ណាតូ កំពុងបារម្ភថា បារាំងនឹងដកខ្លួន ចេញពីអង្គការនេះhttps://dap-news.com/?p=428319 ម្ចាស់ជំនួយកំពូល របស់គណបក្ស ប្រជាធិបតេយ្យ អំពាវនាវឱ្យមានការដកលោក Biden ចេញពីបេក្ខជនប្រធានាធិបតីhttps://dap-news.com/?p=428347 លោក ពូទីន៖ រុស្ស៊ី ត្រៀមរួចជាស្រេចក្នុងការផ្តើមផលិតមីស៊ីល បាញ់ក្នុងរយៈចម្ងាយខ្លី និងមធ្យម ដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកhttps://dap-news.com/?p=428363 អគ្គលេខាធិការបក្ស របស់វៀតណាម នៅតែផ្តោត ទៅលើការដោះស្រាយ អំពើពុករលួយhttps://dap-news.com/?p=428426...
ភ្នំពេញ៖លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ (៥-៦ កក្កដា) ។
ភ្នំពេញ៖ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានគូសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ ។ ការលេីកឡេីងរបស់អគ្គលេខាធិការរងUNខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី៥...
ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និង លោក ឃួង ស្រេង ផ្ទាល់ មានក្តីរន្ធត់ចិត្ត ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា លោកសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកក្កដា...
បរទេស៖ យុទ្ធនាការរបស់លោក Donald Trump និងសម្ព័ន្ធមិត្តមួយចំនួនរបស់លោកបានចាប់ផ្តើមធ្វើវាយប្រហារនយោបាយជាមុន ទៅលើអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដោយផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី ចំពេលមានការពិភាក្សាក្នុងចំណោមសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន ដែលលោកស្រីអាចជំនួសប្រធានាធិបតី Joe Biden នៅលើបញ្ជីឈ្មោះបេក្ខជនប្រធានាធិបតីឆ្នាំ ២០២៤ របស់គណបក្ស។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា បើទោះជាប្រជាពលរដ្ឋកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែមានមោទកភាពដែលបានកើតទាន់ការជីកព្រែកហ្វូណនតេជោ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៤ ខែកក្កដា...
បរទេស៖ សហភាពអឺរ៉ុបបានដាក់ពន្ធថ្មី ឬតម្លើងពន្ធយ៉ាងច្រើនលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនបន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុងព្រុចសែលកំពុងស្វែងរកការទប់ស្កាត់រថយន្តអគ្គិសនី ឬ EV ដែលមានតម្លៃទាបពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ី ដើម្បីការពារក្រុមហ៊ុនផលិតរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធថ្មីបន្ថែមបណ្តោះអាសន្នរហូតដល់ ៣៨ភាគរយ នឹងអនុវត្តចាប់ពីថ្ងៃទី ៥ ខែកក្កដានេះ គឺសម្រាប់រយៈពេលអតិបរមា ៤...
បច្ចុប្បន្នកម្ពុជាមានតែកប៉ាល់ដឹកទំនិញខ្នាតមធ្យមតែប៉ុណ្ណោះ ដែលអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាទូទៅកប៉ាល់ដឹកទំនិញខ្នាតតូចអាចផ្ទុកទំនិញបានចាប់ពី២០០កុងតឺន័រ(Container) ទៅ១៥០០កុងតឺន័រ។ រីឯកប៉ាល់ខ្នាត់ធំ អាចផ្ទុកលើសពីមួយពាន់កុងតឺន័រឡើងទៅ ដែលពាក្យបច្ចេកទេសហៅថា Twenty Equivalent Unit (TEUs)។ ពាក្យថា “Twenty Equivalent Unit (TEUs)” គឺជាឯកតាស្តង់ដាមួយរបស់ពិភពលោកកំណត់ជាខ្នាត ដើម្បីវាស់សមត្ថភាពដឹកទំនិញរបស់កប៉ាល់ដោយផ្អែកលើចំនួនកុងតឺន័រ។ កំពង់ផែនភ្នំពេញនិងកំពង់ផែក្រុងកំពង់សោម មិនមានកប៉ាលដឹកទំនិញខ្នាតធំចូលចតបានទេ ដោយសារតែទឹកទន្លេនិងទឹកសមុទ្រមានស្ថានភាពរាក់។...
ភ្នំពេញ៖ ក្នុង ១ថ្ងៃៗ ភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចន្លោះពី ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ នេះ បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបន្ថែមថា សម្រាប់ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបវិញ មានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ។ ក្នុងនោះមានមកពីបាងកក (៥-៦ជើងក្នុងមួយថ្ងៃ) ហូជីមីញ...