បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ ប្រកាសភាពអាសន្ន នៃបម្រែបម្រួលអាកាសធាតុ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលថ្នាក់ដឹកនាំពិភពលោក ដែលប្រារព្ធពិធីរំឭកខួបទី៥ នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស បានធ្វើការប្ដេជ្ញាបន្ថែមទៀត ពាក់ព័ន្ធនឹងទំហំនៃវិបត្តិ។ លោក តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “តើអ្នកណា ដែលនៅតែអាចបដិសេធថា យើងមិនកំពុងតែប្រឈមមុខ នឹងភាពអាសន្នធ្ងន់ធ្ងរបាន? នោះជាមូលដ្ឋានថ្ងៃនេះ...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ បានសហកាជាមួយមន្ទីរវប្បធម៌ រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ ដោយមានការចូលរួម ពីប្រជាការពារភូមិ និងប្រជាជនមួយចំនួន បានបន្តការងារបោះបង្គោលព្រំ ការពារបុរាណដ្ឋាន នៅក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានចំនួន៨ទីតាំងហើយ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ ឆ្លើយតបតាមសំណូមពរបស់សហគមន៍នេសាទលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចអនុញ្ញាតឲ្យធ្វើរបាំងធ្នស់ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក ដើម្បីទទួលបានផលប្រយោជន៍ពីការគ្រប់គ្រង ថែរក្សា និងការពារធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍និងចូលរួមចំណែកជួយទប់ស្កាត់បង្រ្កាបបទល្មើសជាមួយមន្រ្តីរដ្ឋបាលជលផលផងដែរ។ ការឯកភាពរបស់ លោក វេង សាខុន បានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ស្ដីពីការចុះពិនិត្យនិងតាមដានការងារបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំពីក្រុមមន្រ្តីជាន់ខ្ពស់របស់ក្រសួងកាលពីពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ស្ដីពីការចុះពិនិត្យនិងតាមដានការងារបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ផ្ញើជូន លោក វេង...
បរទេស៖ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្ម លើមន្ត្រីនៅក្នុងប្រទេសតួកគី និងអង្គភាពរបស់ពួកគេ ពីបទខួងយកឧស្ម័ននៅក្បែរដែនទឹក ដែលអះអាងកម្មសិទ្ធិដោយសាធារណរដ្ឋស៊ីប នាំឲ្យមានការស៊កសៀតពាក្យសម្តីពីប្រទេសក្រិក និងការខកចិត្តពីក្រិក។ ប្រធានទទួលបន្ទុកកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបនងប្រាប់ឈ្មោះបុគ្គលនិងក្រុមហ៊ុន ដែលប្រឈមមុខនឹងទណ្ឌកម្មទាំងនោះ នៅក្នុងពេលពីរបីសប្ដាហ៍ក្រោយនេះ ទន្ទឹងគ្នានោះក៏បិទលទ្ធភាពនៃការដាក់ទណ្ឌកម្មខ្លាំងក្លាឡើង រហូតដល់ពួកគេអាចប្រឹក្សាជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។ ...
បរទេស៖ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន PFizer ដែលការចាក់ថ្នាំបង្ការដំបូងគេ នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនេះជាចំណុចរបត់មួយនៅក្នុងសហរដ្ឋអាមេរិក ដែលជំងឺរាតត្បាតបានសម្លាប់មនុស្សជាង ២៩៥ ០០០ នាក់។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំង Pfixer...
បរទេស៖ បុគ្គលិកពេទ្យជួរមុខ នៅប្រទេសកូរ៉េ ដែលបានប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ ១៩ ចាប់តាំងពីខែមករាមកនោះ កំពុងទទួលនូវផលវិបាកធ្ងន់ធ្ងរ ដោយសារការកើនឡើង យ៉ាងឆាប់រហ័សនៃករណីឆ្លងវីរុសថ្មីៗ ដែលបង្ហាញសញ្ញាថា មិនមានការថយចុះ ចំពេលមានរលកទីបី។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកជំងឺវីរុសកូរ៉ូណា...
ភ្នំពេញ៖ លោកកងសូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ កាលពីថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០បានបរិច្ចាគថវិកាចំនួន៣០០$ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស...
បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបោះជំហានទៅមុនជាមួយផែនការនានា ដើម្បីធ្វើការកសាងផលិតនាវាបំពាក់ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ក្រោយបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលមានមូលដ្ឋាននៅលើគោក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Nikkei បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញនេះថា...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថាមន្ទីរប៉ង់តាហ្គោន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ការសម្រេចចិត្តកាត់ជំនួយ របស់ខ្លួនទាំងអស់សម្រាប់កិច្ចការងារប្រឆាំង ភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។ នៅក្នុងលិខិតមួយដែលផ្ញើជូន ទៅដល់អង្គភាព CIA ពីសំណាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ ជំនួយនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី៥ខែមករាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគេ នៅមិនទាន់បានដឹងច្បាស់ទេថា តើការសម្រេចចិត្តមួយនេះធ្វើឡើងក្រោមមូលហេតុអ្វីនោះទេ ហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតណាទៅលើកិច្ចការងារប្រយុទ្ធប្រឆាំង ភេវរកម្មនៅទូទាំងពិភពលោក ដោយក្រុមការងារ CIA នោះដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការទិន្នន័យរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានធ្វើការបញ្ជាទិញ វ់ាក់សាំងចំនួនដល់ទៅ១៥៥,៥លានដូសរួចទៅហើយហើយ កំពុងបន្តស្វែងរកការបញ្ជាទិញបន្ថែម ១១៦លានដូសបន្ថែមទៀត។ ប្រសិនបើកិច្ចព្រមព្រៀងនឹង ឈានទៅដល់ការចុះហត្ថលេខាជាផ្លូវការមែននោះ ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជា ជា តិ មានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះនឹងមានវ៉ាក់សាំង សរុប២៧១,៥លានដូសសម្រាប់ប្រើប្រាស់ លើសពីគោលដៅដែលខ្លួនចាំបាច់ត្រូវយ៉ាងហោចណាស់២៤៦,៦លានដូស ខណៈដែលពលរដ្ឋរបស់ខ្លួនជាក់ស្តែងមានរហូត ទៅដល់២៧០លាននាក់។ គួរឲ្យដឹងដែរថាបច្ចុប្បន្នវ៉ាក់សាំង ដែលឥណ្ឌូនេស៊ីបានបញ្ជាទិញ មានប្រមាណជា១២៥,៥លានដូសគឺ ជាផលិតផលរបស់ក្រុមហ៊ុនចិន Sinovac Biotech Ltd និង៣០លានដូសពីក្រុមហ៊ុន Novavax Inc៕ ប្រែសម្រួល៖ស៊ុនលី