ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងថាប្រទេសចិន និងជប៉ុន បានឈានដល់ការព្រមព្រៀងលើបញ្ហាជាច្រើន រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) ការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។ លោកវ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi មានការរីករាលដាលនៃជំងឺរាតត្បាត ១៩ កំពុងរាលដាលពាសពេញពិភពលោក សហគមន៍មនុស្សមានភាពទន់ខ្សោយ និងផលប្រយោជន៍...
Phnom Penh, Cambodia, 25 November 2020 – បេសកកម្មរបស់ Tik Tok គឺការជម្រុញឲ្យមានគំនិតច្នៃប្រឌិតថ្មីនិងនាំយកមកវិញនូវភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់។ តាមរយៈការផ្តោតលើចំនុចស្នូលនៃបេសកកម្មនេះ Tik Tok ធានាឲ្យបានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាជម្រុញឲ្យមានការចូលរួម។ ដើម្បីក្លាយខ្លួនជាទម្រង់វីដេអូទូរស័ព្ទមួយប្រកបដោយបរិយាប័ន្ន ពួកយើងបានសម្រេចប្តេជ្ញាដាក់ចេញនូវលក្ខណៈកម្មវិធីថ្មីដែលហៅថា «រូបថតដែលអាចបង្កភាពប៉ះទង្គិច»ឬ« photosensitivity»។ ការដាក់ចេញនូវលក្ខណៈកម្មវិធីថ្មី «រូបថតដែលអាចបង្កភាពប៉ះទង្គិច»...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសជប៉ុននិងប្រទេសចិន នៅថ្ងៃអង្គារនេះ បានព្រមព្រៀងគ្នា បន្តធ្វើកិច្ចពិភាក្សាគ្នា ស្តីពីបញ្ហានានា ជុំវិញរឿងសមុទ្រចិនខាងកើត ជាទីដែលប្រទេសទាំងពីរ កំពុងជាប់ក្នុងជម្លោះ។ លោក បានធ្វើការថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី...
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ព្រមជាមួយគ្នានោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានទទួលភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ជួយដឹកជញ្ជូនម៉ាស ចេញពី...
ភ្នំពេញ៖រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២២០២០ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៧...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សីតុណ្ហភាពចុះត្រជាក់ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែធ្នូ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La...
យន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ចូលសមុទ្របន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋាន Bombay នៅថ្ងៃទី១ខែមករាកាលពីក្នុងឆ្នាំ១៩៧៨ ដោយសម្លាប់អ្នកដំណើរទាំងអស់សរុប២១៣នាក់។ ការធ្លាក់យន្តហោះនេះគឺត្រូវបានគេជឿជាក់ថាមកពីកំហុសរបស់ពីឡុតនិងភាព មិនប្រក្រតីនៃផ្នែកមួយចំនួននៃយន្តហោះ។ ជើងហោះហើរលេខ 855 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានចាកចេញពីអាកាសយានដ្ឋាន Santrapruz (បច្ចុប្បន្នជាអាកាសយានដ្ឋាន Chatrapati) នៅទីក្រុងMumbaiប្រទេសឥណ្ឌា...
បរទេស៖ប្រទេសក្រិកនិងសហភាពអារ៉ាប់រួម ដែលទាំងពីរប្រទេសសុទ្ធតែប្រឆាំងនឹងគោលនយោបាយតួកគីថ្មីៗនេះនោះ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រមួយ ក្រោយការជួបគ្នានៅក្នុងទីក្រុង អាប៊ូដាប៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ ព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed បានមានបន្ទូលប្រកាសដូច្នេះថា “ខ្ញុំមានអំណរសោមនស្សរីករាយ ចំពោះការជួបជាមួយនាយករដ្ឋមន្ត្រីកិ្រក លោក Kyriakos Mitsotakis...
បរទេស៖ប្រមុខអង្គការណាតូនិងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃដិន ធ្វើការកសាងចំណងមិត្តភាពអាត្លង់ទិកឡើងវិញ និងជួបជាមួយសម្ពន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោននានា នៅក្នុងឆ្នាំក្រោយ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក បៃដិន បានសម្តែងការអបអរចំពោះរូបលោក ចំពោះការឈ្នះឆ្នោត និងបានអញ្ជើញលោកឲ្យធ្វើទស្សនកិច្ចទីស្នាក់ការកណ្ដាលរបស់សម្ពន្ធមិត្តយោធា នៅក្នុងទីក្រុងព្រួចសែល។...
ភ្នំពេញ៖លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ទទួលបន្ទុកការងាររៀបចំគ្រប់គ្រង និងការអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍបណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យរៀបចំអភិវឌ្ឍន៍កម្មវិធីចំនួន២សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខ។ យោងតាមបណ្ដាញសង្គមតេឡេក្រាមរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា កម្មវិធីចំនួន២នោះ រួមមាន៖ ១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។ ២.កម្មវិធី Mobile Application of...