ព័ត៌មានអន្តរជាតិ

អាមេរិក រឹតបន្តឹងច្បាប់ទិដ្ឋាការ សម្រាប់សមាជិក បក្សកុម្មុយនិស្តចិន

បរទេស ៖កាសែត New York Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការរឹតបន្តឹងការធ្វើដំណើរទៅអាមេរិករបស់ សមាជិកបក្សកុម្មុយនិស្តចិននិងគ្រួសារពួកគេ ហើយនេះជាចំណាត់ការមួយ ដែលប្រទេសចិនថ្កោលទោសថា ជាការគាបសង្កត់ផ្នែកនយោបាយ។
តាមសេចក្តីរាយការណ៍ កាសែតខាងលើបានសម្អាងដល់ ការអះអាងរបស់អ្នកដែលដឹងពីបញ្ហានោះថា ច្បាប់ថ្មីដែលចេញនៅថ្ងៃពុធសប្ដាហ៍នេះ បានកំណត់សុពលភាពទិដ្ឋាការធ្វើដំណើរ សម្រាប់សមាជិកបក្ស និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានរយៈពេលត្រឹមតែមួយខែ និងការចូលទៅបានតែម្តងប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីមុន សមាជិកបក្សកុម្មុយនិស្តចិន ក៏ដូចជាពលរដ្ឋចិនដទៃផ្សេងទៀតដែរ គឺអាចទទួលបានទិដ្ឋាការធ្វើដំណើរនៅសហរដ្ឋអាមេរិក រហូតដល់ទៅរយៈពេល១០ឆ្នាំ នេះបើតាមការចេញផ្សាយរបស់កាសែត Us News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០៕

To Top