ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា អនុស្សារណៈនេះត្រូវបានចុះហត្ថលេខាដោយលោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ...
ភ្នំពេញ៖ នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលធ្វើវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើ របស់ក្រសួងទេសចរណ៍ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖ ទី១-អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។...
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្របក្ស ប្រឆាំងដែលជាប់បំរាមធ្វើនយោបាយត្រូវបាន ព្រះមហាក្សត្រចេញព្រះ រាជក្រឹត្យផ្តល់នីតិសម្បទារនយោបាយ ឡើងវិញហើយតាម សំណើររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនត្រឹមតែទទួល បាននីតិសម្បទារនយោបាយឡើងវិញ ប៉ុណ្ណោះទេ លោកស្រី លី ស្រីវីណាក៏ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចទទួលឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្ស...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៤៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៧.៩៤២នាក់ ។ អ្នកឆ្លងជំងឺប្រចាំថ្ងៃមានចំនួនលើសពី១០០នាក់ ដែលជាថ្ងៃទី៥ខែ ដែលមានអ្នកប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយតូច ដែលបានឆ្លងជំងឺ នៅក្នុងក្រុងសេអ៊ូល និងនៅជុំវិញខេត្ត Gyeonggi និងអ្នកដែលមកពីខាងក្រៅ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសសិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៨នាក់គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៥៨.០៩១នាក់ ។ គួរបញ្ជាក់ថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានករណីថ្មីបន្ថែម០៥នាក់ដែលបានឆ្លងជំងឺកូវីដ១៩ ហើយបានចាកចេញពីមន្ទីរពេទ្យនានា ឬសហគមន៍ដាក់ឲ្យនៅដាច់ដោយឡែក ។ ក្នុងចំណោមអ្នកទាំងអស់នោះ...
ទស្សនិកជន ដែលនិយមតាមដាន កម្មវិធីកម្សាន្តនានា ថ្ងៃចុងសប្តាហ៍នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រហែលជាធ្លាប់បានទស្សនារួចមកហើយ នូវកម្មវិធីមួយ ដែលជាកម្មវិធី ហ្គេមទូរទស្សន៍ពិភពលោក នោះគឺ កម្មវិធី Family Feud Cambodia ។ ដោយសារតែ មើលឃើញពីសន្ទុះនៃការគាំទ្រ កម្មវិធីនេះកាន់តែខ្លាំងពីសំណាក់ហ្វេនៗ ភីអិនអិន ក៏បានរៀបចំឡើង នូវកម្មវិធីនេះ បន្តដល់រដូវកាលទី ពីរ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ថា គិតចាប់ពីថ្ងៃលោកទទួលជួបប្រាស្រ័យការងារ ជាមួយលោក រដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា គឺលោកមានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ទោះបីលោក Péter Szijjártó បានឆ្លងកូវីដ១៩ក៏ដោយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឧនាយករដ្ឋមន្ត្រី ប្រាក់...
បរទេស៖ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ អាចនឹងកំពុងតែឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ស្របពេលមានអន្តរភាព នៅសហរដ្ឋអាមេរិក ក្រោយការប្រកាសជ័យជំនះរបស់បេក្ខភាពប្រធានាធិបតី មកពីបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍។ កាសែតកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ថា ប្រធានស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល លោក Park Jie-won បានជួបគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំ ពោះការរៀបចំបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) ប្រទេសឥណ្ឌា ថា ប្រព្រឹត្តទៅប្រកបដោយ សេរី យុត្តិធម៌ តម្លាភាព និងសុវត្ថិភាព។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ សូមជម្រាបថា តបតាមលិខិតអញ្ជើញជាផ្លូវការ ចុះថ្ងៃទី២៣ ខែតុលា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ រូបនៅហុងកុងត្រូវបានដកសិទ្ធិ និងដាក់ឲ្យមានសុពលភាពភ្លាមៗ ចំពោះការអនុម័តមួយនេះ។ គួរឲ្យដឹងដែរថាការបណ្តេញចេញនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ហុងកុងអាចដកសិទ្ធិអ្នកនយោបាយរូបណាដែលអាចចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយរបស់ប្រទេសចិនក្នុងការរឹតត្បិតសេរីភាពរបស់ហុងកុង។ សមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យផ្សេងទៀតក៏ត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងដើម្បីតវ៉ាប្រឆាំងទៅនឹងការសម្រេចចិត្តនេះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី