Covid-19

ចិន មានអ្នកឆ្លង ជំងឺកូវីដ១៩ ថ្មីចំនួន១១នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសចិន នៅថ្ងៃអាទិត្យបានរាយការណ៍ ឲ្យដឹងថា ករណីនៃវីរុសកូរ៉ូណា មានករណីថ្មីចំនួន១១នាក់ នៅប៉េកាំង គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ធៀបនឹង០៦នាក់ដែលបានឆ្លងកាលពីថ្ងៃមុន ។ ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងដូច្នេះ ។

អ្នកដែលឆ្លងជំងឺទាំងអស់ ជាអ្នកដែលនាំចូល គណៈកម្មាធិការ សុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ។ មិនទាន់មានអ្នកស្លាប់ បន្ថែមទៀតនោះទេ ។

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន នៅតែមិនផ្លាស់ប្តូរ ដែលមានចំនួន៤.៦៣៤នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top