បរទេស៖អំពើហិង្សានៅក្នុង ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានកើនឡើងខ្លាំង នៅរាត្រីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទម្សិលមិញនេះ ស្របពេលតែមានការបន្តធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល បណ្ដាលឲ្យមន្ត្រីអង្គការសហប្រជាជាតិ ស្នើឲ្យបញ្ចប់ អំពើហិង្សានោះ។ ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា តិចបំផុតមានបាតុករចំនួនពីររូប បានស្លាប់បាត់បង់ជីវិត នៅក្នុងដំណើរតវ៉ាប្រឆាំងរដ្ឋាភិបាលនោះ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់ មិនបានធ្វើការបញ្ជាក់ ប្រាប់អំពីការស្លាប់នោះទេ។...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយថា ទីក្រុងសេអ៊ូល នឹងបញ្ជូនកងទ័ពរបស់ខ្លយន ទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីជួយការពារនាវាខ្លួន ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងកូរ៉េខាងត្បូង បាននិយាយប្រាប់ថា អង្គភាពប្រយុទ្ធប្រឆាំងចោរសមុទ្រ ឈ្មោះ អង្គភាព Cheonghae Unit ដែលបានឈរជើងប្រចាំការជាស្រេច នៅឈូងសមុទ្រអាដេន ក្បែរប្រទេសសុម៉ាលី...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ មានចំនួន ១១ ២៧៧,៣២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២៨១៩.៣៣ លានដុល្លារ។ ចំនួននេះបើធៀបផែនការប្រចាំឆ្នាំ២០១៩ ឃើញថា លទ្ធផលទទួលបានលើសផែនការប្រមាណ ២៣,២០ភាគរយ ត្រូវជាប្រមាណ២ ១២៣,៦៩ប៊ីលានរៀល ស្មើនឹង៥៣០,៩២លានដុល្លារ។ បើប្រៀបធៀទៅនឹងឆ្នាំ២០១៨វិញ...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ រយៈ...
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានចូលជួបសម្តែងការគួរសមជាមួយតំណាង ប្រចាំប្រទេសនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (UNOHCHR)លោក ប្រាឌីព វ៉ាគ្លេ (Pradeep Wagle)នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែទោះបីជាយ៉ាងណាតាមរយៈការ បង្ហាញក្នុងហ្វេសប៊ុក របស់លោកនេះ មិនបានបង្ហាញពីខ្លឹមសារនៃ ជំនួបនោះផ្តោតសំខាន់...
ភ្នំពេញ៖ លោក ចាន់ ចេន មេធាវីការពារក្តីបានបញ្ជាក់ យ៉ាងច្បាស់លាស់ថា នៅម៉ោង៨ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោក កឹម សុខា រួមទាំងមេធាវីនឹងទៅចូលរួម សវនាការជុំនំជម្រះក្តីនៅសាលាដំបូងរាជធានី ភ្នំពេញ ។ នេះជាសវនាការលើកទី២ហើយ ក្រោយសវនាការលើកទី១ ធ្វើឡើងកាលពីថ្ងៃ១៥-១៦ មករា។ សវនាការពេលនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះ...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នំា ២០២០ថា ជនអន្តោប្រវេសន៍ដែល មិនមានឯកសារគ្រប់គ្រាន់មកពីអាមេរិកកណ្តាល រាប់រយនាក់កាលពីថ្ងៃចន្ទ បានព្យាយាមសម្រុកចូលដោយឆ្លងកាត់ព្រំដែនម៉ិកស៊ិក ដែលស្ថិតនៅព្រំដែនភាគខាងត្បូង ជាប់នឹងប្រទេសក្វាតេម៉ាឡា ។ ទូរទស្សន៍របស់ប្រទេសម៉ិកស៊ិក បានផ្សាយដោយបង្ហាញជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលបាននាំគ្នាចាកចេញពីប្រទេសហុងឌុយរ៉ាស់ កាលពីសប្តាហ៍មុន បានព្យាយាមឆ្លងកាត់តាមទន្លេ Suchiate River ដែលហូរឆ្លងកាត់ចន្លោះប្រទេសម៉ិកស៊ិក...
ហ្វីលីពីន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីហ្វីលីពីន បានបង្គាប់ឲ្យចាប់វិធានការទៅលើពលរដ្ឋដែលត្រូវបានអនុញ្ញតឲ្យទស្សកិច្ច ជារៀងរាល់ថ្ងៃ ទៅកាន់ផ្ទះសម្បែងដែលពួកគេបានភៀសខ្លួនចេញ ក្រោយពីភ្នំភ្លើង Taal បានផ្ទុះឡើង ដែលគំរាមកំហែង ហើយវាអាចនៅតែបន្តផ្ទុះឡើងគ្រប់ពេលវេលាទាំងអស់ ។ ពលរដ្ឋប្រមាណជាង១១០.០០០នាក់ បានរស់នៅក្នុងនាមជាជនអន្តោប្រវេសន៍ នៅក្នុងមជ្ឈមណ្ឌលជនភៀសខ្លួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ លោក Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរីថា បច្ចុប្បន្ននេះ ពិភពលោក មានការរត់ប្រណាំង សព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹង ជំនាន់សង្គ្រាមត្រជាក់ដូច្នេះការពង្រឹងចំណងមិត្តភាពរវាងកងទ័ពកម្ពុជានិងសិង្ហបុរីិពីតជាមានសារសំខាន់ណាស់។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន...
វាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ គួរតែបន្ដជាមួយនឹងវឌ្ឍនភាព នៃការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល នៅតែបន្តជំរុញឱ្យមានដំណើរទេសចរណ៍ផ្ទាល់ខ្លួន ទៅកាន់កូរ៉េខាងជើង។ មុននេះក្រសួងបង្រួបបង្រួមទីក្រុងសេអ៊ូល បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចា ជាមួយក្រុងព្យុងយ៉ាង ស្តីពីការអនុញ្ញាត ឱ្យដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងជើង ដោយឈរលើមូលដ្ឋានបុគ្គល។ ការជំរុញនេះបានទទួលឥទ្ធិពល បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន...