្លាប់ មនុស្ស : គ្មាន ។
របួស មនុស្ស : គា្មន ។
រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ ម៉ែត្រគូប ។

រថយន្តជំនួយ៖
រថយន្តក្រសួងមហាផៃ្ទ: ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន សើ្មនឹង ១២ ម៉ែត្រគូប ។
រថយន្តអាវុធហត្ថ: ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន សើ្មនឹង ១២ ម៉ែត្រគូប ។
រថយន្តទីក្រុងកោះពេជ្រ: ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន សើ្មនឹង ២៤ ម៉ែត្រគូប ។
រថយន្តបុរីប៉េងហ៊ួត: ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានសើ្មនឹង ១២ ម៉ែត្រគូប ។
រថយន្តជ្រោយចងា្វរ: ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានសើ្មនឹង ០៦ម៉ែត្រគូប ៕

To Top