ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារអ្នកធ្វើចត្តាឡីស័កដែលមានជីវភាពក្រីក្រ ដើម្បីពួកគាត់មានលទ្ធភាព ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជា ឲ្យរៀបចំកន្លែងធ្វើចត្តាឡីស័ក និងយកសំណាកនៅគ្រប់រាជធានី ខេត្ត ។
ភ្នំពេញ ៖តាមរយៈសារសំឡេង នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ លើស្ត្រីជនជាតិខ្មែរ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៕
BELGRADE ៖ នាយករដ្ឋមន្រ្តីប្រទេសក្រូអាស៊ី លោក Andrej Plenkovic នឹងផ្តាច់ខ្លួនដោយខ្លួនឯង ឬធ្វើចត្តាឡីស័ក រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីភរិយារបស់លោកបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Marko Milic អ្នកនាំពាក្យរដ្ឋាភិបាល និយាយនៅលើ Twitter ថា «បន្ទាប់ពីការចាប់ផ្តើមក្តៅខ្លួនបន្តិចបន្តួចភរិយារបស់នាយករដ្ឋមន្រ្តីបានធ្វើតេស្ត៍វិជ្ជមានវីរុសកូវីដ១៩...
បរទេស៖ សេវាកម្មប៉ូលីសក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ១៥០ នាក់ត្រូវបានឃុំខ្លួនក្នុងទីក្រុងឡុងដ៍ ក្នុងការតវ៉ាប្រឆាំងនឹងការរឹតត្បិតដើម្បីការពារជំងឺឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទ ឬហៅថា ចាក់សោរនៅទូទាំងប្រទេស បានចូលជាធរមាននៅចក្រភពអង់គ្លេសនៅថ្ងៃទី ៥ ខែវិច្ឆិកា ខណៈដែលប្រទេសនេះ បានធ្វើតេស្តិ៍ រកឃើញអ្នកវិជ្ជមានវីរុសចំនួន ២៥...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ត្រូវសហការគ្នាឲ្យជិតស្និទ្ធ មានជំហររឹងមាំ និងមានទិសដៅតែមួយក្នុងការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បញ្ចប់តាមផែនការ។ ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ដើម្បី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានធ្វេីការអំពាវនាវទៅដល់ប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរ សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយណែនាំប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។...
បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចទីតាំងអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងឈានមុខគេនានាក្នុងប្រទេស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពលដែលករណីឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងជាលំដាប់។ លោក ម៉ូ ឌី បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣ និងបានធ្វើទស្សនកិច្ចទីតាំងក្រុមហ៊ុនផលិតឱសថ Zydus Cadila នៅក្នុងទីក្រុង Ahmedabad ស្ថិតនៅភាគខាងលិចប្រទេស ទីតាំងរោងចក្រផលិតឱសថ Bharat Biotech...
ភ្នំពេញ៖ក្នុងរដូវប្រមូលផលស្រូវនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានកត់សម្គាល់ឃើញថា ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវ – ម្លិះ ឱ្យទាន់ពេលវេលា ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះ កំពុងប្រឈមមុខនិងការខ្វះខាតនូវកំលាំងពលកម្មដើម្បីច្រូតកាត់ ក៏ដូចជាខ្វះខាតម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការ ច្រូតកាត់មិនបានទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះមានភាពសម្រុកខ្លាំងផ្ទួនគ្នា ហេតុដូចនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមធ្វើការអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសចិន នៅថ្ងៃអាទិត្យបានរាយការណ៍ ឲ្យដឹងថា ករណីនៃវីរុសកូរ៉ូណា មានករណីថ្មីចំនួន១១នាក់ នៅប៉េកាំង គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ធៀបនឹង០៦នាក់ដែលបានឆ្លងកាលពីថ្ងៃមុន ។ ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងដូច្នេះ ។...