ព័ត៌មានអន្តរជាតិ

ជប៉ុននិងចិន នឹងបន្តធ្វើកិច្ចពិភាក្សាគ្នា ស្តីពីសមុទ្រចិនខាងកើត

បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសជប៉ុននិងប្រទេសចិន នៅថ្ងៃអង្គារនេះ បានព្រមព្រៀងគ្នា បន្តធ្វើកិច្ចពិភាក្សាគ្នា ស្តីពីបញ្ហានានា ជុំវិញរឿងសមុទ្រចិនខាងកើត ជាទីដែលប្រទេសទាំងពីរ កំពុងជាប់ក្នុងជម្លោះ។

លោក បានធ្វើការថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅក្នុងទីក្រុងតូក្យូ ហើយនៅក្នុង សន្និសីទកាសែតរួមគ្នាមួយ លោក វ៉ាង យី ក៏បានថ្លែងថា លោកចង់ធ្វើសមុទ្រចិនខាងកើត ឲ្យក្លាយជាសមុទ្រនៃសន្តិភាព តាមរយៈសហប្រតិបត្តិការជាមួយជប៉ុន។

តាមប្រភពព័ត៌មាន ពីកាសែត National Post បានឲ្យដឹងថា ក្រៅពីនេះ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា បន្ធូរបន្ថយការរឹតបន្តឹង លើការធ្វើដំណើរធ្វើពាណិជ្ជកម្ម ដែលបានដាក់ បន្ទាប់ពីមានការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា នៅចុងខែវិច្ឆិកានេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top