តូក្យូ៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានទាមទារឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ សូមអភ័យទោស ចំពោះអំពើឃោរឃៅក្នុងសម័យអាណានិគមរបស់ខ្លួន និងផ្តល់សំណងដល់ជនរងគ្រោះ ព្រោះខ្លួនបានប្រារព្ធខួបលើកទី ១១៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា ដែលនាំទៅដល់ការគ្រប់គ្រង អាណានិគមរបស់ជប៉ុន នៅឧបទ្វីបកូរ៉េ។ សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩០៥ បានដកហូតរាជវង្សចូសុន (១៣៩២-១៩១០) នូវអធិបតេយ្យការទូតរបស់ខ្លួន ហើយបានធ្វើឱ្យប្រទេសនេះក្លាយជាអាណាព្យាបាលរបស់អធិរាជជប៉ុន។ ប្រទេសជប៉ុន ត្រូវបានគេរិះគន់ ចំពោះអំពើឃោរឃៅផ្សេងៗក្នុងកំឡុង...
វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោកស្រី Kathleen Stephens បានលើកឡើងថា លោក ចូ បៃដិន និងមេដឹកនាំកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន អាចរៀបចំកិច្ចប្រជុំកំពូលបាន តែពេលណាដែលអ្នកទាំងពីរមើលឃើញថា ការប្រជុំបែបនេះនឹងផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់។ លោកស្រី Kathleen Stephens បច្ចុប្បន្នជាប្រធានវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េ បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរជាមួយ ទីភ្នាក់ងារយ៉ុនហាប់...
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា កម្ពុជានឹងទទួលបានការនាំចេញដោយមិន ជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះ។ យោងតាមសារណែនាំរបស់ GMAC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា យោងទៅលើផ្នែកនៃអន្តរកាល នៃការចាកចេញពីសហភាពអឺរ៉ុប របស់ប្រទេសអង់គ្លេស (Brexit): វិធានថ្មីសម្រាប់...
វ៉ាស៊ីនតោន៖ របាយការណ៍ក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង បានធ្វើការគំរាមកំហែងធំៗ ដល់“ ផលប្រយោជន៍សំខាន់” របស់សហរដ្ឋអាមេរិក នៅពេលដែលខ្លួនបន្តជំរុញសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ យោងតាម“ សន្ទស្សន៍កម្លាំងយោធាឆ្នាំ២០២១ របស់សហរដ្ឋអាមេរិក” ដែលជារបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយដោយ មូលនិធិបេតិកភ័ណ្ឌ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានជាប់ចំណាត់ថ្នាក់“ ខ្ពស់” ទាក់ទងនឹងកំរិតនៃការគំរាមកំហែង...
ភ្នំពេញ៖ ក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ ជូនដំណឹងពីការបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយតម្រូវឲ្យគោរពតាមគោលការណ៍ ស្តង់ដារការការពារចម្លងមេរោគកូវីដ-១៩ តាមការណែនាំក្រសួងសុខាភិបាល មុនព្រឹត្តិការណ៍ ៣ វិច្ឆិកា៕
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គួរតែពិចារណាឡើងវិញនូវភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាមធ្យោបាយ មួយក្នុងការទប់ទល់នឹងប្រទេសចិន និងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ហើយការចាកចេញពីកតិកាសញ្ញាពាណិជ្ជកម្មសេរីក្នុងតំបន់ គឺជាកំហុសមួយ។ TPP ត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១២ រួមទាំងសហរដ្ឋអាមេរិកផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែមករា...
បរទេស៖អតីតអ្នកវិភាគតបស់ទីភ្នាក់ងារ CIA មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានអភិវឌ្ឍផលិត មីស៊ីលផ្លោងបាញ់ឆ្លងទ្វីប ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចវាយប្រហារដល់គោលដៅ នៅសហរដ្ឋអាមេរិកបាន។ នៅក្នុងរបាយការណ៍ថ្មីមួយ លោក Bruce Klingner ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅស្ថាប័នបេតិកភណ្ឌ បានមានប្រសាសន៍ប្រាប់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CIA បានធ្វើការវាយតម្លៃចំពោះការគម្រាមកំហែងជាក់ស្តែងចំពោះទឹកដីសហរដ្ឋអាមេរិក។...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «អបអរសាទរ...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានប្រកាសពី ការវគ្គបណ្ដុះបណ្ដាលដោយ ឥតគិតថ្លៃលើជំនាញគេហកិច្ច និងជំនាញម្ហូបអាហារនិងភេសជ្ជៈ តាមប្រព័ន្ធអនឡាញ៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយ:JICAបានផ្ដល់ ឥណទានសម្បទានសរុប ចំនួន ២៣៤,៦ លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ JICA នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ដល់ឥណទានសម្បទាន នាពេលនេះគឺក្នុងគោលបំណង លើកកម្ពស់ស្ថភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែង...